សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា

សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា



សៀមរាប ​៖ ​នៅ​ថ្ងៃ​ទី​០៩​ ខែ​ឧសភា​ម្សិលមិញ​នេះ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​ហ្វេ​ស​ប៊ុក​របស់​សម្តេច​ថា ​៖ ​គ្រោះ​រាំង​ស្ងួត​អាច​ប៉ះពាល់​ដល់​ជីវិត​មនុស្ស​សត្វ​ពាហនៈ​ និង​សត្វ​ស្លាប​មួយ​មួយចំនួនធំ​ផងដែរ។ ទោះបី​ក្នុងស្ថានភាព​បែបណាក៏ដោយ សូម​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​ការពារ​ប្រភេទ​ពូជ​សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ។ សូមកុំ​ប្រមាញ់​ឬ​ដាក់​ថ្នាំ​បំពុល​យក​សត្វ​ស្លាប​ទាំងនេះ​មក​ទទួលទាន​ធ្វើ​អាជីវកម្ម។ សត្វ​ស្លាប​ដ៏​កម្រ​ទាំងនេះ​មិន​ត្រឹមតែ​សម្បត្តិ​ធនធានធម្មជាតិ​ដ៏​មានតម្លៃ​សម្រាប់​ប្រទេស​យើង​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ទេសចរណ៍​បរទេស​មក​ទស្សនា​កម្ពុជា​ទៀត​ផង​ដូចជា​នៅ​បឹង​ពារាំង​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ជាដើម។

ក្នុងនោះ​អាជ្ញាធរ​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប​ក៏បាន​នាំគ្នា​ចុះទៅ​រឹតបន្តឹង ​និង​ចាត់ចែង​អភិរក្ស​កុំ​ឲ្យ​មានការ​សម្លាប់​សត្វ​ស្លាប​នៅ​តំបន់​នេះ​តទៅទៀត​។​

ការ​អភិរក្ស​ និង​អភិវឌ្ឍន៍​តំបន់​ស្នូល​បឹង​ពារាំង​អាច​នឹង​ផ្ដល់​នូវ​អនុសាសន៍​ល្អៗ​ដើម្បី​អភិ​វ​ឌ្ឈ​ន៍​តំបន់​មួយ​នេះ​ឲ្យ​ក្លាយ​​ទៅជា​រមណី​ស្ថាន​ទេសចរណ៍​ធម្មជាតិ។ ប្រជា​សហគមន៍​នៅ​តំបន់​នោះ​បាន​ឲ្យ​ដឹង​ថា​ ៖ ​សហគមន៍​យើងខ្ញុំ​ពិត​ជា​មាន​មោទនភាព ហើយ​និង​ខិតខំ​ថែរក្សា​បន្ថែម។

សូមជ្រាប​ថា ​នៅ​ភូមិ​ជ្រាវ​ សង្កាត់​ជ្រាវ​គឺ​នៅ​ជាប់​មាត់បឹង​ទន្លេសាប ​ដែល​ជា​ទីកន្លែង​មួយ​ដ៏​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​អាច​ថត​ផ្តិត​យក​រូបភាព​ស្រស់​ត្រកាល​នៃ​សម្រស់​ធម្មជាតិ​ដ៏​សម្បូរបែប៕

​​សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា

សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា

សម្ដេច​តេ​ជោ​ស្នើ​ឲ្យ​ចូលរួម​ថែរក្សា​អភិរក្ស​សត្វ​ស្លាប​ដ៏​កម្រ​នៅ​កម្ពុជា