ផលិត​កម្មថ្មី We Production បាន​បញ្ចេញ​នូវ​រូបភាព​ Album ដំបូង​របស់​ខ្លួន

កាល​ពីពេល​ថ្មី​ៗនេះ​ We Production ដែល​ជា​ផលិត​កម្ម​ថ្មីមួយ ​ហើយ​ក៏​​ជា​បុត្រ​សម្ព័ន្ធ​របស់​ផលិត​កម្ម​យក្ស​នៅ​កម្ពុជា រស្មីហង្សមាស បាន​បញ្ចេញ​នូវ​រូបភាព​នៃ​ Album ដំបូង​របស់​ខ្លួន​ហើយ​ នៅ​ក្នុង​ទំព័រ​ Facebook ផ្លូវ​ការ​របស់​ខ្លួន ដែល​មាន​ឈ្មោះ​ថា  ។

ជាមួយ​នឹង​រូបភាព​នេះ យើង​សង្កេត​ឃើញ​ថា​ មាន​តារា​ចម្រៀង​ចំនួន​ ៩ រូប ដែល​ពួក​គាត់​ប្រហែល​ជា​ប្រិយមិត្ត​ទាំង​អស់​គ្នា មិន​​ទាន់​ភ្លេច​នោះ​ទេ មែនទេ? ពួកគាត់​គឺ​ជា បេក្ខជន​នៃ​កម្មវិធី​ The Voice Cambodia រដូវកាល​ទី​១ ដែល​មាន​ដូចជា លោក ប៊ុត សីហា ដែល​ជា​បេក្ខជន​ម្ចាស់​ជ័យ​លាភី កម្មវិធី The Voice Cambodia, កញ្ញា ចំរើន សុភ័ក្ត្រ, លោក វ៉ាន់ ផល្លី, លោក សយ រតនៈ, លោក ឃុន វុត្ថា និង​បេក្ខជន​ ចំនួន​ ៤ រូប​ទៀត​ដែល​ CAMBOMAG មិន​បាន​រៀប​រាប់​ឈ្មោះ។

មាន​អ្នក​គាំ​ទ្រ​ពួក​គាត់​ជា​ច្រើន​សង្ឃឹម​ថា We Production នឹង​បញ្ចេញ​លក់​នូវ Album នេះ​ក្នុង​ទីផ្សារ​ឆាប់ៗ ដើម្បី​បាន​ស្ដាប់​ថា បទ​ចម្រៀង​​ពិរោះ​ដល់​កម្រិតណា ក៏​ដូចជា សំឡេង របស់​ពួកគាត់​អភិវឌ្ឍន៍​ដល់​កម្រិត​ណា​ហើយ​នៅ​ពេល​នេះ។ ក្នុង​នោះ​អ្នក​គាំ​ទ្រ​ក៏​បាន​សំណូម​ពរ​ទៅ​ដល់​ផលិត​កម្ម​ឲ្យ​ផលិត​នូវ​បទ​ចម្រៀង​ដែល​និពន្ធ​ខ្លួន​ឯង​ឲ្យ​បាន​ច្រើន ជៀសជាង​ចំលង​ពី​បរទេស​ ផង​ដែរ៕

អត្ថបទ​ដោយ ៖ Mr DEE
រក្សាសិទ្ធិ​ដោយ ©CAMBOMAG


  • ផលិត​កម្មថ្មី We Production បាន​បញ្ចេញ​នូវ​រូបភាព​ Album ដំបូង​របស់​ខ្លួន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កីឡា
Tags: