យល់​យ៉ាង​ណា​ដែរ​បើ​ Ronaldo ក្លាយ​ជា​តួ​អង្គ​ក្នុង​ខ្សែ​ភាពយន្ត​ Hollywood នា​ពេល​អនាគត​

កាល​ពី​ពេល​ថ្មីៗ​នេះ​កីឡាករ​ Cristiano Ronaldo បាន​ធ្វើ​ឲ្យ​គាំទ្រ​ខ្លួន​ជា​ច្រើន​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ក្រោយ​ពី​រូប​គេ​បាន​ព្រលយ​សម្ដី​ថា​ខ្លួន​អាច​នឹង​ចាប់​អាជីព​ជា​អ្នក​សំដែង​ខ្សែ​ភាពយន្ត​ Hollywood ក្រោយ​ពេល​គេ​ចូល​និវត្តន៍ពី​បាល់​ទាត់​​ ។

យ៉ាង​ណា​ការ​ព្រលយ​សម្ដី​បែប​នេះ​ក្រោយ​មាន​ការ​សាក​សួរ​ពី​អ្នក​សារព័ត៌មាន​ថា​តើ​គេ​ចាប់​អារម្មណ៍​អំពី​ប្រឡូក​ក្នុង​អាជីព​ជា​អ្នក​សម្ដែង​ខ្សែ​ភាពយន្ត​ដែរ​ឬ​ទេ​ ?

ដោយ​ Ronaldo បាន​ឆ្លើយ​តប​ថា​ « ហេតុអ្វី​ក៏​មិន​អាច​ ? បើ​ទោះ​ជា​បច្ចុប្បន្ន​ការ​សម្ដែង​​មិន​ទាន់​ស្ថិត​ក្នុង​គោល​ដៅ​ខ្ញុំ​ ព្រោះ​ខ្ញុំ​ត្រូវ​ផ្ដោត​លើ​តួនាទី​ជា​កីឡាករ​បាល់​ទាត់​ តែ​យ៉ាង​ខ្ញុំ​នឹង​មិន​បិទ​ផ្លូវ​ខ្លួន​ឯង​ទេ​ព្រោះ​ការ​សម្ដែង​ជា​ចំណូល​ចិត្ត​របស់​ខ្ញុំ​ដែរ​ » ។

Ronaldo បន្ត​ «​ សម្រាប់​ខ្ញុំ​បើ​សិន​ប្រឡូក​ក្នុង​ខ្សែ​ភាព​យន្ត​ក៏​មិន​ទាន់​ចង់​ធ្វើ​ជា​តួ​ឯក​ភ្លាម​នោះ​ទេ​ ខ្ញុំ​ចង់​ចូល​សម្ដែង​ពី​តួអង្គ​​តូច​តាច​សិន​ ហើយ​សិក្សា​ពី​វា​បន្តិច​ម្ដង​ រួម​នឹង​ការ​​ស្វែង​យល់​ពី​តារា​សម្ដែង​ផ្សេង​ទៀត​​ជា​មុន​សិន​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ឲ្យ​បាន​ច្រើន​ » ។

គួរ​បញ្ជាក់​ថា​បើ​ទោះ​ជា​បច្ចុប្បន្ន​ Ronaldo មិន​ទាន់​បាន​ប្រឡូក​ក្នុង​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​ណា​មួយ​ក្ដី​ប៉ុន្តែ​គេ​បាន​ថត​ស្ពត​ពាណិជ្ជកម្ម​យ៉ាង​ច្រើន​ ហើយ​ក្នុង​នោះ​ក៏​មាន​ការ​ថត​ជា​ភាព​យន្ត​ឯកសារ​ដែល​រៀប​ពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​គេ​ផង​ដែរ​ ។

តើ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ចង់​ឃើញ​  Ronaldo សម្ដែង​ក្នុង​ខ្សែ​ភាព​យន្ត​ឬ​ទេ​ ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • យល់​យ៉ាង​ណា​ដែរ​បើ​ Ronaldo ក្លាយ​ជា​តួ​អង្គ​ក្នុង​ខ្សែ​ភាពយន្ត​ Hollywood នា​ពេល​អនាគត​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: