Arsenal នៅ​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ Champion League ក្រោយ​ឈ្នះ​យប់​មិញ​

កាល​ពី​យប់​មិញ​ក្លឹប​កាំ​ភ្លើង​ធំ​ Arsenal បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៣​ទល់នឹង​០​លើ​ក្លឹប​ Dinamo Zgreb ។

ដោយ​៣​គ្រាប់​របស់​ Arsenal ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​ Mesut Ozil នៅ​នាទី​ទី​២៩​ នឹង​ស៊ុត​បញ្ចូល​ទី​២​គ្រាប់​ម្នាក់​ឯង​ដោយ​កីឡាករ​ Alexis Sanchez នៅ​នាទី​ទី​ ( ៣៣ នឹង​ ៦៩​ ) ។

យ៉ាង​ណា​ក្រោយ​ជ័យជំនះ​នេះ​ធ្វើ​ឲ្យ​ក្លឹប​ Arsenal នៅ​មាន​សង្ឃឹម​ឡើង​វគ្គ​បន្ត​នៃ​ការ​ប្រកួត​ Champion Leagie ដោយ​គេ​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ឈរ​នៅ​លេខ​៣​តាម​ពី​ក្រោយ​ក្រុម​លេខ​២​ Olymapiakos ដែល​មាន​៩​ពិន្ទុ​ ។

ខណៈ​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​ Arsenal នឹង​ត្រូវ​ជួប​ក្លឹប​ Olympiacos នៅ​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ដើម្បី​ធ្វើ​ការ​ប្រកួត​កាត់​សេចក្ដី​ ។ ដូចនេះ​ Arsenal ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​ដើម្បី​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​ ខណៈ​ Olympiakos ត្រូវ​ការ​ត្រឹម​ស្មើ​ប៉ុណ្ណោះ​ ។

អត្ថបទ ៖ វិចទ័រ


  • Arsenal នៅ​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​បន្ត​ Champion League ក្រោយ​ឈ្នះ​យប់​មិញ​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: