ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

គេហទំព័រ​ LifeStyle9.org បាន​ធ្វើ​ការ​ចុះ​ផ្សាយ​ពី​បញ្ជី​ប្រទេស​ដែល​មាន​សុវត្ថិភាព​​ជាង​គេ​ទាំង​ ១០ ក្នុង​ពិភពលោក​ ដោយ​ផ្អែក​លើ​ពិន្ទុ​សន្ទស្សន៍​សន្តិភាព​ពិភពលោក​​ GPI (១​ដល់​៥)​ ដែល​ជា​មេដ្យាន​នៃ​ចំណុច​២៣​ផ្សេង​គ្នា ដូចជា​ កម្រិត​បទល្មើស​ហិង្សា​ ចំនួន​ប្រជាពលរដ្ឋ​ដែល​ជាប់​ក្នុង​ពន្ធនាគារ​ សុវត្ថិភាព​ និង សន្តិសុខ​ក្នុង​សង្គម​ និង​អស្ថិរភាព​នយោបាយ​ជា​ដើម​ ។ ក្នុង​នោះ​មាន​រដ្ឋ​ឯករាជ្យ​ចំនួន​ ១៦២ ប្រហែល​ស្មើ​នឹង​ ​៩៩.៥​ ភាគរយ​ នៃ​ប្រជាជន​ក្នុង​ពិភព​លោក​ទាំងអស់​។ លទ្ធផល​មាន​​ដូច​ខាង​ក្រោម​៖

១. ប្រទេស​អាយ​ឡែន (Iceland )

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.១៤៨​ ប្រទេស​នេះ​មិន​មាន​សមត្ថកិច្ច​ប៉ូលិស​ឈរ​យាម​តាម​ផ្លូវ​ដូច​ជា​ប្រទេស​មួយ​ចំនួន​ដទៃ​ទៀត​នោះ​ទេ ហើយ​ប្រជាពលរដ្ឋ​ប្រទេស​នេះ​ ផ្ដល់​តម្លៃ​បំផុត​ដល់​សន្តិសុខ​ សន្តិភាព​របស់​ប្រទេស​។

២. ប្រទេស​ ដាណឺម៉ាក​ (Denmark)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.១៥០ ប្រទេស​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ ប្រទេស​ដែល​ផ្តល់​ឱកាស​ស្មើ​គ្នា​ដល់​ប្រជាជន​ និង​ផ្តល់​សេរីភាព​បុគ្គល​ច្រើន។ ទោះ​បី​ជា​ប្រទេស​នេះ​ ជួប​នូវ​បញ្ហា​ជា​ច្រើន​ ដូច​ជា​ បទល្មើស​ និង​អំពើ​ភេរវកម្ម​ជា​ដើម​ ក៏​ប្រទេស​នេះ​អាច​ដោះស្រាយ​បាន​ដោយ​ជោគ​ជ័យ​ និង​អាច​ឈរ​ក្នុង​លំដាប់​លេខ​ ២ បាន​។

៣. ប្រទេស​ អូទ្រីស​ (Austria)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.១៩៨​ ។

៤. ប្រទេស​ ញូហ្សឺឡែន​ (New Zealand)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.២២១។ ប្រទេស​នេះ​ មាន​ច្បាប់​ដ៏​តឹងរ៉ឹង​ និង​ការ​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់ធ្ងរ ដែល​នេះ​អាច​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ប្រទេស​នេះ មាន​បទល្មើស​តិច​។

៥. ប្រទេស​ស្វីស​ (Switzerland)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.២៧៥​ ។ ប្រទេស​នេះ​ មាន​បញ្ហា​អំពើ​ហិង្សា​ បញ្ហា​នយោបាយ​ និង​បញ្ហា​គ្មាន​ការងារ​ធ្វើ​ក្នុង​កម្រិត​ទាប​បំផុត​។

៦. ប្រទេស​ ហ្វាំងឡង់​ (Finland)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.២២៧។ ប្រទេស​នេះ​ ល្បី​ឈ្មោះ​ខាង​ផ្តល់​សេរីភាព​សង្គម​ ប្រជាធិបតេយ្យ​ និង​សិទ្ធិ​មនុស្ស​ ។

៧. ប្រទេស​ កាណាដា​ (Canada)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.២៨៧។

៨. ប្រទេស​ ជប៉ុន ( Japan)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.៣២២។ អត្រា​បទល្មើស​នៅ​ក្នុង​ប្រទេស​នេះ​ គឺ​ស្ថិត​ក្នុង​កម្រិត​ទាប​។ កត្តា​ច្បាប់​ សេដ្ឋកិច្ច​ និង​វប្បធម៌​ គឺ​ជា​មូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រទេស​នេះ​ មាន​សុវត្ថិភាព​ និង​សន្តិសុខ​។

៩. ប្រទេស​ អូស្រ្តាលី (Australia)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.៣២៩។

១០. សាធារណរដ្ឋ​ ឆែក​ (Czech Republic)

ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​

ទទួល​បាន​ពិន្ទុ​ GPI ចំនួន​ ១.៣៤២។

ប្រែ​សម្រួល​​៖ Sophany
ប្រភព​ ៖


  • ចង់​ដឹង​ថា​ក្នុង​ឆ្នាំ​ ២០១៥​ ដែល​បាន​កន្លង​ផុត​ទៅ​ ប្រទេស​ណា​ខ្លះ​មាន​សុវត្ថិភាព​ជាង​គេ​ក្នុង​ពិភពលោក​?​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: