រក​ឃើញ​អត្ត​សញ្ញាណ​ក្មេង​ប្រុស​ដែល​ពាក់អាវ​ប្លាស្ទិក​​មាន​ដាក់​ឈ្មោះ​ Messi នៅ​ពី​លើ​ហើយ​

កាល​ពី​មួយ​រយៈ​មាន​ការ​ផុស​នូវ​រូប​ភាព​ពី​ក្រោយ​ខ្នង​របស់​ក្មេង​ប្រុស​ម្នាក់​ដែល​ពាក់​អាវ​ប្លាស្ទិក​ដែល​មាន​ដាក់​ឈ្មោះ​ Messi និង​លេខ​១០​ នៅ​ពី​លើ​នោះ​ផង​ដែរ​ ដែល​ធ្វើ​ឲ្យ​មាន​ការ​ងឿង​ឆ្ងល់​ថា​ក្មេង​ប្រុស​នោះ​ស្ថិត​នៅ​ទី​ណា​ហេតុ​អ្វី​ក៏​ពាក់​អាវ​ប្លាស្ទិក​អញ្ចឹង​ ។

នៅ​ពេល​នេះ​សារព័ត៌មាន​ CNN បាន​រក​ឃើញ​អត្ត​សញ្ញាណ​ក្មេង​ប្រុស​តូច​នោះ​ហើយ​ ក្មេង​ប្រុស​តូច​នោះ​គឺ​មាន​ឈ្មោះ​ថា​ Murtaza Ahmadi គេ​មាន​វ័យ​៥​ឆ្នាំ​ ហើយ​គេ​គឺ​ជា​ជន​ជាតិ​អាហ្វហ្គានីស្ថាន​ ហើយ​គេ​ជា​ក្មេង​ប្រុស​ដែល​ស្រលាញ់​បាល់​ទាត់​និង​ចូល​ចិត្ត​ Messi ជា​ខ្លាំង ។

​លោក​ Arif Ahmadi ដែល​ជា​ឪពុក​របស់​ Murtaza បាន​ប្រាប់​ CNN ថា​ « នៅពេល​​កូន​ប្រុស​ខ្ញុំ​ភ្ញាក់​នៅ​ពាក់​កណ្ដាល​យប់​គេ​តែង​តែ​យំ​ ហើយ​តែង​ប្រាប់​ថា​ចង់​ឲ្យ​ខ្ញុំ​នាំ​គេ​ទៅ​ជួប​ Messi ។ ហើយ​គេ​បាន​ប្រាប់​ខ្ញុំ​ថា​គេ​ចង់​បាន​ឯក​សណ្ឋាន​បាល់​ទាត់​ដែល​មាន​ឈ្មោះ​ Messi តែ​យ៉ាង​ណា​ខ្ញុំ​បាន​បដិសេធ​និង​គេ​ហើយ​បាន​ប្រាប់​គេ​ថា​គ្រួសារ​យើង​ក្រីក្រ​ ហើយ​យើង​នៅ​ឆ្ងាយ​ពី​ទី​ក្រុង​ ដូចនេះ​មិន​អាច​ទៅ​រួច​ទេ​ »។

លោក​ Arif Ahmadi បន្ត​ថា​ « ហើយ​​គេ​តែង​តែ​យំ​និង​សុំ​ខ្ញុំ​ជា​រឿយៗ​ រហូត​ដល់​បង​ប្រុស​របស់​គេ​គឺ​ Hamayon បាន​ជួយ​ធ្វើ​អាវ​ប្លាស្ទិក​ដែល​មាន​ដាក់​ឈ្មោះ​ Messi និង​លេង​១០​នោះ​ឲ្យ​គេ​ គេ​ក៏​បាត់​យំ​ហើយ​បង្ហាញ​នៅ​ទឹក​មុខ​សប្បាយ​ចិត្ត​ក្រោយ​ពេល​ពាក់​អាវ​នោះ​ » ។

លោក​បាន​បន្ថែម​ថា​ « ខ្ញុំ​សប្បាយ​ចិត្ត​ព្រោះ​ឥឡូវ​កូន​ប្រុស​គេ​មាន​ភាព​ល្បីល្បាញ​ រូបភាព​របស់​គេ​ត្រូវ​បាន​ចែក​រំលែក​គ្រប់​ទី​កន្លែង​ ហើយ​ថ្ងៃ​អនាគត​គេ​ចង់​ចូល​សាលា​បាល់​ទាត់​ ហើយ​គេ​ពិត​ជា​ចង់​ជួប​ Messi ខ្លាំង​ណាស់​ » ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • រក​ឃើញ​អត្ត​សញ្ញាណ​ក្មេង​ប្រុស​ដែល​ពាក់អាវ​ប្លាស្ទិក​​មាន​ដាក់​ឈ្មោះ​ Messi នៅ​ពី​លើ​ហើយ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: