សារ​ដែល​ប្រាប់​ថា​ឲ្យ​អ្នក​គ្រប់​គ្នា​បិទ​ទូរសព្ទ​​យប់​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចរចាម​អារាម​គ្មាន​​ប្រភព​ច្បាស់​លាស់

នៅ​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​អ្នក​លេង​ Facebook ជា​ច្រើន​ក៏​ដូចជា​ Page មួយ​ចំនួន​បាន​ធ្វើ​ការ​ចែក​រំលែក​នូវ​សារ​ដែល​បាន​ប្រាប់​ឲ្យ​អ្នក​គ្រប់​គ្នា​បិទ​ទូរសព្ទ​ឬ​ថាប្លេត​នៅ​យប់​នេះ​ចាប់​ពី​ម៉ោង 0:30 ដល់​ម៉ោង 3:30 ដោយ​សារ​ផែន​ដី​យើង​នឹង​ទទួល​រង​នូវ​កាំ​រស្មី​វិទ្យុ​សកម្មភាព​ខ្ពស់​ ។

បើ​តាម​ការ​ព្យាយាម​ស្វែង​រក​ព័ត៌មាន​ដែល​ទាក់​ទង​ទៅ​នឹង​សារ​នេះ​របស់​ក្រុម​ការងារ​ CAMBOMAG បាន​បង្ហាញ​ថា​ សារ​ខាង​លើ​គ្រាន់​តែ​ការ​ភូត​កុហក​បោក​ប្រាស់​ប៉ុណ្ណោះ ដោយ​សារ​នៅ​ក្នុង​សារ​មួយ​នេះ​បាន​បញ្ជាក់​ថា​ឲ្យ​យើង​ស្វែង​​ពិនិត្យ​តាម​រយៈ​​ Google , BBC ឬ NASA ជា​ដើម​ ប៉ុន្តែ​នៅ​ក្នុង​វេបសាយ​ទាំង​នោះ​គឺ​មិន​មាន​ព័ត៌មាន​ដូច​ដែល​បាន​សរសេរ​នៅ​ក្នុង​សារ​នោះ​ទេ។

វា​អាច​ជា​ល្បិច​កល​របស់​ជន​ខិល​ខូច​ណា​មួយ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ឲ្យ​យើង​គ្រប់​គ្នា​បិទ​ទូរសព្ទ ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល​ទៅ​ដល់​ពួក​គេ​ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ​តែ​ប៉ុណ្ណោះ។ ដូចនេះ​សូម​កុំ​ព្យាយាម​ចែក​រំលែក​សារ​នេះ ឬ​ក៏​ធ្វើ​តាម​​អ្វី​ដែល​មាន​នៅ​ក្នុង​សារ​មួយ​នេះ​ឲ្យ​សោះ​ដើម្បី​ជៀសវាង​មាន​បញ្ហា​ណា​មួយ​កើត​ឡើង​ចំពោះ​អ្នក​។

ប៉ុន្តែ​ត្រូវ​ចាំ​ថា​​រាល់​ពេល​ចូល​គេង​សូម​កុំ​ដាក់​ទូរសព្ទ​ឲ្យ​ជិត​ខ្លួន​ខ្លាំង​ពេក​ជៀស​វា​ការ​ប៉ះ​ទង្គិច​នៃ​ជាតិ​វិទ្យុ​សកម្ម​ពី​ទូរសព្ទ​របស់​អ្នក​ ចូល​ដាក់​វា​ឲ្យ​ឆ្ងាយ​ពី​ខ្លួន​បន្តិច ល្មម​ត្រឹម​តែ​ដៃ​យើង​អាច​រាវ​ចាប់​វា​​បាន៕

 


  • សារ​ដែល​ប្រាប់​ថា​ឲ្យ​អ្នក​គ្រប់​គ្នា​បិទ​ទូរសព្ទ​​យប់​នេះ​គ្រាន់​តែ​ជា​ពាក្យ​ចរចាម​អារាម​គ្មាន​​ប្រភព​ច្បាស់​លាស់已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ចំនេះដឹង
Tags: