Tiffany ចេញ​វីដេអូ​ចម្រៀង​ទោល​​ទី​១ ស្លៀក​សុទ្ធ​តែ​ខោអាវ​ឆ្លុះ​សាច់

Tiffany ក្រុម Girls’ Generation  បាន​ចេញ​អាល់ប៊ុម​តូច​របស់​ខ្លួន​មាន​ចំណង​ជើង​ថា “I Just Wanna Dance” កាល​ពី​យប់មិញ អម​ដោយ​​វីដេអូ​ចម្រៀង​ដែល​មាន​ចំណងជើង​ដូច​នឹង​អាល់ប៊ុម​ដែរ។

 

 

Tiffany ចេញ​វីដេអូ​ចម្រៀង​ទោល​​ទី​១ ស្លៀក​សុទ្ធ​តែ​ខោអាវ​ឆ្លុះ​សាច់

 

អាល់ប៊ុម​តូច​នេះ​មាន​ចម្រៀង​ទាំងអស់​៦​បទ ហើយ ​​Tiffany ក៏​មាន​ចំណែក​ចូលរួម​និពន្ធ​បទភ្លេង​​និង​រៀបចំ​បទ “What Do I Do” ផងដែរ ខណៈ​សមាជិក Sooyoungជា​អ្នក​និពន្ធ​ទំនុកច្រៀង។ ​​Tiffany នឹង​ឡើង​សម្ដែង​​បទ “I Just Wanna Dance” ​លើ​ឆាក​នៅ​ថ្ងៃ​ទី​១២ ខែ ឧសភា​លើ​ឆាក​តន្ត្រី​ទូរទស្សន៍ Mnet កម្មវិធី “M!Countdown” ៕

 

ក្នុង​បទ​ចម្រៀង​តារា​ស្រី​វ័យ​២៦​ឆ្នាំ​ បាន​បង្ហាញ​ក្បាច់​រាំ​យ៉ាង​រស់រវើក​ដែល​ស៊ី​ជាមួយ​ចំណងជើង។ លើស​ពី​នេះ​ក្នុង​វីដេអូ​ចម្រៀង​ Tiffany​ ក៏​​ស្លៀក​សិចស៊ី​មិន​ធម្មតា​ដែរ​ជាមួយ​នឹង​ក្រុម​រាំ៕ ​​​

 

 

ចុចអាន៖Tiffany ក្រុម​ Girls’ Generation ​នឹង​ចេញ​អាលប៊ុម​ទោល​​ ​ខែ​ឧសភា​

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ soompi