សក់ខ្មៅរលើបរលោងរលាស់ស្អាតដោយ ទឹកផ្លែ​ក្រូចសើច ប្រេងអូលីវ និង ខ្ញី

ចង់មានសក់ខ្មៅរលោងរលាស់ស្អាតតើត្រូវធ្វើដូចម្តេច? ក្រៅពីប្រើសាប៊ូដែលអាចដោះស្រាយបញ្ហាសក់បាន ក៏មានរូបមន្តធម្មជាតិដែលអាចធ្វើដោយខ្លួនឯងបាន និង សន្សំថវិការដូចជា៖

. ទឹកផ្លែក្រូចសើច : ផ្លែក្រូចសើចមានក្លិន​ប្រហើរអាចយកមកដេញសត្វល្អិតចង្រៃផ្សេងៗ និង អាចច្របាច់យកមកកក់សក់បានផងដែរ ព្រោះវាជួយសម្អាតស្បែកក្បាលបានជ្រះល្អ។ សម្រាប់ស្បែកក្បាលដែលមានអង្គែ ក៏អាច​យក​ទឹក​ក្រូច​សើច​មក​កក់​សក់​វាអាចជួយកម្ចាត់​អង្គែបាន​យ៉ាង​មាន​ប្រសិទ្ធភាព។

. ប្រេងអូលីវ : ដោយគ្រាន់តែយកប្រេងអូលីវមកអប់សក់ហើយទុកចោលប្រមាណ ១៥​ទៅ​២០ នាទី សឹម​លាង​ចេញ​ដោយ​ទឹក​ស្អាតនោះនឹងទទួលបានប្រសិទ្ធភាព ប៉ុន្តែ​ត្រូវ​អនុវត្តន៏អោយ​បាន​២ដង​ក្នុង​១​សប្តាហ៏។

. ខ្ញី : មើមខ្ញីមិនត្រឹមតែជាបន្លែសម្រាប់ធ្វើម្ហូបដ៏ឆ្ងាញ់ពិសារនោះទេ វាក៏​មានចំណែក​ជួយ​ធ្វើ​អោយសក់ខ្មៅ​រលោង​ស្អាត​ផង​ដែរ។ ដោយគ្រាន់តែយកខ្ញីមកកិន ឬ បុកអោយ​ម៉ត់​ហើយ​លាយ​ជាមួយ​ទឹក​ក្តៅ​ឧណ្ហៗ សឹម​យក​មក​បំពោក​ជាមួយ​សក់ហើយ​ទុកចោល​១៥​ទៅ២០នាទី។ វា​អាច​ជួយ​ព្យាបាល​អាការ​សក់​ជ្រុះ និង ធ្វើ​អោយ​សក់​ខ្មៅ​រលាស់​ស្អាត។

ប្រភព៖ បរទេស


  • សក់ខ្មៅរលើបរលោងរលាស់ស្អាតដោយ ទឹកផ្លែ​ក្រូចសើច ប្រេងអូលីវ និង ខ្ញី已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: