លោក អូបាម៉ា នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​ជាន់​ទឹក​ដី​ ហ៊ីរ៉ូស៊ីម៉ា ក្នុង​អាណត្តិ​របស់​ខ្លួន

បើតាមការចុះផ្សាយរបស់ បានឲ្យដឹងថាប្រធានាធិបតីរបស់អាមេរិក លោក បារ៉ាក់ អូបាម៉ា នឹងឆ្លៀតធ្វើទស្សនៈកិច្ចក្នុងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ក្នុងកំឡុងពេលនៃកិច្ចប្រជុំកំពូល G7 (The Group of 7) ដែលប្រារព្ធធ្វើនៅក្នុងប្រទេសជប៉ុន។

បើតាមការឲ្យដឹងពីប្រភពដដែល នៅថ្ងៃទី ២៧ ខែឧសភានេះ លោក អូបាម៉ា នឹងអញ្ជើញទៅដល់សួនសន្តិភាពនៃទីក្រុង ហ៊ីរ៉ូស៊ីម៉ា ។ ដែលការអញ្ជើញទៅលើកនេះនឹងធ្វើឲ្យលោក ក្លាយទៅជាប្រធានាធិបតីទីមួយរបស់អាមេរិក ដែលបានឈានជើងទៅជាន់ទឹកដី ហ៊ីរ៉ូស៊ីម៉ា ក្នុងអាណត្តិរបស់ខ្លួន ចាប់តាំងពីអាមេរិកបានធ្វើការទម្លាក់គ្រាប់បែកបរមាណូកាលពីសង្គ្រាមលោកលើកទី ២ នៅទីនោះមក។

អ្នកនាំពាក្យរបស់ White House ក៏បានឲ្យដឹងផងដែរថា ៖ ការអញ្ជើញទៅរបស់ប្រធានាធិបតីស្បែកខ្មៅដំបូងរបស់អាមេរិករូបនេះ មិនមែនជាការទៅទស្សនៈកិច្ចដើម្បីសម្រេចចិត្តក្នុងការទម្លាក់គ្រាប់បែកបរមាណូនៅទីនោះដូចកាលពីកំឡុងសង្គ្រាមលោកលើកទី ២ នោះទេ ផ្ទុយទៅវិញលោក នឹងទៅធ្វើការចែករំលែកនូវទស្សនៈវិស័យក្នុងពេលអនាគត នឹងពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែល្អប្រសើររវាងសហរដ្ឋអាមេរិក និងទីក្រុង ហ៊ីរ៉ូស៊ីម៉ា ក៏ដូចជាអាមេរិក និង ជប៉ុន ផងដែរ៕

ប្រែសម្រួល ៖ ជលស័យ


  • លោក អូបាម៉ា នឹង​ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក​ដំបូង​គេ​បង្អស់​ដែល​ជាន់​ទឹក​ដី​ ហ៊ីរ៉ូស៊ីម៉ា ក្នុង​អាណត្តិ​របស់​ខ្លួន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:ចំនេះដឹង
Tags: