តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

សព្វ​ថ្ងៃ​នេះ​មាន​​ យើង​មាន​វិធី​ជាច្រើន​ក្នុង​ការ​ទាក់​ទង​មនុស្ស​ជុំ​វិញ​ខ្លួន​យើង។​ យើង​មាន​​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ដទៃ​ទៀត​ដើម្បី​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​យើង។​ យ៉ាង​ណា​មិញ តើ​ការ​ទាក់​ទង​ដោយ​របៀប​នេះ​មាន​ប្រសិទ្ធ​ភាព​ដែរ​ឬ​ទេ?

ជា​ការពិត​ពុំ​អាច​ប្រកែក​បាន បណ្ដាញ​សង្គម​​គឺ​ជា​វិធី​មួយ​សម្រាប់​អោយ​យើង​​ធ្វើ​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ជាទី​ស្រលាញ់​របស់​យើង​​ តែ​វា​ក៏​នៅ​តែ​មិន​មែន​កន្លែង​ដែល​យើង​ប្រាកដ​នឹង​អាច​ស្វែង​រក​ស្នេហា​ពិត​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ យ៉ាង​ហោច​ណាស់​វា​គឺ​ជា​អ្វី​ដែល​តាម​ការ​សិក្សា​​បាន​លើក​ឡើង​។ ដោយ​ហេតុ​ថា​​វា​ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា​ នៅ​ពេល​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​ចោទ​សំណួរ​ថា​​ទៅ​កាន់​បុរស​និង​ស្រ្តី​​ចំនួន​​ជិត១០០០​នាក់​ ​អំពី​​លទ្ធភាព​នៃ​ការ​ស្វែង​រក​ស្នេហា​​តាម​រយៈ​ប្រព័ន្ធ​អនឡាញ ៨៩%​នៃ​ពួក​គេ​និយាយ​ថា​បដិសេធ​ ហើយ​ពួកគេ​មាន​បទ​ពិសោធន៍​អាក្រក់​កាល​ពី​អតីតកាល​​ដោយ​សារ​តែ​​ការ​ទាក់​ទង​គ្នា​តាម​វិធី​នេះ។

មួយ​វិញ​ទៀត​ ចំនួន​អ្នក​ដែល​នៅ​សល់​បាន​លើក​ឡើង​ថា ពួក​គេ​បាន​រក​ឃើញ​មនុស្ស​ដែល​ពួកគេ​ចាប់​អារម្មណ៍​ហើយ​បាន​ណាត់​ជួប​គ្នា ហើយ​ពួកគេ​ទាំង​ពីរ​បាន​យល់​ស្រប​ទំនាក់​ទំនង​បែប​នោះ​គឺ​មិន​ស្ថិត​ស្ថេរ​បាន​យូរ​នោះ​ទេ។ អ្នក​ដទៃ​ទៀត​ក៏​បាន​អះ​អាង​ថា​ ពួក​គេ​ត្រូវ​បាន​គេ​បោក​ប្រាស់​​នៅ​ពេល​ដែល​​គេ​ព្យាយាម​ប្រើ​ប្រាស់​វិធី​នេះ។

បញ្ហា​នៅ​ត្រង់​ថា​ យើង​ពុំ​មាន​មធ្យោបាយ​ក្នុង​ការ​​ដឹង​អំពី​ការ​ពិត​​ពី​មនុស្ស​ដែល​អោយ​ដំណឹង​យើង​តាម​រយៈ​អនឡាញ។ វា​ពិតជា​មិន​អាច​ទុក​ចិត្ត​បាន​ ហើយ​នៅ​ពេល​ដែល​យើង​អាច​ដឹង​ការពិត​បាន​នោះ វា​យឺត​ពេល​បាត់​ទៅ​ហើយ ព្រោះ​ថា​សម្ដី​គ្រាន់​តែ​ជា​ពាក្យ។

ខណៈនេះ​ ចូរ​ក្រឡេក​មើល​មូល​ហេតុ​ពិត​ប្រាកដ​ដែល​​ទំនាក់​ទំនង​តាម​អន​ឡាញ​មិន​ដំណើរការ៖

១.​មនុស្ស​មួយ​ចំនួន​មិន​បង្ហាញ​ពី​ធាតុ​ពិត​របស់​ពួកគេ

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

វា​គឺ​ជា​បញ្ហា​ដែល​ក្នុង​ការ​ទាក់​ទង​គ្នា​អនឡាញ។ តើ​នឹង​មាន​អ្វី​កើត​ នៅ​ពេល​ដែល​អ្នក​ព្យាយាម​ចង់​ដឹង​ពី​បុគ្គល​ម្នាក់​នោះ ​ហើយ​គេ​​នៅ​តែ​ព្យាយាម​កុហក​លោក​អ្នក​ហើយ​ព្យាយាម​​បង្ហាញ​មុខ​មាត់​ផ្សេង​របស់​របស់​គេ​​ជា​ជាង​ការ​ប្រាប់​លោក​អ្នក​ការ​ពិត?

២. ពួក​គេ​នៅ​តែ​មាន​ឱកាស​ដើម្បី​បោក​ប្រាស់

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

ជន​ទាំង​នោះ​អាច​បោក​ប្រាស់​អ្នក​បាន​យ៉ាង​ងាយ​ដោយ​ការ​ផុស​រូប​ភាព​អ្នក​ដទៃ​ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក។ នៅ​ពេល​ដែល​អ្នក​ទៅ​ជួប​មុខ​គេ​ផ្ទាល់​ អ្នក​ប្រហែល​ជា​អាច​នឹង​ខក​ចិត្ត។

៣. លោក​អ្នក​អាច​នឹង​ត្រូវ​បាន​​គេ​បោក​បញ្ឆោត​

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

មាន​ឧប្បត្តិហេតុ​ជា​ច្រើន​​ដែល​មនុស្ស​យើង​អាច​ត្រូវ​បាន​គេ​បោក​បញ្ឆោត​។ ជន​បោក​បញ្ឆោត​ទាំង​នោះ​​ធ្វើ​ការ​ណាត់​ជួប​ទៅ​ដល់​កន្លែង​ធ្វើការ​ហើយ​ធ្វើ​ការ​បោក​ប្រាស់​មុន​ពេល​ពួកគេ​រត់​គេច​ខ្លួន។

​​៤. អ្នកខ្លះ​ចាត់​ទុក​ថា​វា​គ្រាន់​ជា​ការ​កម្សាន្ត

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

​​មនុស្ស​មួយ​ចំនួន​ប្រើប្រាស់​អនឡាញ​ដើម្បី​ជា​ការ​សប្បាយ​។ បើ​ទោះ​ជា​គេ​បាន​រៀប​ការ​រួច​ហើយ​ក៏​ដោយ​ ពួកគេ​បាន​បន្លំ​​គណនី​ក្លែង​ក្លាយ​​ដើម្បី​ធ្វើ​ការ​ទាក់​ទង​ជាមួយ​នឹង​មនុស្ស​ដទៃ​ទៀត។

៥.​ ពួកគេ​​មិន​ដែល​ដឹង​ថា​តើ​មនុស្ស​ម្នាក់​នោះ​កំពុង​តែ​ធ្វើ​អ្វី​នោះ​ឡើយ

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

បើ​ទោះ​ជា​លោក​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​​នរណា​ម្នាក់​តាម​រយៈ​បណ្ដាញ​អនឡាញ​ក៏​ដោយ អ្នក​នឹង​មិន​អាច​ដឹង​​ទាំង​ស្រុង​ឡើយ​ថា​​គេ​ធ្វើ​អ្វី​ផ្សេង​ទៀត​ពេល​ដែល​គេ​នៅ​ឆ្ងាយ​ពី​អ្នក។

៦. អត្រា​នៃ​ភាព​ជោគជ័យ​មាន​មិន​ច្រើន

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

​មាន​គូ​ស្នេហ៍​តិច​មែន​ទែន​​ដែល​អាច​រក​ឃើញ​មនុស្ស​ដែល​ចាប់​អារម្មណ៍​តាម​រយៈ​បណ្ដាញ​អនឡាញ​​ហើយ​ទទួល​បាន​ភាព​ជោគ​ជ័យ។

៧. កត្តា​នៃ​ការ​ភ័យ​ខ្លាច​​ធ្វើ​អោយ​ទំនាក់​ទំនង​នោះ​បរាជ័យ

តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?

នៅ​ពេល​ដែល​របស់​ខ្លះ​ដែល​ល្អ​ខ្លាំង​​រហូត​ដល់​អ្នក​មិន​អាច​ជឿ​ថា​វា​ជា​ការពិត អ្នក​នឹង​ចាប់​ផ្ដើម​មាន​ការ​សង្ស័យ​លើ​ដៃ​គូ​របស់​អ្នក។ នៅ​ពេល​ការភ័យខ្លាច​មក​លង​បន្លាច​អ្នក​ អ្នក​នឹង​មិន​ហ៊ាន​ទាក់​ទង​គេ​​ជា​ផ្លូវ​ការ។

ប្រភពៈ

ដោយៈ Gemini Fleta


  • តើ​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​អនឡាញ​មាន​ប្រសិទ្ធភាព​ដែរ​ឬ​ទេ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: