យូរី បាន​បង្ហើប​ប្រាប់​ពី​អាហារ​ដែល Girls’Generation ចូល​ចិត្ត​ញ៉ាំ

បើ​សិន​ជា​អ្នក​ជា​អ្នក​គាំទ្រ​របស់​ក្រុម​ចម្រៀង​ស្រី Girls’Generation អ្នក​ប្រាកដ​ជា​មាន​ចម្ងល់​ថា​តើ​ក្រុម​ចម្រៀង​រូប​ស្រស់​ទាំង​អស់​នេះ​ចូល​ចិត្ត​ញ៉ាំ​អ្វី​។

នៅ​ក្នុង​ការ​ចាក់​បញ្ចាំង​ថ្មី​បំផុត​របស់​ប៉ុស្តិ៍​ទូរទស្សន៍ SBSក្នុង​កម្មវិធី​ ” តើ​ត្រូវ​ញ៉ាំ​និង​រស់​នៅ​បែប​ម៉េច​ទើប​ប្រសើរ” យូរី​របស់​ក្រុម Girls ‘Generation បាន​ពន្យល់​ថា​ សម្រាប់​ការ​សម្ដែង​ធម្មតា​ នាង​បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​នាង​ ហើយ​អាហារ​ពិសេស​មួយ​ដែល​ត្រូវ​បាន​រៀប​ចំ​សម្រាប់​នាង​នោះ​គឺ អន្ទង់។

 

នាង​បាន​បន្ត​ថា “នៅ​ពេល​ក្រុម Girls ‘Generation បាន​ទៅ​ដល់​ប្រទេស​ជប៉ុន​បាន​អាហារ​ដែល​យើង​ត្រូវ​បរិភោគ​មួយ”។ ហើយ​អ្វី​ទៅ​ដែល​ជា​ម្ហូប​អាហារ​នោះ? នាង​បាន​បង្ហើប​ឱ្យ​ដឹង​ថា​វា​ជា​អន្ទង់​ (នៅ​ក្នុង​ភាសា​កូរ៉េ​ហៅថា janguh – dupbap និង​នៅ​ក្នុង​ភាសា​ជប៉ុន​ហៅ​ថា unadon )។

លើស​ពី​នេះ​ទៀត​មុន​ពេល​ការ​សម្ដែង​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ រូប​នាង​ផ្ទាល់​ព្រម​ទាំង​ ហ្ស៊ូ​យ៉ុន បាន​ញ៉ាំ​អាហារ​ប្រភេទ​នេះ​អស់​ដល់​ទៅ​៣​ចាន​គោម​ឯណោះ។ នាង​បាន​ពន្យល់​ថា​ “៣០​នាទី​ក្រោយ​បន្ទាប់​ពី​បាន​ញ៉ាំ​វា រាង​កាយ​របស់​អ្នក​នឹង​ឡើង​កម្ដៅ ហើយ​មិន​អាច​នៅ​ស្ងៀម”។ នាង​ថា​ នាង ហើយ​និង​ ហ្ស៊ូយ៉ុន​បាន​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​ឥទ្ធិពល​នៃ​អាហារ​នេះ​មុន​ពេល​ការ​សម្ដែង​របស់​ពួក​គេ​មក​ដល់​៕

ដោយ ៖ Gemini Fleta


  • យូរី បាន​បង្ហើប​ប្រាប់​ពី​អាហារ​ដែល Girls’Generation ចូល​ចិត្ត​ញ៉ាំ已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: