មិន​ចង់​ស្ពាយ​ក្រោយ​ពេល​ទិញTablet ​ថ្មី សូម​ពិចារណា​​​លើ​ចំណុច​ទាំង​អស់​នេះ​​សិន

បច្ចេកវិទ្យា​កាន់​តែ​រីក​ចម្រើន ឧបករណ៍​អេឡិចត្រូនិក​កាន់​តែ​វិវឌ្ឍន​ទៅមុខ កាន់​តែ​អស្ចារ្យ កាន់​តែ​ចង់​បាន​វា​ មិន​ថា​តែSmart Phone, Laptop, Smart TV ឬ​ក៏​Tablet​នោះ​ទេ។ ប៉ុន្តែ​ដោយ​សារ​ទីផ្សា​មាន​ការ​ប្រកួត​ប្រជែង​ ទើប​ធ្វើ​អោយ​មាន​ផលិត​ផល​ជា​ច្រើន​ស៊េរី ​ច្រើន​ម៉ាក​លក់​លើ​ទី​ផ្សា​។​ យ៉ាង​ណា​​មិញ​ចំពោះ​តម្លៃ​នៃ​ឧបករណ៍​ទាំង​នោះ​ក៏​មាន​ការ​ប្រ​​​​​កួត​ប្រជែងគ្នា​​​ផង​ដែរ​ ទៅ​តាម​លក្ខណៈ​សម្បត្តិ​របស់​វា​។ ខាង​ក្រោម​ជា​ចំណុច​មួយ​ចំនួន​ដែល​លោក​អ្នក​គួរ​​តែ​គិត​ដល់មុន​នឹង​សម្រេច​ចិត្ត​​ទិញ​Tablet​ យក​មក​ប្រើ​ប្រាស់ ដោយ​មិន​មាន​ការ​ស្ពាយ​ក្រោយ :

1.    តើ​លោក​អ្នក​ទិញ​​វា​ដើម្បី​អ្វី?

នេះ​ជា​សំនួរ​ដំបូង​​រាល់ពេល​ដែល​យើង​ចង់​ទិញ​អ្វី​មួយ​មិន​មែន​សម្រាប់​តែ​Tablet​នោះ​ទេ​។​ រាល់​លើក​មុន​ទិញ​របស់​អ្វី​មួយ​យើង​ ត្រូវ​រក​ហេតុ​ផល​សម​រម្យ​ណា​មួយ​ដើម្បី​ទិញ​ មិន​មែន​ទិញ​ដើម្បី​ឡូយ​ ឬ​ទិញ​ដោយ​សារ​តែ​ចិត្ត​នឹក​ឃើញ​នោះ​ទេ​។

2.    ចង់​បាន​Tablet ​ទំហំ​ប៉ុណ្ណា​

ដោយ​សារ​នៅ​លើ​ទី​ផ្សារ​បច្ចុប្បន្ន​ មាន​Tab​ ជា​ច្រើន​ទំហំ​រាប់​ចាប់​ពី​ 7​ ទៅ​8​ អ៊ីញ​ ឬ​ ដល់​12 អ៊ីញ​ក៏​មាន​។​ ដូច្នេះ​លោក​អ្នក​ពិចារណា​មើល​ថា​ តែ​យើង​គួរ​តែ​ទិញ​Tablet ទំហំ​ប៉ុណ្ណា​ ដែល​អាច​បំពេញ​តម្រូវ​ការ​របស់​យើង​បាន​​មិន​ធំ​ពេក​មិន​តូច​ពេក​។​

3.    ចង់​បាន​Tablet ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​មួយ​ណា

នេះ​ជា​ចំណុច​ដែល​គួរ​អោយ​ឈឺ​ក្បាល​បំផុត​ ដោយ​សារ​តែ​មាន​ប្រព័ន្ធ​ប្រតិបត្តិការ​ច្រើន​ណាស់​ដែល​កំពុង​ដំណើរ​ការ​លើ​Tablet  ​មិន​ថា iOS, Android, Windowsនោះ​ទេ​។​ ត្រង់​នេះ​ក៏​មាន​មនុស្ស​មិន​តិច​ទេ​ដែល​ស្ពាយ​ក្រោយ ​ក្រោយ​ពី​ពួក​គេ​សម្រេច​ចិត្ត​ទិញ​Tab ​ខុស​ពី​ការ​ចង់​បាន​របស់​ពួក​គេ​។​

  • បើ​សិន​ជា​លោក​អ្នក​ចង់​បាន​ Tablet​ ដែល​មាន​រាង​ស្អាត​ ដំណើរ​ការ​រលូន​ល្អ​ អ្នក​គួរ​ជ្រើស​រើស​ iOS​។​ ដោយ​សារ​តែ​មាន​iPad​ ប៉ុណ្ណុះ​ដែល​ដំណើរ​ការ​ដោយ​ iOS។​ដូច្នេះ​លោក​អ្នក​អាច​សម្រេច​បាន​ច្បាស់​ហើយ​ថា​ គួរ​យក​ iPad mini, iPad Air, ឬ​ក៏​iPad Pro។ ចំពោះ​គុណ​វិបត្តិ​របស់​iPad វា​មិន​មាន​អ្វី​ច្រើន​ដែល​ធ្វើ​អោយ​យើង​រា​រែក​ទេ​គឺ​ ប្រហែល​ជា​មាន​រឿង​តម្លៃ​មួយ​មុខ​ប៉ណ្ណុះ​ដោយ​សារ​តែ​វា​មាន​តម្លៃ​គួរ​សម​ជាង​គេ​។​
  • Windows ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អ្នក​យក​មក​ប្រើ​ជា​Laptop ​ផង​និង​Tabletផង​។បើ​សិន​លោក​អ្នក​ចង់បានTablet មួយ​ដែល​ផ្ដល់​នូវ​ការ​កម្សាន្ត​ត្រឹម​តែ​ជា​ការ​ទស្សនា​វីដេអូ​និង​ស្ដាប់​ចម្រៀង​ ក្រៅ​ពី​នោះ​លោក​អ្នក​ចង់​បាន​វា​យក​មក​ធ្វើ​ការ​ដូច​ជា​​វាយ​ឯក​សារ​នោះ​ Windows Tablet ជា​ជម្រើស​ដ៏​សាក​សម​មួយ​។
  • Android Tablet មាន​ច្រើន​ជម្រើស​ ច្រើន​តម្លៃ​តែ​ពិបាក​រើស​។​ មិន​ខុស​ពី​Smart Phone ដែល​ដំណើរ​ការ​ដោយ​Andoid​ទេ​Tablet​ដើរ​ដោយ​​Android​មាន​ច្រើន​ជម្រើស​ណាស់​ ហើយ​ក៏​មាន​ច្រើន​ម៉ាក​ដែរ​ ទាំង​ Samsung, LG, Huawei, Xiaomi ជា​ដើម​។​ តែ​យ៉ាង​ណា​មិញ​ Android Tablet មាន​តម្លៃ​សមរម្យ​ អាច​ទទួល​យក​បាន​ ព្រម​ទាំង​មាន​លក្ខណៈ​សម្បត្តិ​ល្អ​ផង​ដែរ​ ដូច​ជា​​មាន​រន្ធ​សម្រាប់​បន្ថែម Memory បាន​ជា​ដើម។សរុប​មក​មុន​នឹង​ទិញ​របស់​អ្វី​មួយ​វា ពិតជា​ទាម​ទារ​អោយ​យើង​គិត​អំពី​ចំណុច​មួយ​ចំនួន​ ដើម្បី​ជៀស​វាង​ ការ​ស្ពាយ​ក្រោយ​ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​ខុស​របស់​យើង។

    Source :


  • មិន​ចង់​ស្ពាយ​ក្រោយ​ពេល​ទិញTablet ​ថ្មី សូម​ពិចារណា​​​លើ​ចំណុច​ទាំង​អស់​នេះ​​សិន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: