អណ្តើក​​មាន​រូបរាង​ខុស​គេ​ ដែល​អ្នក​កម្រ​បាន​ឃើញ​៖ ចង់​ដឹង​​ពី​វា ​ទេ?

នៅ​ឯ​ឆ្នេរ​សមុទ្រ​ Sunshine ប្រទេស​អូស្ត្រាលី​ គេ​មាន​ប្រទះ​ឃើញ​អណ្ដើក​​សម្បុរ​បៃតង​ភឿក​ ដែល​ទើប​តែ​ញាស់​មួយ​ក្បាល​​កំពុង​តែ​វារ​លើ​ឆ្នេរ​ខ្សាច់​ ហើយ​វា​ជា​អណ្ដើក​ភឿក​ទីមួយ​ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ដោយ​ Coolum District Coast Care ដែល​ធ្វើ​ការ​ពិនិត្យ​មើល​សត្វ​អណ្ដើក​រយៈពេល​ ៩ ឆ្នាំ​មក​ហើយ​។ អណ្ដើក​ភឿក​នេះ​ ត្រូវ​បាន​គេ​ហៅ​ថា​ Alby ។

តាមរយៈ​រូបភាព​ សត្វ​អណ្ដើក​​ Alby គួរ​ឲ្យ​ស្រលាញ់​នេះ​ កំពុង​តែ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ផ្នូក​ខ្សាច់​ដោយ​រីករាយ​សំដៅ​ឆ្ពោះ​ទៅ​កាន់​សមុទ្រ។ គួរ​បញ្ជាក់​ថា Alby គឺ​ជា​កូន​អណ្ដើក​១ក្នុង​ចំណោម​​កូន​អណ្ដើក​១២២​ក្បាល​ ដែល​ត្រូវ​ធ្វើ​ដំណើរ​ពី​ឆ្នេរ​សមុទ្រ​ទៅ​កាន់​ខ្ពង់រាប​បាត​សមុទ្រ​។​ នៅ​ក្នុង​ដំណើរ​ទៅ​កាន់​សមុទ្រ​ Alby អាច​ជួប​គ្រោះ​ថ្នាក់(ជួប​សត្រូវ​ ឬ​លក្ខខណ្ឌ​បរិយាកាស​មិន​ល្អ)​ ប៉ុន្តែ​បើ​វា​​អាច​ទៅ​ដល់​សមុទ្រ​ដោយ​ជោគជ័យ​ និង​បើ​Alby ជា​អណ្ដើក​ញី​ នោះ​​វា​នឹង​ត្រលប់​មក​កាន់​ឆ្នេរ​ដដែល​​នេះ​វិញ ក្នុង​អំឡុង​ពេល​៣០​ឆ្នាំ​បន្ទាប់​ ។

ប្រែ​សម្រួល៖ Sophany
ប្រភព​ ៖ OMGFACTS


  • អណ្តើក​​មាន​រូបរាង​ខុស​គេ​ ដែល​អ្នក​កម្រ​បាន​ឃើញ​៖ ចង់​ដឹង​​ពី​វា ​ទេ?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: