តារា​ចម្រៀង​ ម៉ានិត ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម Facebook ភ្ញាក់​ផ្អើល​ ក្រោយ​បញ្ចេញ​នូវ​ស្នាដៃ​ប្រលោម​លោក​របស់​ខ្លួន

កាល​ពី​ពេល​ថ្មីៗ​នេះ​តារា​ចម្រៀង​ ម៉ានិត ដែល​គ្រប់​គ្នា​បាន​ស្គាល់​តាម​រយៈ​ការ​និពន្ធ​បទ​ភ្លេង និង​ចម្រៀង Original បាន​ធ្វើ​ឲ្យ​អ្នក​លេង Facebook ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​រូប​លោក​បាន​បង្ហោះ​នូវ​ស្នាដៃ​ប្រលោម​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Facebook។

ជាមួយ​រូបភាព​មួយ​សន្លឹក​ ដែល​បាន​បង្ហោះ​ទៅ​ក្នុង​បណ្ដាញ​សង្គម​​ Facebook នោះ ត្រូវ​បាន​ភ្ជាប់​ជាមួយ​នឹង​ការ​បរិយាយ​ខ្លះ​របស់​តារា​ចម្រៀង ម៉ានិត ថា ៖

ខ្ញុំ​មិន​ដឹង​ថា​សព្វ​ថ្ងៃ នៅ​មាន​មនុស្ស​ប៉ុន្មាន​អ្នក​ដែល​ចូល​ចិត្ត​អាន​សៀវភៅ​?​ បើ​សិន​ជា​ខ្ញុំ​ចេញ​សៀវភៅ​រឿង​ប្រលោម​លោក​នេះ តើ​អ្នក​នឹង​អាន​ដែរ​ទេ​?​ តើ​អ្នក​នឹង​គាំទ្រ​វិស័យ​អក្សរ​សិល្ប៍​ខ្មែរ​ដែរ​ទេ? តើ​អ្នក​នឹង​ចូលរួម​លើក​កម្ពស់​ការ​អាន​ក្នុង​ប្រទេស​កម្ពុជា​យើង​ជាមួយ​ខ្ញុំ​ដែរ​ទេ? ការ​សរសេរ​និង​និពន្ធ​សៀវភៅ​គឺ​ជា​ក្តី​ស្រម៉ៃ​របស់​ខ្ញុំ បន្ទាប់​ពី​ការ​សរសេរ​ចម្រៀង​។​ សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​នឹង​គាំទ្រ​ផ្តល់​កម្លាំង​ចិត្ត​ឲ្យ​ខ្ញុំ​បាទ ក្នុង​ការ​សរសេរ​និង​ផលិត​សៀវភៅ​នេះ។ រង់​ចាំ​អាន​ទាំង​អស់​គ្នា​ណា

​​​ដូច​​​​អ្វី​ដែល​​លោក​បាន​រៀប​រាប់​ខាង​លើ សង្ឃឹម​ថា​ អ្នក​គាំទ្រ​រូប​លោក ក៏​ដូចជា​អ្នក​ដែល​ចូល​ចិត្ត​អាន​រឿង​ប្រលោម​លោក​ នឹង​គាំទ្រ​ស្នាដៃ​​នេះ​​ឲ្យ​បាន​គ្រប់​ៗ​គ្នា ៕

ប្រភព ៖ អត្ថបទ ៖ ជលស័យ


  • តារា​ចម្រៀង​ ម៉ានិត ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម Facebook ភ្ញាក់​ផ្អើល​ ក្រោយ​បញ្ចេញ​នូវ​ស្នាដៃ​ប្រលោម​លោក​របស់​ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ជីវិតនិងសង្គម
Tags: