កត្តា​ចំា​បាច់​សម្រាប់​ស្ត្រី​មានគភ៌​ពេល​មាន​ជំងឺ​ផ្តាសាយ

កំលុងពេល​ មាន​ផ្ទៃពោះ​មាន​ស្ត្រី​ជាច្រើន​កើតរោគ​ផ្ដាសាយ តែ​ពុំបាន​ជះឥទ្ធិពល​អ្វី​ធ្ងន់ធ្ងរ​ដល់​ទារក​នៅក្នុង​ផ្ទៃ​នោះទេ​។ តែ​ប្រសិនបើ​អ្នក​នៅតែ​អូស​បន្លាយពេល​យូរ ហើយ​សីតុណ្ហ ភាព​នៅក្នុង​រាងកាយ​មាន​កម្ដៅ​ប្រហាក់ប្រហែល​ចន្លោះ​៣៩​អង្សា​ ជាច្រើន​ថ្ងៃ គឺ​ចៀស​មិន​ផុតពី​ការប៉ះ ពាល់ដល់​សុខភាព​របស់​ទារ​កនៅ​ក្នុង​ផ្ទៃ​នោះឡើយ​។ ក្រៅពីនេះ​ការ​ក្ដៅខ្លួន​ខ្លាំង មេរោគ​ក៏​អាចធ្វើ​ឲ្យ​រំញោច​ដល់​ស្បូន​រួញ​ដែល​បណ្ដាល​ឲ្យ​មាន ការ​រលូត​កូន និង​កើតកូន​មុនពេល​កំណត់​ទៀតផង​។​ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​៦​យ៉ាង សម្រាប់​ស្ត្រី​មានគភ៌​ក្នុងការ​ការពារ​ជំងឺ​ផ្ដាសាយ​កុំ​ឲ្យ​មាន​បញ្ហា​ ធ្ងន់ធ្ងរ​។

​១.​ការពារ​ផ្លូវ​ដកដង្ហើម​​នៅពេល​ខ្វះ​ជាតិ​ស័ង្កសី មុខងារ​នៃ​ប្រព័ន្ធ​ការពារ​ផ្លូវ​ដកដង្ហើម​ចុះខ្សោយ​។ ដូច្នេះ​ចំពោះ​ស្ត្រី​មានគភ៌​គួរ​ស្រូប​យកជាតិ​ស័ង្កសី​ឲ្យ​បាន​ច្រើន​ពី​ ក្នុង​អាហារ​ដូចជា គ្រឿង​សមុទ្រ​, សាច់​លាយ​ខ្លាញ់​តិចតួច​,សណ្ដែក​ដី​​, គ្រាប់​ឈូករ័ត្ន​និង អាហារ​ដែល​ផលិត​ចេញពី​ប្រភេទ​សណ្ដែក​។​

២.​ទឹក​ខ្ញីស្ករ​ក្រហម​​នៅពេល​អ្នកមាន​ភាព​ស្រៀវស្រាញ ឬ​មាន​អារម្មណ៍​ថា​បម្រុង​នឹង​កើតរោគ​ផ្ដាសាយ​នោះ​ត្រូវ​ទទួលទាន​ទឹក​ខ្ញី​ លាយ​ស្ករ​ក្រហម ​ក្ដៅៗ​មួយ​ចានចង្កឹះ​រួចហើយ​សំងំ​ដេក​។ ម្យ៉ាងទៀត​ឧស្សាហ៍​ទទួលទាន​ខ្ទឹមស ឬខ្ទឹមក្រហម​ឲ្យ​បាន​ញឹកញាប់ ព្រោះ​វា​ពុំ​គ្រាន់តែ​អាច មាន​ប្រសិទ្ធភាព​ការពារ​រោគ​ផ្ដាសាយ​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​ទប់ស្កាត់​មេរោគ​នៅក្នុង​ពោះ​បាន​ទៀ​ផង​។​

៣.​ខ្ពុរមាត់​ជាមួយនឹង​ទឹកអំបិល​​ជា​រៀងរាល់​ព្រឹក​ពេល​ក្រោកពីដំណេកក្រោយពេល​លុបលាង​មុខ និង ដុះធ្មេញ​រួចគឺ​ត្រូវ​ខ្ពុរមាត់​ជាមួយ​ទឹកអំបិល​ប្រៃ​ឡែ​មៗ។ បន្ទាប់​ត្រូវ​ផឹកទឹក​ដាំ​ពុះ​ឲ្យ​បាន​កន្លះ​កែវ ព្រោះ​ពុំ​គ្រាន់តែ​អាច​ការពារ​រោគ​ផ្ដា​សា​យ​​ប៉ុណ្ណោះ​ទេ​អាចមាន​ ផលប្រយោជន៍​ដល់​សុខ ភាព​នៃ​អញ្ចាញធ្មេញ​ទៀតផងព្រោះ​ស្ត្រី​កំពុងតែ​មានគភ៌ អញ្ចាញធ្មេញ​ឧស្សាហ៍​ចេញឈាម ដែល​ងាយ​នឹង​បណ្ដាល​ឲ្យ​កើតរោគ​រលាក​អញ្ចាញ ធ្មេញ​។​

៤.​ពេលព្រឹក​លុបមុខ​នឹង​ទឹក​ត្រជាក់​​នៅពេល​ក្រោក​ពី​ដេក​នាពេល​ព្រឹក​ព្រលឹម ប្រើ​ទឹក​ត្រជាក់​សម្រាប់​លុបមុខ​អាច​បង្កើន​ថាមពល​ប្រឆាំងនឹង​ជំងឺ​ផ្ដាសាយ ​។ នៅពេល​យប់​មុន​ចូល​ដំណេក អាច​ប្រើ​ទឹក​ក្ដៅ​ឧណ្ហៗ​លុបមុខ ព្រោះ​ទឹក​ត្រជាក់​អាច​រំខាន​ដល់​ដំណេក​។​

៥.​រក្សា​សំណើម​នៅក្នុង​បន្ទប់​ឲ្យ​បាន​៤៥​ភាគរយ​​នៅ​រដូវរងា គេ​តែង​ប្រើ​ឧបករណ៍​កម្ដៅ​ដើម្បី​ធ្វើ​ឲ្យ​មាន​ខ្យល់អាកាស​ក្ដៅ​ឧណ្ហៗ​ នៅក្នុង​បន្ទប់ប៉ុន្តែ​ខ្យល់អាកាស​នេះ​ប្រែ​ទៅជា​ស្ងួត​ហែង​ទៅវិញ ហើយ​ខ្យល់អាកាស​ស្ងួត​ហែង​នេះ​ធ្វើ​ឲ្យ​មេរោគ​អាច​ប្រមូលផ្ដុំនិង រស់រានមានជីវិត​នៅក្នុង​ផ្លូវ​ដក ដង្ហើម។ ដូច្នេះ​នៅក្នុង​បន្ទប់ គួរប្រើ​ឧបករណ៍​បន្ថែមសំណើម​មួយទៀត ដើម្បី​រក្សា​ឲ្យ​មាន​ខ្យល់អាកាស​មិន​ក្ដៅ​ពេក មិន​ត្រជាក់​ពេកនិង កម្រិត​សំណើម ៤៥ ភាគរយ​។​

៦.​ផ្លាស់ប្ដូរ​ខ្យល់អាកាស​​ត្រូវតែ​ឲ្យ​ខ្យល់អាកាស​បរិសុទ្ធ​ចេញចូល​ឥតឈប់ឈរ​នៅក្នុង​បន្ទប់​។ ដូចនេះ​មាន​មនុស្ស​ជាច្រើន​ចូលចិត្ត​បើកទ្វារ​បង្អួច​ដើម្បី​ឲ្យ​ខ្យល់អាកាស ​ចេញចូល​នៅពេល​ព្រឹក​ព្រហាម ហើយ​ក្រោយពី​នោះ​ស្រាប់តែ​បិទ​បង្អួច​ជិតឈឹង​ពេញ​មួយថ្ងៃ​។ ការធ្វើ​បែបនេះ​មិនល្អ​ឡើយព្រោះ​យ៉ាងហោចណាស់​ក្រោយ​ពេលដេក​ថ្ងៃនិង​មុនពេល​ចូលដេក​យប់ គឺ​ត្រូវ​ឲ្យ​មាន​ខ្យល់អាកាស​ខាងក្រៅ​ចូលក្នុង​បន្ទប់​ដើម្បី​ផ្លាស់ប្ដូរ​ ខ្យល់​អាកាស​​។​ម្យ៉ាងទៀត ត្រូវ​បើកទ្វារ​បង្អួច​ក្រោយពេល​ព្រះអាទិត្យ​រះ​ទើប​ជាការ​ល្អ​ព្រោះ​បើ​ បើកទ្វារ​បង្អួច​នៅពេល​ព្រះអាទិត្យ​មិនទាន់​រះ កម្រិត​នៃ​ជាតិ​កាបូនឌីអុកស៊ីត​នៅ​ខាងក្រៅ​មាន​កម្រិត​ខ្ពស់ ដែល​មិន​អំណោយផល​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ឡើយ​។ ប្រសិនបើ ស​ន្ទ​ស្សន៍​នៃ​ខ្យល់អាកាស​កខ្វក់​មាន​ទំហំធំធេង ខ្យល់អាកាស​ពុំ​ត្រូវបាន​ផ្លាស់ប្ដូរ​ឡើយ តែ​គេ​អាច​ប្រើ​ឧបករណ៍​បឺត​ស្រូបយក​ខ្យល់អាកាស​ថ្មី​៕

ប្រភព៖ iknow

  • កត្តា​ចំា​បាច់​សម្រាប់​ស្ត្រី​មានគភ៌​ពេល​មាន​ជំងឺ​ផ្តាសាយ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:សុខភាព
Tags: