ត្រឹម​តែ​ជា​ក្មេង​ស្រី​​តូច​ម្នាក់​សោះ​ហេតុ​អ្វី​ក៏​មាន​សំឡេង​ល្អ​បែប​នេះ

ក្មេង​ស្រី​​ម្នាក់​ដែល​មាន​ឈ្មោះ​ថា​ Angelina Jordan Anstar បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​នឹង​សំឡេង​របស់​នាង​ ដោយ​អាច​ប្រើ​ប្រាស់​សំឡេង​ប្រៀប​ដូច​មនុស្ស​ពេញ​វ័យ​អញ្ចឹង។

​តាម​ប្រភព​ព័ត៌​មាន​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​នាង​គឺ​ជា​​អតីត​ជ័យ​លាភី​នៃ​កម្មវិធី​ប្រកួត​​ប្រជែង​សមត្ថភាព​មួយ​របស់​ប្រទេសន័រវេស ដែល​មាន​ឈ្មោះ​ថា Norway’s Got Talent ឬ Norske Talenter កាល​ពី​ឆ្នាំ ២០១៤ ដែល​ពេល​នោះ​នាង​មាន​អាយុ​ទើប​តែ ៧ ឆ្នាំ​ប៉ុណ្ណោះ។ គ្រប់​គ្នា​ស្ទើរ​តែ​មិន​ជឿ​ថា​ក្មេង​ស្រី​តូច​ម្នាក់​​នេះ​ អាច​គ្រប់​គ្រង​សំឡេង​​របស់​ខ្លួន​បាន​យ៉ាង​ល្អ មិន​ថា​ការ​លើក​ដាក់ ឬ ថ្នាក់​ថ្នម​ សំឡេង​​នោះ​ទេ។

មក​ដល់​ឆ្នាំ ២០១៦ នេះ​ Angelina Jordan Anstar មាន​អាយុ​ ១១ ឆ្នាំ​ហើយ​ ហើយ​ក្នុង​ចន្លោះ​ពេល​ដែល​នាង​បាន​ជាប់​ជ័យ​លាភី​មក​ដល់​ពេល​នេះ​នាង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាន​ស្គាល់​នាង និង​ស្គាល់​ច្បាស់​ពី​សមត្ថភាព​របស់​នាង​ តាម​រយៈ​ការ​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ទូរទស្សន៍​ល្បីៗ​ជា​ច្រើន​ជុំ​វិញ​ពិភព​លោក។

 

ទស្សនា​វីដេអូ​នៅ​ពេល​នាង​ប្រលង​ក្នុង​កម្មវិធី Norway’s Got Talent

អត្ថបទដោយ ៖ ជលស័យ


  • ត្រឹម​តែ​ជា​ក្មេង​ស្រី​​តូច​ម្នាក់​សោះ​ហេតុ​អ្វី​ក៏​មាន​សំឡេង​ល្អ​បែប​នេះ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: