SEVENFRIDAY ម៉ាក​នាឡិកា​ដៃ​ដែល​យុវវ័យ​​កម្ពុជា​កំពុង​ចាប់​អារម្មណ៍

ក្នុង​រយៈ​​ថ្មីៗ​​​នេះ​គេ​សង្កេត​ឃើញ​ថា​​យុវវ័យ​​កម្ពុជា​ជា​ច្រើន​មិន​ថា​ប្រុស​ឬ​ស្រី​នោះ​ទេ ​ចាប់​ផ្ដើម​ចាប់​អារម្មណ៍​ជាមួយ​នឹង​នាឡិកា​ដៃ​ ដ៏​ស្រស់​ស្អាត​​ ម៉ាក SEVENFRIDAY។

SEVENFRIDAY គឺ​ជា​ម៉ាក​នាឡិកា​ដៃ​ដ៏​ពេញ​និយម​របស់​​ប្រទេស​ស្វីស ដែល​​ទើប​តែ​ត្រូវ​បាន​បង្កើត​​នៅ​ឆ្នាំ 2012 ​តែ​ប៉ុណ្ណោះ។ សម្រាប់​នាឡិកា​ម៉ាក​នេះ​វា​មាន​ពីរ​ម៉ូឌែល​គឺ P-SERIES និង M-SERIES ហើយ​តួ​ខ្លួន​របស់​នាឡិកា​ទាំង ២ ម៉ូឌែល​​នេះ​គឺ​ផលិត​ចេញ​ Stainless steel ។

P-SERIES
M-SERIES

នាឡិកា​ទាំង​២ ម៉ូឌែល​សុទ្ធ​សឹង​តែ​មាន​រូប​រាង​ស្រស់​ស្អាត ទាំង​តួ​ខ្លួន​ ខ្សែ​នាឡិកា​និង ការ​រចនា​​ទម្រង់​​មុខ។ សម្រាប់​ P-SERIES វា​មាន​ច្រើន​ពណ៌​សម្រាប់​ឲ្យ​អតិថិជន​ជ្រើស​រើស។ ប៉ុន្តែ​សម្រាប់​ M-SERIES វា​មាន​ត្រឹម​តែ​ 3 ពណ៌​​ប៉ុណ្ណោះ​សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស។ ចំណែក​ឯ​តម្លៃ​របស់​វា​វិញ​គឺ SEVENFRIDAY ម៉ូឌែល P-SERIES មាន​តម្លៃ​ប្រហែល 960 $ ទៅ 1020 $ ចំណែក​ឯ​SEVENFRIDAY ម៉ូឌែល M-SERIES មាន​តម្លៃ​ប្រហែល 1242 $ ទៅ 1530។

ប៉ុន្តែ​​ក្នុង​ទីផ្សារ​កម្ពុជា​យើង​បច្ចុប្បន្ន​​​មាន​ចេញ​នូវ​​វត្តមាន​របស់​​នាឡិកា​ម៉ូឌែល​នេះ​​ប្រភេទ​ក្លែង​ក្លាយ​ ដែល​តម្លៃ​របស់​វា​អាច​មាន​ពី​ចន្លោះ 80$ ទៅ 300$ តាម​ប្រភេទ​នីមួយៗ៕​​

អត្ថបទដោយ ៖ Mr DEE


  • SEVENFRIDAY ម៉ាក​នាឡិកា​ដៃ​ដែល​យុវវ័យ​​កម្ពុជា​កំពុង​ចាប់​អារម្មណ៍已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កីឡា
Tags: