ធ្លាប់​តែ​ញុំា​តែ​មិន​ធ្លាប់​ដឹង​សោះ​ថា​ផ្លែ​ពោត​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​បែប​នេះ

ផ្លែ​ពោត​ជា​ដំណាំ​មួយ​ប្រភេទ​ដែល​មាន​និយម​ដាំដុះ​ក្នុង​ដំបន់​ដែល​មាន​ដី​មាន​ជី​ជាតិ​និង​មាន​ទឹក​គ្រប់​គ្រាន់​។ដោយ​ផ្លែ​ពោត​មាន​រស់​ជាតិ​ផ្អែម​ល្មម​ដែល​យើង​អាច​យក​មក​ស្ងោ​ដុត​ឬ​អាំង​ក៏​បាន​តាម​ការ​និយម​ចូល​ចិត្ត​។មិន​ត្រឹម​តែ​មាន​រស់​ជាតិ​ឆ្ងាញ់​មួយ​មុខ​នោះ​ទេ​តែ​វា​ជា​អាហារ​ដ៏​មាន​សារប្រយោជន៍​ចំពោះ​ការ​ថែ​ទាំ​សុខភាព​ផង​ដែរ។ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​របស់​ផ្លែ​ពោត​ចំពោះ​សុខភាព៖

 

  • ផ្លែ​ពោត​មាន​ផ្ទុក​ដោយ​វីតាមីន​B1,​B3​ដែល​ជួយ​បំប៉ន​ដល់​ខួរ​ក្បាល​ឲ្យ​មាន​ការ​ចង​ចាំ​ល្អ
  • មាន​ផ្ទុក​សារធាតុ​បេតាការូទីន​បាន​ជួយ​ការពារ​ភ្នែក​ពី​ការ​កើត​ជំងឺ​ផ្សេងៗ
  • សម្បូរ​ដោយ​វីតាមីន​A​ដែល​ជួយ​ការពារ​ពី​ជំងឺ​ដែល​អាច​កើត​លើ​ស្បែក
  • ជួយ​ការពារ​និង​ព្យាបាល​ការ​កកើត​នៃ​ជំងឺ​មហារីក​សួត
  • សម្បូរ​ជាតិ​សរសៃ​ដែល​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ
  • វីតាមីន​C ​ដែល​ជួយ​ការពារ​និង​ព្យាបាល​ស្បែក​ឲ្យ​មាន​ភាព​ស្រស់​ថ្លា
  • មាន​ផ្ទុក​ជាតិ​Folate​ដែល​ល្អ​ចំពោះ​បេះដូង​ជៀស​វាង​ពី​ការ​កើត​ជំងឺ​បេះដូង
  • សម្បូរ​ដោយ​ជាតិ​​ប៉ូតាស្យូម​ ម៉ាញេស្យូម​ ប្រូតេអ៊ីន​ដែល​ផ្ដល់​ផល​ល្អ​ដល់​សារ​ពាង្គកាយ
  • ជួយ​គ្រប់គ្រង​នៃ​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​រាង​កាយ​ឲ្យ​មាន​ស្ថេរ​ភាព
  • ជួយ​កម្ចាត់​ជាតិ​ខ្លាញ់​ក្នុង​សរសៃ​ឈាម​បេះដូង
  • បង្កើន​គ្រាប់​ឈាម​ក្រហម​ក្នុង​រាង​កាយ​ឲ្យ​បាន​គ្រប់​គ្រាន់
  • ជាតិ​ដែក​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​និង​ជួយ​ពន្យា​ភាព​ចាស់​ជរា

អត្ថបទ ៖ Samrach


  • ធ្លាប់​តែ​ញុំា​តែ​មិន​ធ្លាប់​ដឹង​សោះ​ថា​ផ្លែ​ពោត​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ច្រើន​បែប​នេះ已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: