តើ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ដួល​រំលំ​មែន​ទេ?

បើ​យោង​តាម​កិច្ច​ព្រមព្រៀង​សេនហ្គេន​ ប្រទេស​នៅ​ក្នុង​សហភាព​អឺរ៉ុប​ ឬ​ស្ថិត​នៅ​ក្នុង​តំបន់​សេនហ្គេន​ ត្រូវ​ប្រើ​ប្រាស់​នូវ​រូបិយវត្ថុ​ អឺរ៉ូ​ រួម​គ្នា​ ហើយ​មាន​ការ​អនុញ្ញាត​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សេរី​នៅ​ក្នុង​តំបន់​នេះ ដោយ​មិន​មាន​កំណត់​ព្រំដែន​ប្រទេស​ឡើយ​។​ ក៏​ប៉ុន្តែ​នា​ពេល​ថ្មីៗ​នេះ​ ប្រទេស​នៅ​ក្នុង​តំបន់​សេនហ្គេន​នេះ​កំពុង​តែ​ជួប​បញ្ហា​ ដោយ​មាន​សមាជិក​ខ្លះ​កំពុង​តែ​ដើរ​ខុស​ផ្លូវ​ពី​កិច្ចព្រមព្រៀង​នេះ​ ។

ប្រធាន​សហភាព​អឺរ៉ុប​ លោក​ Jean-Claude Juncker បាន​ព្រមាន​ថា​ លុយ​អឺរ៉ូ​ នឹង​ក្លាយ​ជា​គ្មាន​ន័យ​ នៅ​ពេល​ដែល​គ្មាន​ការ​បើក​ព្រំដែន​ដូច​អ្វី​ដែល​បាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​សេនហ្គេន​ ។ ការ​លើក​ឡើង​នេះ​ គឺ​ដូច​ជា​ការ​ព្រមាន​ទៅ​កាន់​ប្រទេស​ដែល​​កំពុង​តែ​ដើរ​ខុស​ពី​អ្វី​ដែល​មាន​ចែង​ក្នុង​កិច្ចព្រមព្រៀង ដូចជា​ ប្រទេស​អូទ្រីស​ជាដើម​ ដែល​បាន​ព្យួរ​សមាជិកភាព​របស់​ខ្លួន​កាល​ពី​ថ្ងៃ សៅរ៍​​។ បន្ថែម​លើ​នេះ​ទៀត​ លោក Juncker បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ប្រសិន​បើ​គ្មាន​តំបន់​សេនហ្គេន​ បើ​គ្មាន​ការ​បំលាស់ទី​កម្មករ​ដោយ​សេរី បើ​គ្មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​អឺរ៉ុប​ នោះ​លុយ​អឺរ៉ូ​គ្មាន​ន័យ​អ្វី​នោះ​ទេ​ ។ ចំណែក​លោក​ប្រធាន​ក្រុម​ប្រឹក្សា​អឺរ៉ុប​ Donald Tusk ក៏​បាន​ធ្វើ​ការ​ព្រមាន​ស្រដៀង​គ្នា​នឹង​ការ​ព្រមាន​របស់​ប្រធាន​សហភាព​អឺរ៉ុប​ផង​ដែរ ។

Donald Tusk

ការ​លើក​ឡើង​ទាំង​អស់​នេះ​ គឺ​ក្នុង​គោលបំណង​បង្រួប​បង្រួម​ប្រទេស​សមាជិក​តំបន់​សេនហ្គេន​ឡើង​វិញ​ ក៏​ប៉ុន្តែ​វា​ហាក់​បី​ដូច​ជា​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​ និង​សាធារណជន​យល់​ថា​ ក្រុម​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​ ទទួល​បាន​ការ​គំាទ្រ​​ទៅវិញ​។ ជាមួយ​គ្នា​នឹង​ការ​ព្យួរ​សមាជិកភាព​របស់​ប្រទេស​អូទ្រីស​ មេដឹកនាំ​ក្រុម​ប្រឆាំង​នឹង​សហភាព​អឺរ៉ុប​មួយ​នៅ​អ៊ីតាលី​ ក៏​បាន​លើក​ឡើង​ថា​ ប្រទេស​អ៊ីតាលី​ត្រូវ​ដើរ​តាម​ប្រទេស​អូទ្រីស​ ក្នុង​ការ​ព្យួរ​តំបន់​សេនហ្គេន​ នេះ​ដែរ​។

គួរ​បញ្ជាក់​ថា​ បរាជ័យ​ក្នុង​​ការ​គ្រប់គ្រង​ចំនួន​ជន​ភៀស​ខ្លួន​មក​កាន់​អឺរ៉ុប​ គឺ​ជា​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ភាព​តានតឹង​រវាង​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​​ ដោយ​មាន​ប្រទេស​ខ្លះ​លើក​ឡើង​ពី​ការ​រឹតត្បិត​ចំនួន​ជន ភៀស​ខ្លួន​មក​កាន់​អឺរ៉ុប​​ និង​ការ​រឹត​បន្តឹង​ព្រំដែន​នៅ​អឺរ៉ុប​ ចំណែក​ប្រទេស​ខ្លះ​ទៀត​ប្រឆាំង​នឹង​ការ​លើក​ឡើង​នេះ​​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • តើ​សហភាព​អឺរ៉ុប​នឹង​ត្រូវ​ដួល​រំលំ​មែន​ទេ?已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: