បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

បញ្ហា​នេះ​ច្បាស់​ណាស់​ថា​អាច​​ធ្វើ​អោយ​​មិត្តភាព​របស់​លោក​អ្នក​រង្គោះ​រង្គើ​។​​ ខណៈ​ពេល​មួយ​ដែល​អ្នក​មាន​មិត្ត​ប្រុស​ម្នាក់​ដែល​លោក​អ្នក​ពេញ​ចិត្ត​ជា​ខ្លាំង​ តែ​មិត្តភ័ក្ដិ​ជិតស្និទ្ធ​​របស់​អ្នក​បែរ​ជា​​មិន​ពេញ​ចិត្ត​គាត់​ទៅ​វិញ។​ ជា​ការ​ពិត​ពុំ​អាច​ប្រកែក​បាន​ លោក​អ្នក​ប្រាកដ​ជា​មិន​ចង់​​បាត់​បង់​នរណា​ម្នាក់​ហើយ ហើយ​តែង​ប្រាថ្នា​កុំ​អោយ​ជួប​របៀប​នេះ។ ម៉្លោះ​ហើយ​ ប្រសិន​បើ​លោក​អ្នក​ជួប​រឿង​បែប​នេះ​ពិត​មែន តើ​លោក​អ្នក​គួរ​ធ្វើ​របៀប​ណា​ដើម្បី​ធ្វើ​អោយ​ស្ថានភាព​គ្រប់​យ៉ាង​ប្រសើរ​ឡើង​?​

ដើម្បី​ជួយ​ស្រាយ​បញ្ហា​មួយ​នេះ Cambomag សូម​ណែនាំ​វិធីសាស្ត្រ​មួយ​ចំនួន​ដូច​តទៅ៖

ជំហាន​ទី​១ និយាយ​ទៅកាន់​​មិត្តភ័ក្ដិ​របស់​លោក​អ្នក​​ដើម្បី​រក​អោយ​ដឹង​ថា​​អ្វី​ជា​បញ្ហា

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

​ត្រូវ​ដឹង​អោយ​ច្បាស់​ថា​តើ​ហេតុ​អ្វី​មិត្ត​របស់​អ្នក​មិន​ចូល​ចិត្ត​មិត្ត​ប្រុស​របស់​អ្នក ដើម្បី​អោយ​ខ្លួន​អ្នក​ផ្ទាល់​​ដឹង​តើ​ថា​គួរ​ដោះ​ស្រាយ​ដោយ​វិធី​ណា។​ កុំ​ព្រងើយ​កន្តើយ​ចំពោះ​ការ​ផ្ដល់​យោបល់​របស់​មិត្ត​របស់​អ្នក​អោយ​សោះ។​ ប្រសិន​បើ​ពួកគេ​ពិត​ជា​មិត្ត​ដ៏​ល្អ​បំផុត​របស់​លោក​អ្នក​ពិត​មែន លោក​អ្នក​​ត្រូវ​អោយ​តម្លៃ​មតិ​យោបល់​របស់​ពួកគេ ហើយ​វា​មាន​សារសំខាន់​ណាស់​​ក្នុង​ការ​ស្ដាប់​ដោយ​ប្រុង​ប្រយ័ត្ន​។ ចូរ​ពិចារណា​អោយ​បាន​ល្អិត​ល្អន់​មុន​ពេល​អ្នក​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ។​ ចូរ​ដឹង​អោយ​ច្បាស់​ថា​តើ​មិត្ត​ប្រុស​របស់​លោក​​អ្នក​បាន​ធ្វើ​រឿង​អ្វី​ខុស​ដែរ​ឬ​ទេ?​ ហើយ​តើ​មិត្ត​របស់​លោក​អ្នក​បាន​ស្គាល់​ច្បាស់​ពី​មិត្ត​ប្រុស​របស់​អ្នក​ច្បាស់​ហើយ​ឬ​នៅ?

ជំហាន​ទី​​២. ណែនាំ​ពួកគេ​អោយ​ស្គាល់​គ្នា ហើយ​ប្រាប់​ពួកគេ​ថា​វា​ជា​រឿង​សំខាន់​ក្នុង​ការ​ដែល​អ្នក​ទាំង​ពីរ​អាច​ចុះ​សម្រុង​គ្នា​បាន

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

ចូរ​អោយ​ពួកគេ​និយាយ​គ្នា​ហើយ​ស្វែង​រក​ភាព​ខុស​ប្លែក​គ្នា​ដើម្បី​អោយ​ពួកគេ​អាច​កែ​តម្រូវ​តាម​ក្រោយ ព្រោះ​ប្រាកដ​ណាស់​ថា គ្មាន​នរណា​ម្នាក់​ចង់​អោយ​អ្នក​ដទៃ​ស្អប់​ខ្លួន​ឡើយ។ ដូច្នេះ​ក្នុង​នាម​ជា​មនុស្ស​ល្អ​ យើង​គប្បី​ព្យាយាម​កែ​តម្រូវ​ពួកគេ​អោយ​ទៅ​រក​ផ្លូវ​ភ្លឺ។

ជំហាន​ទី​៣ ព្យាយាម​និយាយ​ជាមួយ​ពួកគេ

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

សួរ​ពួក​គេ​ម្ដង​ម្នាក់​ស្ងាត់​ៗ​ថា​តើ​ពួកគេ​អាច​បើក​ចិត្ត​អោយ​ទូលាយ​ ហើយ​​យ៉ាង​ហោច​ណាស់​អាច​មិន​ស្អប់​គ្នា​បាន​ទេ។

ជំហាន​ទី​៤ ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​ទាំង​ឡាយ​អោយ​ជ្រះ​ស្រលះ

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

ឧទាហរណ៍​ថា​ ប្រសិន​បើ​មិត្ត​របស់​អ្នក​​មិន​ចូល​ចិត្ត​គាត់​​ចំពោះ​រឿង​រ៉ាវ​ដែល​គាត់​បាន​ធ្វើ​​ពី​អតីតកាល​ ចូរ​ប្រាកដ​ថា​ពួកគេ​នឹង​ដោះ​ស្រាយ​បញ្ហា​បែប​ហ្នឹង។ ម៉្យាង​ទៀត​ បើ​ទាក់​ទង​រឿង​ចរិត​មនុស្ស​រាង​លំបាក​បន្តិច​ព្រោះ​វា​ជា​រឿង​ធម្មជាតិ។ យ៉ាងណា​មិញ បើ​សិន​ពួក​គេ​យល់​ពី​លោក​អ្នក​ ពួក​គេ​នឹង​ខិត​ខំ​ព្យាយាម​កែ​ចរិត​អាក្រក់​របស់​ពួកគេ​ដើម្បី​អ្នក។

ជំហាន​ទី​៥​ គិត​អំពី​អ្វី​ដែល​មិត្ត​របស់​លោក​អ្នក​ត្រូវ​តែ​និយាយ

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

ប្រសិន​បើ​ពួកគេ​មាន​ហេតុ​សមរម្យ​ក្នុង​ការ​ស្អប់​គាត់​ ដូច្នេះ​រឿង​រ៉ាវ​ពិបាក​ដោះ​ស្រាយ​បន្តិច​ហើយ។ តែ​យ៉ាង​ណា ការ​ព្យាយាម​សម្រប​សម្រួល​គ្នា​ជា​វិធី​តែ​មួយ​គត់។

ជំហាន​ទី​៦ គិត​ពី​ការ​ជ្រើសរើស​របស់​លោក​អ្នក​ប្រសិន​បើ​មិន​មាន​វិធី​ណា​មួយ​អាច​ជួយ​បាន

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

លោក​អ្នក​អាច​​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ដើម្បី​អោយ​ពួកគេ​ត្រូវ​គ្នា ឬ​ក៏​បើ​សិន​វា​មិន​ទទួល​បាន​លទ្ធផល លោក​អ្នក​ត្រូវ​ប្រើ​ខួរ​ក្បាល​ច្រើន​ជាង​បេះ​ដូង​ថា​តើ​គួរ​តែ​អោយ​ម្នាក់​ណា​ដើរ​ចេញ។​ តែ​ចូរ​ជឿ​ចុះ​ថា​ អ្នក​ដែល​ខ្វល់​ពី​យើង​ពិត​ប្រាកដ​ គេ​មិន​ទៅ​ណា​ចោល​យើង​នោះ​ទេ។​

ជំហាន​ទី​៧ បើ​សិន​មិត្ត​ប្រុស​របស់​អ្នក​ត្រូវ​បាន​គេ​ស្អប់​ដោយ​គ្មាន​មូលហេតុ​ កុំ​បន្ត​ធ្វើ​មិត្ត​ជាមួយ​មិត្ត​របស់​អ្នក​ទៀត​អី​

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

ប្រសិន​បើ​ពួកគេ​ពិត​ជា​មិត្ត​ល្អ​របស់​លោក​អ្នក​ពិត​មែន ពួកគេ​នឹង​មិន​រុញ​ច្រាន​អ្នក​អោយ​ធ្លាក់​ចូល​បញ្ហា​លំបាក​ក្នុង​ការ​ជ្រើស​រើស​បែប​នេះ​ឡើយ។

៨.​ ចូរ​ធ្វើ​តែ​រឿង​ល្អ

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

គ្រាន់​តែ​សួរ​មិត្ត​របស់​អ្នក​ថា​តើ​ពួកគេ​អាច​ធ្វើ​តែ​រឿង​ល្អ​ជាមួយ​មិត្ត​ប្រុស​របស់​អ្នក​បាន​ដែរ​ឬ​ទេ? ចូរ​ប្រាកដ​ថា​មិត្ត​របស់​អ្នក​យល់​ច្បាស់​ពី​អ្នក​ថា​លោក​អ្នក​មិន​ចង់​បាត់​បង់​នរណា​ម្នាក់​ទេ ហើយ​ការ​ដែល​ពួក​គេ​លេង​ចរិត​ដាក់​គ្នា​វា​ពិត​ជា​ប៉ះពាល់​ដល់​លោក​អ្នក​មែន​ទែន។

៩. ប្រសិន​បើ​មិត្ត​របស់​អ្នក​ពិត​ជា​យល់​ពី​អ្នក​​​ស្រលាញ់​មិត្ត​ប្រុស​របស់​អ្នក​ ហើយ​ពួកគេ​នៅ​តែ​ប្រកាន់​ចរិត​ដាច់​អហង្ការ​ វា​ដល់​ពេល​ដែល​លោក​អ្នក​ត្រូវ​ស្វែង​រក​មិត្តភ័ក្ដិ​ថ្មី​មួយ​ទៀត​ហើយ។

បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?

វា​ច្បាស់​ជា​លំបាក​​ខ្លាំង​ក្នុង​ការ​បាត់​បង់​មិត្តភ័ក្ដិ​។ តែ​ចំពោះ​មិត្តភ័ក្ដិ​ដែល​យល់​តែ​ពី​អាត្មា​ខ្លួន​ឯង​ ទាំង​ដឹង​ថា​ធ្វើ​បែប​ហ្នឹង​អ្នក​នឹង​ឈឺ​ចាប់​ ច្បាស់​ណាស់​ថា​គេ​មិន​បាន​ខ្វល់​ពី​លោក​អ្នក​ពិត​ប្រាកដ​នោះ​ទេ។

ចូរ​ចង​ចាំ​ថា ឈ្លោះ​គ្នា​ ខឹង​គ្នា តែ​មិន​បែក​គ្នា​ទើប​ហៅ​ថា​មិត្តភាព​ ឬ​ទំនាក់​ទំនង​ល្អ។ កុំ​គេចវេះ​​ពី​បញ្ហា​ ហើយ​បើក​ចិត្ត​អោយ​ទូលាយ ព្រោះ​ថា​គ្មាន​បញ្ហា​ណា​ដែល​ដោះ​ស្រាយ​មិន​បាន​ឡើយ​ដរាប​ណា​យើង​នៅ​មាន​ជីវិត។ បង្កើត​មិត្ត​តែង​តែ​ប្រសើរ​ជាង​បង្កើត​សត្រូវ។

ប្រភពៈ

ប្រែ​សម្រួល​ដោយៈ Gemini Fleta​​​


  • បើ​មិត្តភ័ក្ដិ​របស់​​អ្នក​ស្អប់​មិត្ត​ប្រុស​របស់​អ្នក​ គួរ​គិត​យ៉ាង​ណា?已关闭评论
  • 24 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: