ហានិភ័យនៃ​ជំងឺ​អុច​ស្វាយ​ ​

ក្រុម​មនុស្ស​មួយចំនួន​ងាយ​នឹង​មាន​ហានិភ័យ​នៃ​ផលវិបាក​ពី​ជំងឺ​អុច​ ស្វាយ ដែល​ក្រុមមនុស្ស​ទាំងនោះ​រួមមាន ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មាន​បញ្ហា​នៃ​ប្រព័ន្ធ​ភាពស៊ាំ​។ ក្រុម​ទាំងនេះ​គួរតែ​ជៀស​អោយ​ឆ្ងាយ​ពី​អ្នក​ដែល​មាន​ជំងឺ​អុច​ស្វាយ​។​
ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​មិន​ធ្លាប់​មាន​ជំងឺ​អុច​ស្វាយ​ពីមុន​ មក​ទេ (​ជាពិសេស​នៅ ២០ សប្តាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​) ទារក​នឹងមាន​ហានិភ័យ​ក្នុងការ​មាន​បញ្ហា​មិន​គ្រប់​លក្ខណៈ ហើយ​ម្តាយ​នឹង​មាន​ហានិភ័យ​នៃ​ផលវិបាក​មួយចំនួន​ជាង​ស្ត្រី​ដែល​ធ្លាប់​កើត​ ជំងឺ​នេះ​នៅពេល​ដែល​គាត់​មិន​ទាន់​មាន​ផ្ទៃពោះ​។​
ប្រសិនបើ​គាត់​វិវត្ត​មាន​ជំងឺ​អុច​ស្វាយ​មុន ឬ​ក្រោយ​ពី​កូន​របស់​គាត់​បាន​សម្រាល ទារក​ដែល​ទើប​នឹង​កើត ក៏​មាន​ហានិភ័យ​ចំពោះ​បញ្ហា​ធ្ងន់ធ្ងរ​ផងដែរ​។ ប្រសិន​បើ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ជំងឺ​អុច​ស្វាយ​មុន​នឹង​មាន​ផ្ទៃពោះ កូន​នឹង​ត្រូវបាន​ការពារ​ពី​ការឆ្លង​មេរោគ​ក្នុង​រយៈពេល​ពីរ ឬ​បី​ខែ​ដំបូង នៅពេលដែល​ភាពស៊ាំ​របស់​ម្តាយ​បាន​សាយភាយ​ទៅលើ​ទារក​តាម​រយៈ​សុក និង​ទឹកដោះ​ម្តាយ​។​


អ្នក​ដែល​មាន​ហានិភ័យ ឬ​ផលវិបាក​ធ្ងន់ធ្ងរ​ដទៃ​ទៀត​ដូចជា ៖
-​ ​ទារក​ដែល​ទើប​នឹង​កើត​ពី​ម្តាយ​ដែល​មាន​ជំងឺ​អុច​ស្វាយ​
-​ ​អ្នក​ដែល​មាន​ជំងឺមហារីក​ឈាម​
-​ ​អ្នក​ដែល​មាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ​
-​ ​កុមារ​ដែល​កំពុង​ទទួល​ថ្នាំ​ដែល​បន្ថយ​ប្រព័ន្ធ​ភាព​ស៊ាំ​។​


អ្នក​ទាំងនេះ​នឹង​អាច​ប្រើប្រាស់​ថ្នាំ ក្រោយ​ពី​ប៉ះពាល់​ទៅ​នឹង​ជំងឺ​អុច​ស្វាយ ដើម្បី​បន្ថយ​ភាព​ធ្ងន់ធ្ងរ​របស់​វា​៕

ប្រភព៖ iknow

  • ហានិភ័យនៃ​ជំងឺ​អុច​ស្វាយ​ ​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: