អ៊ុំ​ សេរីរត្ន​ : Man Of The Match សម្រាប់​ការ​ប្រកួត​រវាង​កម្ពុជា​នឹង​ជប៉ុន​

ការ​ប្រកួត​​ជម្រុះ​ World Cup ២០១៨ ​ដែល​ទើប​តែ​បញ្ចប់​មុន​នេះ​បន្តិច​យើង​សង្កេត​ឃើញ​ថា​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រឹង​ប្រែង​លេង​អស់​ពី​សមត្ថភាព​រហូត​អាច​រក្សា​លទ្ធផល​០​ទល់​នឹង​២​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ដែល​ជា​ជើង​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី​ ។

តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​ខ្លាំង​ក្នុង​ការ​ប្រកួត​គឺ​អ្នក​ចាំ​ទី​របស់​ជម្រើស​ជាតិ​កម្ពុជា​គឺ​កីឡាករ​ អ៊ុំ សេរីរត្ន​បាន​ធ្វើ​ការ​សង្គ្រោះ​បាល់​ដែល​ក្រុម​ជប៉ុន​ស៊ុត​ជា​ច្រើន​លើក​ច្រើន​សារ​មិន​តែ​ប៉ុណ្ណោះ​អ្នក​ចាំទី​រូប​នេះ​ក៏​បាន​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​ដែល​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​ជប៉ុន​គឺ​ Okazaki មិន​ឲ្យ​ចូល​ទី​ផង​ដែរ​ ។

តោះ​ទស្សនា​វីដេអូ​ដែល​ចាំ​ទី​រូប​នេះ​សង្គ្រោះ​បាល់​ពិន័យ​១១​ម៉ែត្រ​ទាំង​អស់​គ្នា​ ៖

ទស្សនាការជួយសង្រ្គោះបាល់ ប៉េណាល់ទីដ៏អស្ចារ្យ របស់អ្នកចាំទីកម្ពុជា។

Posted by on Tuesday, November 17, 2015

អត្ថបទ ៖ វិចទ័រ

  • អ៊ុំ​ សេរីរត្ន​ : Man Of The Match សម្រាប់​ការ​ប្រកួត​រវាង​កម្ពុជា​នឹង​ជប៉ុន​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:ជីវិតនិងសង្គម
Tags: