ហុងកុង​ស្វាគមន៍​ឆ្នាំ​ថ្មី​ ដោយ​អំពើ​ហិង្សា​រវាង​បាតុករ​ និង​ប៉ូលិស​

កាល​ពី​យប់​ថ្ងៃ​ចន្ទ​ មាន​ការ​ផ្ទុះ​នូវ​អំពើ​ហិង្សា​មួយ​រវាង​បាតុករ​ដែល​ពេញ​ដោយ​កំហឹង​​និង​មន្ត្រី​ប៉ូលិស​​នៅ​ក្នុង​ទីក្រុង​ហុងកុង​ បន្ទាប់​ពី​វិធានការ​លុប​បំបាត់​នូវ​ការ​លក់​អាហារ​នៅ​ខាង​ក្រៅ​តាម​ដង​ផ្លូវ​របស់​សាលាក្រុង​​កាន់​តែ​រីក​ធំ​ឡើង។ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង​ ៣០០​នាក់​ បាន​ជួប​ជុំ​គ្នា​នៅ​តាម​ដង​ផ្លូវ​ ដើម្បី​ធ្វើ​បាតុកម្ម​ ដោយ​ក្រុម​បាតុករ​បាន​គប់​ដប​ និង​កំប៉ុង​ទៅ​លើ​ប៉ូលិស​ ព្រម​ទាំង​ប្រើ​ប្រាស់​ដុំឥដ្ឋ​នៅ​តាម​ផ្លូវ​ដើរ​ជា​អាវុធ​។ ចំណែក​ឯ​ក្រុម​សមត្ថកិច្ច​ប៉ូលិស​វិញ​ បាន​ឆ្លើយ​តប​វិញ​ដោយ​ការ​បាញ់​ចំហាយ​ម្រេច​ដាក់​បាតុករ​ និង បាញ់​កាំភ្លើង​​គំរាម​​ទៅ​លើ​​​ ។

នេះ​គឺ​ជា​បាតុកម្ម​ដែល​ប្រកប​ដោយ​ហិង្សា​បំផុត​ និង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​ហុងកុង​ ចាប់តាំង​ពី​បាតុកម្ម​របស់​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​២០១៤​ នៅ​ហុងកុង​។ កាសែត​ The South China Morning Post បាន​រាយការណ៍​ថា​ មន្ត្រី​ប៉ូលិស​៤៨​ នាក់​ និង​យ៉ាង​ហោច​ណាស់​អ្នក​កាសែត​ចំនួន​ ៤ នាក់​ បាន​រង​របួស​ខណៈ​ដែល​អំពើ​ហិង្សា​រីក​រាល​ដាល​រហូត​មក​ដល់​ព្រឹក​ព្រលឹម​ថ្ងៃ​បន្ទាប់​​។

បាតុកម្ម​បាន​កើត​មាន​ឡើង​នៅ​ Mong Kok ដែល​ជា​តំបន់​ដែល​មាន​ការ​រំជើប​រំជួល​ខ្លាំង​ ក្នុង​អំឡុង​ពេល​បាតុកម្ម​កាល​ពី​១៥ ខែ​មុន​​ ហើយ​ដែល​ជា​សង្កាត់​ដែល​មាន​ការ​ពេញ​និយម​​សម្រាប់​អ្នក​ដើរ​លក់​អាហារ​តាម​ផ្លូវ​ ជាពិសេស​ដើម​ខែ​​កុម្ភៈ​​នេះ​​ ដែល​អ្នក​ក្នុង​តំបន់​នោះ​ និង​ភ្ញៀវ​ទេសចរ​មក​ទីនេះ​ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ ។

ជា​ការ​ពិត ការ​លក់​អាហារ​ខាង​ក្រៅ​តាម​ដង​ផ្លូវ​ គឺ​ជា​ប្រពៃណី​របស់​ទីក្រុង​នេះ​ ក៏​ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ហុងកុង​មាន​ការ​ព្រួយ​បារម្ភ​ជា​យូរ​មក​ហើយ​អំពី​ការ​គំរាម​កំហែង​​​​លើ​បញ្ហា​សុខភាព​​ និង​អនាម័យ​ពី​សំណាក់​អាហារ​ទាំង​នេះ​ ហើយ​ថ្ងៃ​ចន្ទ​នេះ​ គឺ​ជា​ ថ្ងៃ​ដំបូង​ដែល​មន្ត្រី​ទទួល​បន្ទុក​បញ្ហា​អនាម័យ​ គ្រោង​បិទ​​រោង​លក់​អាហារ​តាម​ដង​ផ្លូវ​នៅ​ Mong Kok ដែល​ការណ៍​នេះ​បាន​​ដុត​កំហឹង​អ្នក​លក់​​ និង​សកម្មជន​នយោបាយ​ អោយ​ចូលរួម​ជាមួយ​គ្នា​ធ្វើ​បាតុកម្ម​ ។

ក្រុម​បាតុករ​បាន​​លើក​ឡើង​ថា​ អំពើ​ហិង្សា​នេះ​គឺ​ដោយ​សារ​តែ​រដ្ឋាភិបាល​លុប​បំបាត់​មិន​ឲ្យ​មាន​ការ​លក់​អាហារ​ខាង​ក្រៅ​តាម​ផ្លូវ​ ហើយ​ថា​សមត្ថកិច្ច​ប៉ូលិស​ជា​អ្នក​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា​នេះ​មុន​ ។ ចំណែក​ឯ​​អាជ្ញាធរ​វិញ​ មើល​ឃើញ​ស្ថានការណ៍​ផ្ទុយ​ពី​នេះ​ ហើយ​ថា​ភាព​ចលាចល​នេះ​គឺ​បង្ក​ឡើង​ដោយ​ក្រុម​ហ្វូង​មនុស្ស​មុន​ ។

គួរ​បញ្ជាក់​ថា ទំនាក់​ទំនង​រវាង​អាជ្ញាធរ​ និង​ប្រជាជន​ហុងកុង​ចាប់​ផ្ដើម​មាន​ភាព​មិន​ល្អ​ តាំង​ពី​មាន​​បាតុកម្ម​របស់​ក្រុម​គាំទ្រ​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ​ ។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖


  • ហុងកុង​ស្វាគមន៍​ឆ្នាំ​ថ្មី​ ដោយ​អំពើ​ហិង្សា​រវាង​បាតុករ​ និង​ប៉ូលិស​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: