កែ​អាការ​ទល់​លាមក​ដោយ​ក្រូច​ឆ្មា

ការ​ទល់​លាមក​កើត​ឡើង​ដោយសារ​ការ​មិន​ទទួលទាន​ទឹក​គ្រប់គ្រាន់​ឬ​ការ​មិន​ទទួលទាន​ជាតិ​កាក​សរសៃ​សោះ​នៅ​ក្នុង​របប​អាហារ​ទទួល​ទាន​ប្រចាំថ្ងៃ។ ហើយ​វា​ក៏​មាន​មូលហេតុ​ផ្សេង​ទៀត​ដូចជា ក្រពះ​ពោះវៀន​មិន​សូវ​ដំណើរ​ការ និង ខ្វះ​ការ​ហាត់ប្រាណ។ មាន​វិធី​ជា​ច្រើន​ទៀត​អាច​ជួយ​បាន​ដូចជា​ការ​ទទួលទាន​ថ្នាំ​បញ្ចុះ​ ក៏​ប៉ុន្តែ​វា​មិន​ល្អ​សម្រាប់​សុខភាព​នោះ​ទេ​វា​ធ្វើ​អោយ​ខ្សោះ​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួន​និង​អាច​ប៉ះ​ពាល់​ដល់​ការ​រំលាយ​អាហារ​ថែម​ទៀត​ផង។ ​ប៉ុន្តែ​វា​ក៏​មាន​វិធី​សុវត្ថិភាព​សម្រាប់​កែ​អាការ​ទល់​លាមក​ដែរ​ដោយ​ប្រើ​ឱសថ​ធម្មជាតិ។ ឱសថ​ធម្មជាតិ​នេះ​មាន​តំលៃ​មិន​ថ្លៃ​នោះ​ទេ​ហើយ​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន​ថែម​ទៀត​ផង។ ក្រូច​ឆ្មាលឿង(រឺក្រូចឆ្មាខ្មែរ)តែងតែ​ផ្ទុក​ទៅ​ដោយ​អាស៊ីត​ស៊ីទ្រិច​(Citric)​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ។ ហើយ​វា​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​ បញ្ចេញ​កាក​សំណល់​ដែល​មិន​រំលាយ​ចេញ​មក​ក្រៅ។ ដោយ​គ្រាន់​តែ​យក​ទឹក​ក្តៅ​១​កែវ​ដាក់​ក្រូចឆ្មា​២​ចំណិត​ចូល​ទៅ ទុក​ចោល​ប្រហែល​៣​ទៅ​៤​នាទី​សឹម​ទទួល​ទាន។ ដោយ​ទទួលទាន​១​កែវ​មុន​និង​ក្រោយ​ពេល​បាយ ព្រោះ​វា​ជួយ​បង្កើន​ការ​រំលាយ​អាហារ​និង​ធ្វើ​អោយ​ការ​បត់​ជើង​ធំ​មាន​ការ​ប្រសើរ​ឡើង៕

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖ wellnessbin


  • កែ​អាការ​ទល់​លាមក​ដោយ​ក្រូច​ឆ្មា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: