ប្រើ​ទឹក​ដូង​​លាង​​ជម្រះ​​ផ្ទៃ​​មុខ​​នា​​រដូវ​​ក្តៅ​​នេះ​​គឺ​​ជា​រឿង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​អ្នក​​​ដែល​​ចង់​​បាន​​ផ្ទៃ​មុខ​​ស្រស់​​ស្អាត

ផ្ទៃមុខគឺជា​ចំណុច​​ដែល​​មនុស្ស​​គ្រប់​​គ្នា​​ស្រឡាញ់ និង​​ថែ​​រក្សា​​ដោយ​​យក​​ចិត្ត​​ទុក​​ដាក់​​យ៉ាង​ខ្លាំង ព្រោះ​​មុខ​​គឺ​​ជា​​ចំណុច​​ទាក់​​ទាញ​​បំផុត​​សម្រាប់​​ក្រសែ​​ភ្នែក​​ដំបូង​​របស់​​មនុស្ស​​គ្រប់​​គ្នា​​។ ស្រប​​ពេល​​ដែល​​អាកាស​​ធាតុ​​កំពុង​​តែ​​មាន​​ការ​​ប្រែ​​ប្រួល និង​​មាន​​សភាព​​ក្តៅ​​ខ្លាំង​​ជា​​រៀង​​រាល់​​ថ្ងៃ វា​​ក៏​​ប៉ះ​​ពាល់​​ដល់​​ផ្ទៃ​​មុខ​​ដ៏​​គួរ​​ឱ្យ​​ស្រឡាញ់​​របស់​គ្រប់​គ្នា​ផង​ដែរ​។ អ្នក​ជំនាញ​បាន​ណែ​នាំ​ឱ្យ​លាង​ជម្រះ​ផ្ទៃ​មុខ​ដោយ​ប្រើ​ទឹក​ដូង​សម្រាប់​រដូវ​ក្តៅ​ហួត​ហែង​នេះ​។ អត្ថប្រយោជន៍​របស់​វា​មាន​ដូច​ខាង​ក្រោម​នេះ​៖

ប្រើ​ទឹក​ដូង​​លាង​​ជម្រះ​​ផ្ទៃ​​មុខ​​នា​​រដូវ​​ក្តៅ​​នេះ​​គឺ​​ជា​រឿង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​អ្នក​​​ដែល​​ចង់​​បាន​​ផ្ទៃ​មុខ​​ស្រស់​​ស្អាត

១. កម្ចាត់ស្នាមជាំ

បើ​សិន​ជា​ផ្ទៃ​មុខ​អ្នក​មាន​ស្នាម​ជាំ​ អ្នក​គួរ​ព្យាយាម​លាង​ជម្រះ​ដោយ​ប្រើ​ទឹក​ដូង​។​ ទឹក​ដូង​មាន​សារ​ធាតុ​ដែល​ជួយ​កម្ចាត់​ស្នាម​ជាំ​នៅ​លើ​ផ្ទៃ​មុខ​របស់​អ្នក​បាន​។ ជាតិ​អាស៊ីត​ ដែល​មាន​ក្នុង​ទឹក​ដូង​នឹង​ជួយ​កាត់​បន្ថយ​កម្រិត​នៃ​ភាព​ជាំ​ដែល​នាំ​ឱ្យ​ស្បែក​របស់​អ្នក​កាន់​តែ​មាន​សភាព​ភ្លឺ​ជាង​មុន​បាន។​

ប្រើ​ទឹក​ដូង​​លាង​​ជម្រះ​​ផ្ទៃ​​មុខ​​នា​​រដូវ​​ក្តៅ​​នេះ​​គឺ​​ជា​រឿង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​អ្នក​​​ដែល​​ចង់​​បាន​​ផ្ទៃ​មុខ​​ស្រស់​​ស្អាត

២. កម្ចាត់មុន

បើអ្នកហត់នឿយ​នឹង​ការ​ចោល​ភ្នែក​មើល​មុន​ដែល​ចេះ​តែ​មាន​ជា​បន្តបន្ទាប់​នៅ​លើ​ផ្ទៃ​មុខ​របស់​ខ្លួន ទឹក​ដូង​ជា​ជម្រើស​ដ៏​ល្អ និង​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​យក​ទៅ​លាង​ជម្រះ​ផ្ទៃ​មុខ​។ ពេល​អ្នក​លាង​ស្នាម​មុន​ដោយ​ប្រើ​ទឹក​ដូង សារធាតុ​ដែល​មាន​ក្នុង​ទឹក​ដូង​នឹង​ជួយ​លាង​ជម្រះ​ការ​ឆ្លង​ពី​ស្នូល​របស់​មន្ត​។ ស្រប​ពេលជាមួយ​គ្នា​នេះ​ដែរ ទឹក​ដូង​នឹង​ជួយ​ឱ្យ​អ្នក​កម្ចាត់​ស្នាម​សម្លាក​​លើ​ផ្ទៃ​មុខ​របស់​អ្នក​បាន​ផង​ដែរ​។

៣. កម្ចាត់ស្នាមខ្មៅ​លើ​ស្បែក​មុខ

នេះជាវិធីមួយ​ដែល​ជួយ​ដោះ​ស្រាយ​បញ្ហា​ស្នាម​ខ្មៅ​នៅ​លើ​ស្បែក​មុខ​ដែល​ជា​សត្រូវ​នៃ​ភាព​ស្រស់​ស្អាត​របស់​អ្នក​។ មាន​បញ្ហា​នេះ អ្នក​គួរ​យក​ទឹក​ដូង​ដែល​មាន​ពណ៌​ត្នោ​ត​មក​លាង​ជម្រះ​ស្បែក​ផ្ទៃ​មុខ​របស់​អ្នក​។ បើ​សិន​ជា​ស្បែក​របស់​អ្នក​គ្មាន​បញ្ហា​ប្រតិកម្ម​នោះ​ទេ អ្នក​អាច​បន្ថែម​រមៀត​ម៉ដ្ត​មួយ​ចិប​ចូល​ក្នុង​នោះ​មុន​យក​មក​លាង​ជម្រះ​កាន់​តែ​ល្អ​។

ប្រើ​ទឹក​ដូង​​លាង​​ជម្រះ​​ផ្ទៃ​​មុខ​​នា​​រដូវ​​ក្តៅ​​នេះ​​គឺ​​ជា​រឿង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​អ្នក​​​ដែល​​ចង់​​បាន​​ផ្ទៃ​មុខ​​ស្រស់​​ស្អាត

៤. កម្ចាត់ស្នាម​ជ្រីវ​ជ្រួញ

បន្ថែមទឹកឃ្មុំ​មួយ​ស្លាប​ព្រា​​បាយ​ចូល​ទៅ​ក្នុង​ទឹក​ដូង រួច​កូរ​លាយ​វា​ចូល​គ្នា​ឱ្យ​សព្វ​។ បន្ទាប់​មក អ្នក​អាច​យក​វា​មក​លាប​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ជ្រីវជ្រួញ​នៅ​លើ​ស្បែក​មុខ​របស់​អ្នក​។ ពេល​អ្នក​មាន​ទម្លាប់​ធ្វើ​បែប​នេះ​ជា​ប្រចាំ​ហើយ​នោះ​ ស្នាម​ជ្រីវ​ជ្រួញ​នឹង​ចាក​ឆ្ងាយ​ពី​ផ្ទៃ​មុខ​ដ៏​ផូរផង់​របស់​អ្នក ព្រោះ​រូបមន្ត​នេះ​ធ្វើ​ឱ្យ​ស្បែក​មុខ​របស់​អ្នក​តឹង​ណែន​ល្អ​។

ប្រើ​ទឹក​ដូង​​លាង​​ជម្រះ​​ផ្ទៃ​​មុខ​​នា​​រដូវ​​ក្តៅ​​នេះ​​គឺ​​ជា​រឿង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​អ្នក​​​ដែល​​ចង់​​បាន​​ផ្ទៃ​មុខ​​ស្រស់​​ស្អាត

៥. ជួសជុលស្បែក​ដែល​ខូច​ដោយ​សារ​ត្រូវ​កម្តៅ​ថ្ងៃ​ខ្លាំង

ការរលាកស្បែកនៅ​ក្នុង​រដូវ​ក្តៅ​ដូច​សព្វ​ថ្ងៃ​នេះ​គឺ​ជា​រឿង​ធម្មតា​របស់​មនុស្ស​គ្រប់​គ្នា​។ ដើម្បី​កែ​ខៃ​ស្បែក​មុខ​ខូច​ដែល​បណ្តាល​ពី​ការ​រង​កម្តៅ​ព្រះ​អាទិត្យ​នេះ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​លាង​ជម្រះ​ផ្ទៃ​មុខ​របស់​អ្នក​ដោយ​ទឹក​ក្រូច​ឆ្មារ​លាយ​នឹង​ទឹក​ដូង​។ សារធាតុ​ក្នុង​ទឹក​ក្រូច​ឆ្មារ និង​ទឹក​ដូង​បញ្ចូល​គ្នា​នឹង​ធ្វើ​ឱ្យ​ស្បែក​របស់​អ្នក​មាន​ភាព​ប្រសើរ និង​អាច​កម្ចាត់​បញ្ហា​ស្បែក​ប្រែ​ពណ៌​នេះ​បាន​ថែម​ទៀត​ផង​៕

ប្រភព៖ mohameas

អ្នកនឹងចូលចិត្ត

  • ប្រើ​ទឹក​ដូង​​លាង​​ជម្រះ​​ផ្ទៃ​​មុខ​​នា​​រដូវ​​ក្តៅ​​នេះ​​គឺ​​ជា​រឿង​​ដ៏​​ល្អ​​បំផុត​​សម្រាប់​​អ្នក​​​ដែល​​ចង់​​បាន​​ផ្ទៃ​មុខ​​ស្រស់​​ស្អាត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: