Messi បាន​ត្រលប់​មក​ហ្វឹក​ហាត់​ជាមួយ​ Barcelona មុន​កាល​កំណត់​

កីឡាករ​ Lionel Messi និង​កីឡាករ​ Javier Macheranoបាន​ត្រលប់​មក​ហ្វឹក​ហាត់​ជាមួយ​ក្លឹប​ Barcelona មុន​កាល​កំណត់​៤​ថ្ងៃ ខណៈ​តាម​ការ​គ្រោង​ទុក​ពួក​គេ​ត្រូវ​សម្រាក​មួយ​ខែ​ពេញ​បន្ទាប់​ពី​​ការ​ប្រកួត​ Copa America បាន​បញ្ចប់​នៅ​ថ្ងៃ​ទី៤​ខែ​កក្កដា​ ។

ពួក​គេ​ទាំង​ពីរ​បាន​ត្រលប់​មក​ជុំរុំ​ហ្វឹក​ហាត់​របស់​ក្លឹប​ Barcelona កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ហើយ​ក្រៅ​ពី​ពួក​គេ​ទាំង​ពីរ​នៅ​មាន​កីឡាករ​ Neymar និង​ Dani Alves ក៏​ទើប​តែ​ត្រលប់​វិញ​ដែរ​ ហើយ​ពួក​គេ​បាន​ទៅ​ធ្វើ​តេស្ដ​ពិនិត្យ​សុខភាព​មុន​ការ​ហ្វឹក​ហាត់​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ UEFA Super Cup នៅ​ខែ​ក្រោយ​នេះ ។

គួរ​បញ្ជាក់​ថា​ក្លឹប Barcelona ដែល​ជា​ម្ចាស់​ជើង​ឯក​ UEFA Champion League នឹង​ត្រូវ​ជួប​ជាមួយ​ក្លឹប​ Sevilla ដែល​ជា​ម្ចាស់​ជើង​ឯក​ UEFA Europa League ដើម្បី​ប្រជែង​យក​ជើង​ឯក​ UEFA Super Cup នៅ​ថ្ងៃ​ទី១១​ខែ​សីហា​ខាង​មុខ​នេះ​នៅ​រាជ​ធានី​ Tbilisi នៃ​ប្រទេស​ Georgian ៕

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • Messi បាន​ត្រលប់​មក​ហ្វឹក​ហាត់​ជាមួយ​ Barcelona មុន​កាល​កំណត់​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:បច្ចេកវិទ្យា
Tags: