ទី​បំផុត​កីឡាករ​២​រូប​ដែល​ Barcelona ទិញ​កាល​ពី​រដូវ​ក្ដៅ​មាន​សិទ្ធ​ចូល​លេង​បាន​ហើយ​

កាល​ពី​អំឡុង​រដូវ​ក្ដៅ​ក្លឹប​ Barcelona បាន​ទិញ​ខ្សែ​បម្រើ​២​រូប​គឺ​កីឡាករ​ Arda Turan និង​កីឡាករ​ Aleix Vidal តែ​តាំង​ពី​ចុះ​កុង​ត្រា​មក​ពួក​គេ​ទាំង​ពីរ​មិន​ទាន់​បាន​បាន​ចូល​លេង​ក្លឹប​ Barcelona បាន​មួយ​ប្រកួត​នៅ​ឡើយ​ទេ​ដោយ​សារ​តែ​ក្លឹប​ត្រូវ​ជាប់​បម្រាម​ពី​សហព័ន្ធ​បាល់​ទាត់​ FIFA ដែល​មិន​អនុញ្ញាត​ឲ្យ​កីឡាករ​ចំណូល​ថ្មី​ចូល​លេង​រហូត​ដល់​ថ្ងៃ​ទី​៤​ខែ​មករា​២០១៦​ ។

តែ​យ៉ាង​ណា​នៅ​ខែ​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​បម្រាម​មួយ​នេះ​បាន​បញ្ចប់​ទៅ​ហើយ​ដូចនេះ​កីឡាករ​ Arda Turan អាច​ចូល​លេង​វិញ​បាន​ហើយ​ ហើយ​គេ​និង​ពាក់​អាវ​លេខ​៧​ ចំណែក​កីឡាករ​ Aleix Vidal ក៏​អាច​ចូល​លេង​វិញ​បាន​ដូច​គ្នា​ដែល​នឹង​ត្រូវ​ពាក់​អាវ​២២​ ។ ខណៈ​ការ​ប្រកួត​ដំបូង​ដែល​ពួក​គេ​លេង​ឲ្យ​ Barcelona គឺ​ត្រូវ​ជួប​ជាមួយ​ក្លឹប​ Espanyol នៅ​ក្នុង​វគ្គ​១៦​ក្រុម​នៃ​ Copa Del Ray នៅ​ថ្ងៃ​ពុធ​ខាង​មុខ​នេះ​ ។

គួរ​រំលឹក​ថា​ក្លឹប​ Barcelona បាន​ទិញ​កីឡាករ​ Arda Turan ពី​ក្លឹប​ At Madrid ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៣៥​លាន​អ៊ឺរ៉ូ​ ដោយ​ឡែក​កីឡាករ​ Aleix Vidal ត្រូវ​ក្លឹប​ Barcelona ទិញ​ពី​ក្លឹប​ Sevilla ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​ជា​១៧​លាន​អ៊ឺរ៉ូ​ ។

សូម​ទស្សនា​វីដេអូ​ដែល​ក្រុម​  Barcelona ធ្វើ​ឡើង​សម្រាប់​កីឡាករ​ទាំង​២​រូប​នេះ​ ៖

តើ​ប្រិយមិត្ត​ណា​ខ្លះ​ដែល​ទន្ទឹង​រង់​ចាំ​ការ​ចូល​លេង​របស់​ពួក​គេ​ទាំង​២ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ទី​បំផុត​កីឡាករ​២​រូប​ដែល​ Barcelona ទិញ​កាល​ពី​រដូវ​ក្ដៅ​មាន​សិទ្ធ​ចូល​លេង​បាន​ហើយ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/10  Category:កំសាន្ត
Tags: