ក្នុង​ចំណោម​កីឡាករ​ចំណូល​ថ្មី​បី​រូប​នេះ​តើ​ប្រិយមិត្ត​យល់​ថា​មួយ​ណា​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ​សប្ដាហ៍​ដំបូង​របស់​ពួក​គេ​ Premier League

កីឡាករ​ចំណូល​ថ្មី​ចំនួន​បី​រូប​ដែល​ក្លឹប​នៅ​ក្រប​ខណ្ឌ​ Premier League ទើប​តែ​ទិញ​កាល​ពី​ដើម​សប្ដាហ៍​មុន​ពួក​គេ​បង្ហាញ​ខ្លួន​ប្រកួត​ដំបូង​របស់​ខ្លួន​នៅ​ចុង​សប្ដាហ៍​នេះ​ ។
– ដែល​កីឡាករ​ទាំង​បី​រូប​នោះ​មាន ៖
១. កីឡាករ​ Heung-Min Son

ក្លឹប​ Tottenham Hortspur ទិញ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​វ័យ​២៣​ឆ្នាំ​ក្នុង​តម្លៃ​២២​លាន​ផោន​ពី​ក្លឹប​ Bayer Leverkusen ។ កីឡាករ​ដែល​មាន​ឈាម​ជ័រ​អាស៊ី​រូប​គឺ​ជា​កីឡាករ​ដែល​លេច​ធ្លោ​ផង​ដែរ​ក្នុង​ចំណោម​ក្នុង​ចំណោម​កីឡាករ​អាស៊ី​ផ្សេង​ទៀត​ដែល​ប្រកប​អាជីព​នៅ​តំបន់​អ៊ឺរ៉ុប​ ដោយ​២​រដូវ​កាល​ជាមួយ​ Leverkusen ខ្សែ​ប្រយុទ្ធ​រូប​នេះ​ស៊ុត​បញ្ចូល​ទី​បាន​២៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៨៥​ប្រកួត​ ។

២. កីឡាករ​ Kevin De Bruyne

ក្លឹប​ Man City ទិញ​ខ្សែ​បម្រើ​រូប​នេះ​ពី​ក្លឹប​ Worfsburg ក្នុង​តម្លៃ​ខ្លួន​ប្រមាណ​៥១​លាន​ផោន​ ។ កាល​ពី​រដូវ​កាល​កីឡាករ​រូប​នេះ​ធ្វើ​បាន​ល្អ​ណាស់​នៅ​ក្នុង​ក្រប​ខណ្ឌ​ Bundesliga ដោយ​រូប​គេ​បាន​ស៊ុត​បញ្ចូល​ទី​ចំនួន​១០​គ្រាប់​និង​បញ្ជូន​ឲ្យ​ដៃ​គូ​ស៊ុត​បញ្ចូល​ទី​បាន​សម្រេច​ចំនួន​២០​លើក​ផង​ដែរ​ ។

៣. កីឡាករ​ Anthony Martial

ក្លឹប​ Manchester United ទិញ​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​សញ្ជាតិ​បារាំង​រូប​នេះ​ពី​ក្លឹប​ Monaco ក្នុង​តម្លៃ​៣៩​លាន​ផោន​ ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​អាច​ចាត់​ទុក​ជា​កីឡាករ​វ័យ​ក្មេង​ដ៏​មាន​កោសល្យ​ខណៈ​មនុស្ស​មួយ​ចំនួន​បាន​ប្រៀប​ប្រដូច​គេ​ទៅ​នឹង​វីរបុរស​របស់​ក្លឹប​ Arsenal គឺ​ Therry Henry ផង​ដែរ​ ។ ខណៈ​កាល​ពី​រដូវ​កាល​រូប​គេ​ស៊ុត​បញ្ចូល​ទី​បាន​៩​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣៥​ប្រកួត​ ។

តើ​ប្រិយ​មិត្ត​យល់​ថា​កីឡាករ​រូប​ណា​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ​ក្នុង​ក្រប​ខណ្ឌ​ EPL នៅ​រដូវ​កាល​នេះ​ ?

អត្ថបទ ៖ វិចទ័រ


  • ក្នុង​ចំណោម​កីឡាករ​ចំណូល​ថ្មី​បី​រូប​នេះ​តើ​ប្រិយមិត្ត​យល់​ថា​មួយ​ណា​ធ្វើ​បាន​ល្អ​ជាង​គេ​នៅ​សប្ដាហ៍​ដំបូង​របស់​ពួក​គេ​ Premier League已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: