តួ​ប្រុស​ ២​ដួង​ ​បាន​សម្ដែង​ចាប់​សុដន់ តូតា

​ឈុត​មួយ​​ដូច​គ្នាដែល​តម្រូវ​ឲ្យ​តួ​ប្រុស​ ២​ដួង​ នាយ ក្រូច​ និង ជា សុវណ្ណនរាហ៍ បាន​ចាប់​សុដន់​​តារា​ស្រី​វ័យ​ក្មេង​ តូ​តា​ ក្នុង​រឿង​ពីរ​ផ្សេង​គ្នា​។ ប៉ុន្តែ​ទាំង​ពីរ​រឿង​នាង​អះ​អាង​ថា​មិន​បាន​ចាប់​ផ្ទាល់​ ១០០ភាគ​រយ​នោះ​ទេ។

 

ឈុត​លូក​ដៃ​ចាប់​សុដន់​ដំបូង​ដែល​ តូតា បាន​ជួប​ប្រទះ​នោះ គឺ​​ក្នុង​រឿង​ “បង​ទុំ​អូន​ទាវ២០១៥​” កាល​នោះ​ នាង​​បាន​លើក​ឡើង​ថា​ បើ​ទោះ​ជា​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​សម្ដែង ប៉ុន្តែ​នាង ​ក៏​មិន​ដែល​បាន​ប្រទះ​ឈុត​បែប​នេះ​ទេ​ពី​មុន​មក ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​ត្រូវ​សង្កត់​ចិត្ត សង្កត់​អារម្មណ៍​ខ្លួន​ឯង​មែន​ទែន។

 

តួ​ប្រុស​ ២​ដួង​ ​បាន​សម្ដែង​ចាប់​សុដន់ តូតា

 

(ឈុត​មួយ នាយ​ក្រូច ​លូក​ដៃ​ចាប់​សុដន់​ ​តូតា ​នៅ​ក្នុង​រឿង​ “បង​ទុំ​អូន​ទាវ​២០១៥”)

 

“ធម្មតា​យើង​ជា​មនុស្ស​ស្រី តែង​មាន​ការ​អៀន ណា​មួយ​ បើ​យើង​មាន​ការ​រើ​បម្រាស់​ដែរ​មិន​អី​ទេ ប៉ុន្តែ​នេះ យើង​ត្រូវ​តម្រូវ​ឲ្យ​ដេក​នៅ​ស្ងៀម ដល់​អីចឹង​ទៅ ខ្ញុំ​មាន​អារម្មណ៍​ថា​ពិបាក​មែន​ទែន គឺ​ពិបាក​ជាង​ការ​សម្ដែង​រាល់​ដង។ តោះ…យ៉ាង​នេះ​ក្ដី​ ម្យ៉ាង​ការ​ថត​មាន​លក្ខណៈ​បែប​សិល្បៈ​​ មិន​បាន​ប៉ះ​១០០ភាគរយ​នោះ​ទេ​”។  តូតា ថ្លែង​ប្រាប់ Sabay ក្នុង​ខួប​កំណើត​កូន​ស្រី អ៊ិត ស្រីពីន។

 

តួ​ប្រុស​ ២​ដួង​ ​បាន​សម្ដែង​ចាប់​សុដន់ តូតា

 

(ឈុត​មួយ សុវណ្ណ នរាហ៍ ស្ទាបសុដន់​ តូតា ​នៅ​ក្នុង​រឿង ​” នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព”)

 

ចំណែក​រឿង​ទី​២ ទើប​ចាប់​សម្ពោធ​កាល​ពី​យប់​ម្សិល​មិញ​ មាន​​ចំណង​ជើង​ថា ​”នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព” សម្ដែង​ក្នុង​ឈុត​មួយ​ ដែល​លោក ជា សុវណ្ណនរាហ៍ ចាប់​ សុដន់ តូតា គឺ​ត្រង់​លោក​សម្ដែង​ជា​តួ​នាយ​ខ្វាក់ បាន​ជួយ​សង្គ្រោះ​​​តួឯក​ស្រី ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍។ ពេល​នោះ ​​​លោក​បាន​យក​ដៃ​ប៉ះ​ស្ទាប​សុដន់ ​តូតា ​តែ​ម្ដង ​ក្នុង​ន័យ​មួយ​​​​ជួយ​សង្គ្រោះ ។  បែប​នេះ​ក្ដី តូតា បាន​បញ្ជាក់​ ​ថា  លោក ជា សុវណ្ណ នរាហ៍ ធ្វើ​បាន​តែ៤០%​ប៉ុណ្ណោះ៕

 

តូតា​ថា តួ​ប្រុស ប៉ះ​​សុដន់​​នាង​បាន​តែ​៤០% ក្នុង​រឿង “នាយខ្វាក់នាយខ្វិន​ឆ្លងភព”

 

​​អត្ថបទ៖ ថា ម៉ាលីដា