ខ្យល់​កន្ត្រាក់​បន្ត​វាយប្រហារ​ខេត្ត​ពោធិ៍សាត់ ​បណ្ដាល​ឲ្យ​ផ្ទះ​ខូចខាត​អស់​៦ខ្នង

ខ្យល់​កន្ត្រាក់​បន្ត​វាយប្រហារ​ខេត្ត​ពោធិ៍សាត់ ​បណ្ដាល​ឲ្យ​ផ្ទះ​ខូចខាត​អស់​៦ខ្នង

ពោធិ៍សាត់​ ៖ ​​​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​វាយ​ប្រហារ​មក​លើ​ផ្ទះ​ប្រជាពលរដ្ឋ​​​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់​ បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ស្ទើរ​រាល់ថ្ងៃ​ ជាពិសេស​នៅ​ពេល​មាន​ធ្លាក់​ភ្លៀង។ ជាក់ស្ដែង ​កាលពី​វេលា​ជាង​៤​រសៀល​ថ្ងៃ​ទី​០៩ ខែ​ឧសភា​ ឆ្នាំ​២០១៦​​ នៅ​​ស្រុក​បាកាន​ និង​ក្រុង​ពោធិ៍សាត់ ​​ផ្ទះ​ប្រជាពលរដ្ឋ​​៦​ខ្នង​ផ្ទះ ​ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បក់​បោក​​ បណ្ដាល​ឲ្យ​ខូចខាត​ផ្នែក​ជញ្ជាំង​ និង​ដំបូល​​​​ ​ក្នុង​នោះ​ផ្ទះ​មួយ​ខ្នង​​​ខូចខាត​ទាំងស្រុង។

បើ​តាម​មន្ត្រី​មូលដ្ឋាន​រស់នៅ​ទីតាំង​កើតហេតុ​​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៩ ខែ​ឧសភា ​​ឆ្នាំ​២០១៦​ វេលា​ម៉ោង​៤​និង​១០​នាទី​រសៀល ​នៅ​ចំណុច​ឈើទាល​រូង ស្ថិត​ក្នុង​ភូមិ​ព្រៃ​ឪម៉ាល់ សង្កាត់​រលាប ក្រុង​ពោធិ៍សាត់ ​មាន​ភ្លៀង​លាយ​នឹង​ខ្យល់​កន្ត្រាក់​០១​លើក​បណ្តាល​ឲ្យ​របើក​ដំបូលផ្ទះ​ និង​ដួល​រាប​ចំនួន​០២​ខ្នង​ផ្ទះ​ទំហំ​៥×១០​ម​ ជញ្ជាំង​ស័ង្កសី​ក្រាល​ក្ដារ​ដំបូល​ប្រក់​ស័ង្កសី​ បាន​របើក​អស់​មួយ​ចំហៀង។ ជនរងគ្រោះ​ជា​ម្ចាស់ផ្ទះ​​នេះ​មាន​ឈ្មោះ​សំ នឿន ភេទ​ស្រី​ អាយុ​៥៨​ឆ្នាំ និង​ផ្ទះមួយ​ខ្នង​ទៀត​ទំហំ​៣×៤​ម ដំបូល​ប្រក់​ស័ង្កសី​ជញ្ជាំង​ស្លឹក​ក្រាល ​បាន​ធ្លាក់​ចេញពី​ជើង​តាង​រលំ​ដួល​ទាំងស្រុង។ ​ម្ចាស់ផ្ទះ​​នេះ​មាន​ឈ្មោះ ហាវ ភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ។

ដោយឡែក​នៅ​​វេលា​ម៉ោង​៤​និង​២០​នាទី ថ្ងៃ​ដូចគ្នា​ដែរ ស្ថិត​ក្នុង​ភូមិ​ដើម​រកា ឃុំ​ខ្នារ​ទទឹង ស្រុក​បាកាន ​ផ្ទះ​​​ចំនួន​០៤​ខ្នង ដែល​មាន​ម្ចាស់​ ទី​១.​ឈ្មោះ ជិន ប៉ុ​ស្តិ៍ ទី២. យិន មុំ ទី៣. យិន ម៉ិ និង​ទី​៤. អ៊ុក សា​វិ​ន រស់នៅ​ភូមិ​កើតហេតុ​ជាមួយគ្នា​ខាងលើ ត្រូវ​បាន​ខ្យល់​បក់​បោក​​ប៉ើង​ដំបូល​ជញ្ជាំង​ផ្ទះ ​ខូចខាត​មួយ​ចំនួន​​យ៉ាង​ធ្ងន់ធ្ងរ បន្ទាប់​ពេល​មាន​ភ្លៀង​ធ្លាក់។ នេះ​បើ​តាម​អាជ្ញាធរ​ទីនោះ​ប្រាប់​ឲ្យ​ដឹង។

ជាមួយ​គ្នា​នេះដែរ មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​សមត្ថកិច្ច​កម្លាំង​ប្រដាប់​អាវុធ​ក៏បាន​ចុះទៅ​សង្គ្រោះ បាន​ទាន់​ពេល ​ដោយ​ជួយ​សង់ផ្ទះ​​ ​ជា​បណ្ដោះអាសន្ន​សិន និង​ឧបត្ថម្ភ​សង្គ្រោះ​ជាបន្ទាន់​ផង​ដែរ៕