ប្រទេស​ជប៉ុន​មាន​ស្ថានីយ៍​សាក​ថាមពល​អគ្គិសនី​សម្រាប់​យានជំនិះ​ច្រើន​ជាង​ចំនួន​ស្ថានីយ៍​ចាក់​ប្រេង​ឥន្ធនៈ​ទៅ​ទៀត​

ជាការពិតដោយសារបញ្ហាកម្ដៅនៃផែនដីចេះតែកើនឡើងជារៀងរាល់ថ្ងៃដោយសារតែការបំពុលបរិស្ថាន ហេតុនេះហើយទើបអ្នកវិទ្យាសាស្ត្របានស្វះស្វែងរកវិធីដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោយប្រើអ្វីដែលគ្មានផលប៉ះពាល់មកជំនួសវិញ ។ ជាក់ស្ដែងបច្ចុប្បន្នក្នុងប្រទេសអភិវឌ្ឍកំពុងតែចាប់ផ្ដើមប្រើប្រាស់យានយន្តដែលប្រើប្រាស់ថាមពលអគ្គិសនី ជំនួសឲ្យការប្រើប្រាស់យានយន្តដែលប្រើឥន្ធនៈវិញ ។

ជាក់ស្ដែងនៅក្នុងប្រទេសជប៉ុនដោយសារកំណើននៃការប្រើប្រាស់រថយន្តដែលដើរដោយថាមពលអគ្គិសនីបានកើនឡើងពួកគេបានបើកស្ថានីយ៍សាកថាមពលអគ្គិសនីជាច្រើនផងដែរ ។ ដោយតាមរបាយការណ៍បានឲ្យដឹងថាស្ថានីយ៍សាកថាមពលអគ្គិសនីគឺមានចំនួនសរុបប្រមាណ៤០,០០០កន្លែងទូទាំងប្រទេស ខណៈដែលបច្ចុប្បន្នសា្ថនីយ៍ឥន្ធនៈក្នុងប្រទេសមួយនេះចំនួនប្រមាណជា៣៥,០០០កន្លែងប៉ុណ្ណោះ ។

ដើម្បីជាការងាយស្រួលដល់អ្នកប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនីប្រទេសជប៉ុនក៏បានបង្កើតកម្មវិធីដែលអាចឲ្យអ្នកប្រើអាចដឹងពីទីតាំងស្ថានីយ៍ដែលជិតបំផុត ដើម្បីឲ្យពួកគេត្រៀមខ្លួនមុនពេលដែលអគ្គិសនីរថយន្តរបស់ពួកគេត្រូវអស់ផងដែរ ។ សូមបញ្ជាក់ថាចំពោះរថយន្តនៅក្នុងប្រទេសជប៉ុនសម្រាប់ការសាកថាមពលអគ្គិសនីពេញម្ដងអាចរត់បានចម្ងាយផ្លូវប្រមាណជា១៧២គីឡូម៉ែត្រ ។

ដោយឡែកនៅសហរដ្ឋអាមេរិកការប្រើប្រាស់រថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៅមានកម្រិតនៅឡើយ ដូចនេះស្ថានីយ៍សាកថាមពលអគ្គិសនីនៅទីនោះមានប្រមាណជា៩០០០កន្លែង ខណៈស្ថានីយ៍ឥន្ធនៈមានប្រមាណជា១១៤,៥០០កន្លែងឯណោះ ។

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ


  • ប្រទេស​ជប៉ុន​មាន​ស្ថានីយ៍​សាក​ថាមពល​អគ្គិសនី​សម្រាប់​យានជំនិះ​ច្រើន​ជាង​ចំនួន​ស្ថានីយ៍​ចាក់​ប្រេង​ឥន្ធនៈ​ទៅ​ទៀត​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: