ពិត​អត់​នឹង​ដែល​ Jose Mourinho នឹង​ក្លាយ​ជា​គ្រូ​បង្វឹក Arsenal បើ​សិន​ជា​ចាក​ចេញ​ពី​ Chelsea

កាល​ពី​ពេល​ថ្មី​ៗ​នេះ​មាន​សារ​ព័ត៌មាន​ជា​ច្រើន​បាន​ប៉ាន់​ស្មាន​ថា​លោក​ Jose Morinho អាច​និង​ទៅ​ដឹក​នាំ​ក្លឹប​ Arsenal ក្រោយ​ពី​រូប​លោក​បញ្ចប់​អាជីព​ជាមួយ​ក្លឹប​ Chelsea ។

មូល​ហេតុ​​ដែល​សារព័ត៌មាន​ទាំង​នោះ​បាន​ចុះ​ផ្សាយ​បែប​នេះ​គឺ​បន្ទាប់​ពី​លោក​ Jose Mourinho បាន​និយាយ​ថា​លោក​នឹង​បន្ត​នៅ​ក្នុង​ទីក្រុង​ឡុង​ប្រទេស​អង់គ្លេស​ដដែល​បើ​ទោះ​ជា​លើក​ចាក​ចេញ​ពី​ Chelsea ក្ដី​ ។ ដោយ​លោក​បាន​និយាយ​នៅ​លើ​សារព័ត៌មាន​ Daily Mail ថា​ « ច្បាស់​ណាស់​ថ្ងៃ​ណា​មួយ​ខ្ញុំ​នឹង​ចាក​ចេញ​ពី​ក្លឹប​ Chelsea តែ​ទោះ​យ៉ាង​ណា​ខ្ញុំ​នឹង​បន្ត​នៅ​ទីក្រុង​ឡុង​បន្ត​ » ។

សូម​បញ្ជាក់​ថា​ក្លឹប​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុង​មាន​ដូចជា​ Fulham , QPR , West Ham , Spur ហើយ​ជា​ពិសេស​គឺ​ក្លឹប​ Arsenal ។ ដូចនេះ​សារព័ត៌មាន​ទាំង​នោះ​បាន​ប៉ាន់​ស្មាន​ថា​ក្លឹប​ Arsenal អាច​ជា​ក្លឹប​ដែល​សាក​សម​បំផុត​ដែល​លោក​ Jose Mourinho អាច​ទៅ​ដឹក​នាំ​ព្រោះ​ក្លឹប​នេះ​ជា​ក្លឹប​ដែល​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ក្នុង​ក្រប​ខណ្ឌ​ UEFA Champion League ។

តើ​ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ​ជា​ពិសេស​ FAN Arsenal ?

ប្រភព ៖ 
អត្ថបទ ៖ វិចទ័រ


  • ពិត​អត់​នឹង​ដែល​ Jose Mourinho នឹង​ក្លាយ​ជា​គ្រូ​បង្វឹក Arsenal បើ​សិន​ជា​ចាក​ចេញ​ពី​ Chelsea已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: