ក្លិប Juventus បានចុះហត្ថលេខាជាមួយខ្សែបម្រើ ជំរើស​ជាតិ​អាល្លឺម៉ង់​ Khedira ពីក្លិប Real Madrid

ខ្សែ​បម្រើ Sami Khedira នឹង​ចូល​រួម​ជា​មួយ​នឹង​ក្លិប Juventus ដោយ​គ្មាន​តម្លៃ​ខ្លួន​ពី​ក្លិប Real Madrid នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ខាង​មុខ​នេះ​។ នេះ​បើ​យោង​ទៅ​តាម​ការ​ប្រកាស​របស់​ក្លិប​អ៊ីតាលី​មួយ​នេះ​​។ ខ្សែ​បម្រើ​អន្តរជាតិ​អាល្លឺម៉ង់​វ័យ​២៨ ​ឆ្នាំ​រូប​នេះ បាន​ចុះ​ហត្ថ​លេខា​រយៈ​ពេល​៤​ឆ្នាំ​ជា​មួយ​នឹង​ក្លិប Juventus ដែល​បាន​ឈ្នះ​ពាន​របស់​អ៊ីតាលី​ពីរ​ក្នុង​រដូវ​កាល​នេះ និង​បាន​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League វគ្គ​ផ្តាច់​ព្រ័ត្រ​។
Khedira បាន​ចូល​រួម​ជា​មួយ​នឹង​ក្លិប Real ក្រោយពី​​ផ្ទេរ​ពី​​ក្លិប​ក្នុង​ប្រទេស​របស់​គេ Stuttgart កាល​ពី​ឆ្នាំ​២០១០ និង​បាន​ឈ្នះ​ពាន​ Copa del Rey និង​ Champions League ខណៈ​ដែល​លេង​ក្នុង​ប្រទេស​អេស្ប៉ាញ​។ ប៉ុន្តែ រូប​គេ​​បាន​លេង​ត្រឹម​តែ​១៧​លើក​ប៉ុណ្ណោះ​​នៅ​រដូវ​កាល​នេះ ក្រោយ​ពី​​ការ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​ជា​បន្ត​​បន្ទាប់​។ ក្លិប Manchester United, Chelsea និង Arsenal សុទ្ធ សឹង​បាន​​ទាក់​ទង​ផ្ទេរ Khedira ដែល​បាន​​ធ្វើការ​បង្ហាញ​ខ្លួន​៥៤​លើក​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ អាល្លឺម៉ង់ ហើយ​​ក៏​ជា​សមាជិក​ក្រុម​ដែល​បាន​ឈ្នះ​ពាន World Cup កាល​ពី​ឆ្នាំ​២០១៤ ផង​ដែរ​៕

រៀបចំដោយៈ សូរីការ

ប្រភព៖ Goal


  • ក្លិប Juventus បានចុះហត្ថលេខាជាមួយខ្សែបម្រើ ជំរើស​ជាតិ​អាល្លឺម៉ង់​ Khedira ពីក្លិប Real Madrid已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: