ឈឺសន្លាក់ ឈឺជើង ឬឈឺខ្នង… សាកប្រើរូបមន្តពីធម្មជាតិនេះទៅនឹងមានប្រសិទ្ធភាព១០០%

ជាទូទៅ មនុស្សមានវ័យចាស់ ជាធម្មតាមានអារម្មណ៍ឈឺចុកចាប់នៅត្រង់កជើង ខ្នង ជើង និងជង្គង់។ នេះគឺជារឿងពិតសម្រាប់អ្នកដែលមិនមានភាពសកម្មក្នុងជីវិត និងចំណាយពេលច្រើនក្នុងការអង្គុយ។ មានលក្ខខណ្ឌជាច្រើនដែលអាចធ្វើឲ្យឈឺចុកចាប់នៅត្រង់សន្លាក់ក្នុងនោះរាប់បញ្ចូលទាំងការរលាកសន្លាក់ និងជំងឺសន្លាក់ ជាដើម។

នៅពេលដែលមានបញ្ហាឈឺខ្នង ជាធម្មតាបញ្ហានោះអូសបន្លាយពេលវែង ហើយអ្នកជំងឺប្រមាណជា៥០ភាគរយ នឹងមានអារម្មណ៍ធូរស្រាលក្នុងរយៈពេលពីរ ឬបីសប្តាហ៍ ហើយអ្នកជំងឺប្រមាណជា៩០ភាគរយ មានអារម្មណ៍ធូរស្រាលក្នុងចន្លោះពេល៩០ថ្ងៃ។ អ្នកដែលមានបញ្ហាឈឺខ្នងរ៉ាំរ៉ៃ អាចបណ្តាលមកពីមានភាពសកម្មពេកជារៀងរាល់ថ្ងៃ និងជួបការលំបាកក្នុងពេលអង្គុយ ឈរ ឬដេក។

គ្រឿងផ្សំ:
• ទឹកម្នាស់ពីរកែវ
• ក្រូចមួយផ្លែ
• បន្លែស៊ីលើរីពីរដើម (Celery)
• ក្រូចឆ្មាមួយផ្លែ
• ម្សៅរមៀតពីស្លាបព្រាបាយ ឬមើមរមៀតមួយមើម
• ខ្ញី

ការរៀបចំ:
ចិតសំបកក្រូចឆ្មា ក្រូចស៊ីផ្លែ រមៀត និងខ្ញីចេញ ដើម្បីធ្វើឲ្យវាស្រស់។ ចិតសំបកម្នាស់ចេញឲ្យស្អាត។ ក្រឡុង ឬកិនរាល់គ្រឿងផ្សំទាំងអស់បញ្ចូលគ្នា បន្ទាប់មក ផឹកភ្លាមៗតែម្តង។ ប្រសិនបើអ្នកប្រើប្រាស់ម៉ាស៊ីនក្រឡុក រាល់សារធាតុសរសៃទាំងអស់នឹងនៅក្នុងទឹកក្រឡុកនោះ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើប្រាស់ម៉ាស៊ីនកិនចម្រោះ នោះរាល់ជាតិសរសៃទាំងអស់នឹងត្រូវចំរោះចេញ។ បើយោងទៅតាមការសិក្សាផ្សេងៗ គ្រឿងផ្សំនេះសុទ្ធសឹងសំបូទៅដោយវីតាមីន C ដែលជួយប្រឆាំងនឹងការហើមរលាក ហេតុនេះ វានឹងជួយដល់បញ្ហារលាកសន្លាក់ ទឹកនោមផ្អែម និងជំងឺបេះដូង៕

ប្រភព៖ baykdang

អ្នកនឹងចូលចិត្ត

  • ឈឺសន្លាក់ ឈឺជើង ឬឈឺខ្នង… សាកប្រើរូបមន្តពីធម្មជាតិនេះទៅនឹងមានប្រសិទ្ធភាព១០០%已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:សុខភាព
Tags: