អាកាសធាតុ​៖ កម្ដៅ​ថយចុះ តែ​អាចមាន​ភ្លៀង​ធ្លាក់​

​សីតុណ្ហភាព ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១៨ ខែឧសភា  កម្ដៅ​មានការ​ថយចុះ តែ​អាចមាន​ភ្លៀង​ធ្លាក់​។ យោងតាម​ការព្យាករណ៍​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក នឹង​ឧតុនិយម សីតុណ្ហភាព​អតិបរមា ក្នុង​តំបន់​វាលទំនាប មាន​ចាប់ពី​៣៦ ដល់ ៣៨ អង្សា​សេ ខណៈ​តំបន់​ខ្ពង់រាប មាន​សីតុណ្ហភាព​ចាប់ពី ៣៥ ដល់​៣៧ អង្សា​សេ​។​ចំណែកឯ​តំបន់​មាត់សមុទ្រ​វិញ មាន​សីតុណ្ហភាព​ចាប់ពី ៣៤ ដល់ ៣៦​អង្សា​សេ​។​

​ចំពោះ​ស្ថានភាព​ទឹកភ្លៀង ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៨ ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​តិច​ទៅ​ច្រើន នៅក្នុង​តំបន់​វាលទំនាប នឹង​តំបន់​មាត់សមុទ្រ​។​ដោយឡែក​តំបន់​ខ្ពង់រាប អាច​នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន​។​

​ជាមួយគ្នានេះដែរ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​អំពាវនាវ​ឲ្យ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ផ្គរ រន្ទះ នឹង​ខ្យល់​កន្ត្រាក់ នៅពេល​មេឃ​រកកលភ្លៀង ជាពិសេស​នៅក្នុង​តំបន់​វាលទំនាប និង​តំបន់​ខ្ពង់រាប​៕