បទ ទឹក​ដោះ​គឺ​ឈាម ស្តាប់​ហើយ​ស្រក់​ទឹកភ្នែក​ទាំង​មិន​ដឹង​ខ្លួន

បទ ទឹក​ដោះ​គឺ​ឈាម គឺ​ចម្រៀង​មួយ​បទ​ដែល​ច្រៀង​រៀបរាប់​ពី​សារៈ​សំខាន់​នៃ​ទឹកដោះម្តាយ​ ដែល​បកស្រាយ​ដោយ​អ្នក​ស្រី ​ហ៊ឹម ស៊ីវន និង​ពិតជា​មាន​អត្ថ​ន័យ​សម្រាប់​មនុស្ស​គ្រាប់​គ្នា។​ យ៉ាងណាមិញទឹកដោះម្តាយ​ជា​អាហារ​ផ្គត់ផ្គង់​តែមួយគត់ សម្រាប់​ទារក​ត្រូវការ​ក្នុង​កំឡុង​ខែដំបូង​បន្ទាប់​ពីសម្រាល​រួច ព្រោះ​វា​គឺជា​ប្រភព​នៃ​សារធាតុ​ដ៏​សំខាន់ ដើម្បី​ចិញ្ចឹម​​គ្រប់យ៉ាង​​ដែល​ទារក​ត្រូវការ​ដើម្បី​លូតលាស់ និង​ធំធាត់។ ខណៈ​ទារក​មាន​អាយុជាង ៦ ខែ ត្រូវការសារធាតុ​ចិញ្ចឹមជាចាំបាច់​ក្នុង​រាងកាយ​នឹង​ចាប់ផ្តើម​បញ្ចេញ​មក​ក្រៅ ហើយ​ចាប់ផ្តើម​ត្រូវ​ការ​ប្រភពពី​ខាង​ក្រៅ​វិញ​ម្តង ដើម្បី​ផ្តល់​នូវតម្រូវការ​ប្រចាំថ្ងៃ​របស់​ពួកគេ។ ​ម្តាយ​គឺ​ជា​មនុស្ស​ដ៏​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់គ្នា​ព្រោះ​ម្តាយ​ហ៊ាន​ធ្វើ​អ្វីៗ​ គ្រាប់​បែប​យ៉ាង​ចំពោះ​កូនតាំងពីកើតរហូតដល់ធំ​មិន​ថា​លំបាក​ប៉ុណ្ណា​ ឬ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។ សុខចិត្តផ្តល់សេចក្តីសុខដែលខ្លួនមាន ឲ្យទៅកូនគ្រាប់គ្នា៕
សូមស្តាប់ទាំងអស់គ្នា៖

អត្ថបទៈ សូររីកា
ប្រភព៖ Youtube


  • បទ ទឹក​ដោះ​គឺ​ឈាម ស្តាប់​ហើយ​ស្រក់​ទឹកភ្នែក​ទាំង​មិន​ដឹង​ខ្លួន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: