ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញដៃ​បឹង​ទន្លេសាប

ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញដៃ​បឹង​ទន្លេសាប



បាត់ដំបង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើត​ឡើង​នៅ​ឯ​ផ្ទៃ​បឹង​ទន្លេសាប ដោយសារតែ​ពេលនេះ​គឺជា​រដូវ​ហួតហែង ឯ​រុក្ខជាតិ​ក៏​មាន​ការ​ក្រៀម​ស្វិត​ស្រពោន ទើប​ធ្វើ​ឲ្យ​មាន​ភ្លើង​ឆាបឆេះ​ព្រៃ នា​មាត់បឹង​ទន្លេសាប​ដែល​ស្ថិត​នៅក្បែរ​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ផង​ទើប​ធ្វើ​ឲ្យ​អ្នកភូមិ​ដែល​រស់នៅ​ទីនោះ​នាំគ្នា​ជួយ​ទាញ​ម៉ា​ស៊ីន​បូមទឹក​ដើម្បី​បាញ់​ទប់ស្កាត់​កុំ​ឲ្យ​ភ្លើង​នេះ​ឆេះ​រាលដាល​តទៅទៀត។

ហេតុ​ការណ៍​នៃ​ភ្លើង​ឆេះ​ព្រៃ​នេះ​បាន​ចាប់​ផ្តើម​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ក្នុង​ភូមិ​ព្រែក​ទាល់ ឃុំ​កោះ​ជី​វាំង ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែល​ការឆេះ​ព្រៃ​យ៉ាង​ខ្លាំង​មួយ​នេះ មាន​ចម្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ​ប្រហែល ២៥០ ម៉ែត្រ ទៅ ៣០០ ម៉ែត្រ​តែប៉ុណ្ណោះ។

តាម​ប្រភព​មួយ​ចំនួន​បាន​និយាយ​ថា អគ្គិភ័យ​ដែល​តែងតែ​ឆាបឆេះ​នៅ​ក្នុង​តំបន់​ដៃ​បឹង​ទន្លេសាប​នេះ គឺ​ភាគច្រើន​បណ្តាល​មក​ពី​ក្រុម​ដើរ​រក​ឃ្មុំ​នៅ​ក្នុង​ព្រៃ​លិច​ទឹក​នេះ ដូច្នេះ​ដើម្បី​ផលប្រយោជន៍​របស់​ខ្លួន​គឺ​គេ​មិនបាន​គិត​អំពី​បញ្ហា​នេះ​ទេ ដែល​គេ​បោះ​គុប​ភ្លើង​ចោល​ដោយ​គ្មាន​ពិចារណា​ឡើយ ដូច្នេះ​ហើយ​បានជា​កន្លងមក​ភ្លើង​តែងតែ​ឆាបឆេះ​ព្រៃ​នៅ​ក្នុង​តំបន់​ដៃ​បឹង​ទន្លេសាប​ជា​ញឹកញាប់។

​ជា​សំណាងល្អ​ដែលមាន​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ជួយ​ជ្រោមជ្រែង​ទាញ​ម៉ា​ស៊ី​ន​បាញ់​ទឹក​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ភ្លើង​នេះ ព្រោះ​វា​អាច​បង្ក​នូវ​ភាព​មហន្តរាយ​ដល់​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​បាន​យ៉ាង​ងាយ បើ​យើង​ខ្វះ​ការប្រុងប្រយ័ត្ន រហូតដល់​ភ្លើង​នេះ​ចាប់​រលត់​វិញ​នៅ​វេលា​ម៉ោង​៣​និង​៤៥​នាទី​ល្ងាច​ថ្ងៃ​ដដែល៕

ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញដៃ​បឹង​ទន្លេសាប ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញដៃ​បឹង​ទន្លេសាប ភ្លើង​ឆេះ​ព្រៃ​ក្បែរ​ភូមិ​ប្រជាពលរដ្ឋ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញដៃ​បឹង​ទន្លេសាប