ការពារ​ជំងឺ​ចាស់​ភ្លេច​ភ្លាំង​ដោយ​ការ៉ុត

មនុស្ស​ជា​ច្រើន​តែង​តែ​ជួប​ប្រទះ​នឹង​ជំងឺ​ចាស់​ភ្លេច​ភ្លាំង​នៅ​ពេល​ដែល​ឈាន​ចូល​វ័យ​កាន់​តែ​ចាស់ ហើយ​ជា​អកុសល​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ក៏​មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​នេះ​ផង​ដែរ។ ប៉ុន្តែ​អ្នក​គួរ​តែ​ទទួល​ទាន​អាហារ​ធម្មជាតិ​ដូចជា​ការ៉ុត​វិញ​ដើម្បី​ជា​ជំនួយ។ ការ៉ុត​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ Luteolin ដែល​ជា​ទូ​ទៅ​ផ្ទុក​នៅ​ក្នុង​បន្លែ​ផ្លែឈើ​ពពូក​ពណ៌​លឿង​ដូច​ជា​ការ៉ុត​ជា​ដើម។ វា​មាន​តួនាទី​កាត់​បន្ថយ​ការ​រលាក​រ៉ាំរ៉ៃ​នៃ​ខួរក្បាល និង ជា​ពិសេស​បញ្ហា​ទាក់​ទង​ទៅ​នឹង​ភាព​ចាស់។ អាការ​បាត់​បង់​ការ​ចង​ចាំ និង វង្វេង​ភ្លេច​ភ្លាំង​តែង​តែ​កើត​មាន​ឡើង​នៅ​ពេល​ដែល​កោសិកា​ខួរ​ក្បាល​រលាក។ដោយ​យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សកល​វិទ្យាល័យ​អ៊ីលីណយ (Illinois) នៅ​សហរដ្ឋ​អាមេរិក​ដែល​បាន​ធ្វើ​ការ​ពិសោធន៍​នៅ​លើ​សត្វ​កណ្តុរ​បាន​បង្ហាញ​ថា​ពួកគេ​បាន​ធ្វើ​ការ​ពិសោធន៍​ទៅ​លើ​សត្វ​កណ្តុរ​ចាស់ៗ​ដែល​មាន​ជំងឺ​ភ្លេចភ្លាំង​បើ​ប្រៀប​ធៀប​ជាមួយ​កណ្តុរ​វ័យ​ជំទង់។ ដោយ​បែង​ចែក​សត្វ​កណ្តុរ​ចាស់​១​ផ្នែក​អោយ​ស៊ី​តែ​ចំណី​ដែល​មាន​ជាតិ Luteolin ហើយ​លទ្ធផល​គឺ​ប្រសើរ​ជាង​សត្វ​កណ្តុរ​ចាស់​ដែល​គេ​អោយ​ស៊ី​តែ​ចំណី​ធម្មតា។ លោកអ្នកអាចទទួលទានបានតាមតែចិត្តចង់ដូចជាស្ងោរ ចំហុយ ធ្វើជាអន្លក់ ឬ ប្រើជាគ្រឿងលំអជាដើម។

ប្រែសម្រួលដោយ៖ Ninja
ប្រភព៖


  • ការពារ​ជំងឺ​ចាស់​ភ្លេច​ភ្លាំង​ដោយ​ការ៉ុត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:បច្ចេកវិទ្យា
Tags: