លោក​បណ្ឌិត​សភា​ចា​រ្យ ព្រុំ ម៉​ល់ ធ្វើ​បាឋកថា​ស្តី​ពី​ចលនា​ទំនាញសូរ​ដល់​និស្សិត​និង​មន្ត្រី​រាជបណ្ឌិត​សភា​កម្ពុជា

លោក​បណ្ឌិត​សភា​ចា​រ្យ ព្រុំ ម៉​ល់ ធ្វើ​បាឋកថា​ស្តី​ពី​ចលនា​ទំនាញសូរ​ដល់​និស្សិត​និង​មន្ត្រី​រាជបណ្ឌិត​សភា​កម្ពុជាភ្នំពេញ ៖ លោក​បណ្ឌិតសភា​ចា​រ្យ ព្រុំ ម៉​ល់ សមាជិក​ពេញសិទ្ធិ​នៃ​រា​ជប​ណ្ឌិ​ត្យា​ភា កម្ពុជា​និង​ជាទី​ប្រឹក្សា​ជាន់ខ្ពស់​ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បានធ្វើ​បាឋកថា​ស្តីពី​ចលនា​ទំនាញសូរ​នៅ​រាជបណ្ឌិត្យសភាកម្ពុជា​កា​លពី​ថ្ងៃទី​៩​ខែឧសភា​ឆ្នាំ​២០១៦​ដោយមាន​ការចូលរួម​ស្តាប់​បទ​បង្ហាញ​ពី​សំណាក់​និស្សិត​មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​និង​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ និង​មន្ត្រីរាជការ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ប្រមាណ​១២០​នាក់។

លោក​បណ្ឌិត្យសភា​ចា​រ្យ ព្រុំ ម៉ុ​ល​បានបង្ហាញ​ឲ្យ​ដឹង​អំពី​ខ្លឹមសារ​សំខាន់ៗ​នៃ​បាឋកថា​រួមមាន​ «​ការសម្រួល​សូរសំឡេង​» (​ការសម្រួល​សូរ​) និង «​ទំនាញសូរ​»​មាន​លក្ខណៈ​ស្របគ្នា​ត្រង់​ថា វា​ផ្នែក​លើ មូលភេទ​អ​/​អ៊​ដូចគ្នា ប៉ុន្តែ​«​ការសម្រួល​សូរសំឡេង​»​ទាក់ទង​និង​ការមិន​ប្រើ​មូសិកទន្ត​/​ត្រីសព្ទ​ក្នុង​បរិបទ​ខ្លះ ហើយ មាន​តាំងពី​បុរាណកាល​មក រីឯ​«​ទំនាញសូរ​»​វា​ទាក់ទង​និង​ចលនា​ក្នុង​ខេមរៈ​យាន​កម្ម ដំណាក់កាល​ទី​២​ដែល​ហាក់ ដូចជា​ចង់​បំបាត់​ព្យញ្ជនៈ​ណ​និង​ឡ និង​ដែល​បាន​បង្កើត​បច្ចេក​សព្ទ​«​ទំនាញសូរ​»​នេះ​ឡើង​តាម​សេចក្តីត្រូវការ​របស់ គេ​។​ការ​អះអាងថា​«​ទំនាញសូរ​»​មាន​តាំងពី​បុរាណកាល ជាការ​អះអាង​ដែល​មិន​ស្រប​និង​ប្រវត្តិសាស្ត្រ និង​នាំឱ្យ សាធារណជន​ភាន់ច្រឡំ។

ពាក្យ​”​ទំនាញ​សូរ​” ត្រូវ​បាន​បង្កើត​ឡើង​នៅ​ដំណាក់កាល​ទី​២​នៃ​ខេ​មរ​យាន​កម្ម គឺ​នៅពេលដែល​គេ​កែ​អក្ខរាវិរុទ្ធ​នៃ​ពាក្យ​(​ចំនួន​១៩០​ពាក្យ​) ដែល​វចនានុក្រម​ខ្មែរ​(​រៀបរៀង​ដោយ​សម្តេចព្រះសង្ឃរាជ​ជួ​ន​ណាត )​បាន​ប្រើ​ព្យ​ពា្ជ​នៈ​”​ណ​” ហើយ​ដែល​គេ​បាន​ប្រើ​ព្យព្ជានៈ “​ន​” ជំនួស​វិញ​ដូចជា​ពាក្យ កំណើត សំណាង ត្រូវបាន​គេ​កែ​ទៅជា កំនើត សំនាង វិញ​។ ចលនា​ទំនាញសូរ នេះ​ក៏បាន​ប៉ះពាល់​ដល់​ពាក្យ​ដែល​វចនានុក្រម​ប្រើ​ព្យា​ព្ជា​នៈ “​ឡ​” ឬ ជើង ្ល ក្នុង ព្យាង្គ​តម្រួត (​ចំនួន​១១៨​ពាក្យ​) ហើយ​ដែល​ត្រូវ​ចលនា ទំនាញ​សូរ​នេះ ជំនួស​ដោយ ព្យព្ជានៈ​”​ល​” វិញ ។​ឧទាហរណ៍ ដំឡូង ទៅជា​ដំលូង សំលេង ទៅជា សំលេង ចម្លង ទៅជា ចំលង សម្លាញ់ ទៅជា​សំលាញ់​ជាដើម៕