គន្លឹះ​ខ្លីៗ ដើម្បី​កុំឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់​

គន្លឹះ​ខ្លីៗ ដើម្បី​កុំឲ្យ​សម្ពាធ​ឈាមឡើង​ខ្ពស់​

​ជំងឺ​លើស​សម្ពាធ​ឈាម ពេលខ្លះ គេ​អាច​ហៅ​ម្យ៉ាងទៀត​ថា “​ឃាតករ​ឈាម​ត្រជាក់​” ព្រោះ​វា​អាច​សម្លាប់​មនុស្ស បាន​យ៉ាង​ស្ងៀមស្ងាត់ ហើយក៏​អាច​កើតឡើង លើ​មនុស្ស​គ្រប់គ្នា ដោយ​មិន​ដឹង​ខ្លួន​ផងដែរ​។

​ដើម្បី​ជួយ​បង្ការ​ជំងឺ​លើស​សម្ពាធ​ឈាម មជ្ឈមណ្ឌល​បង្ការ និង​ព្យាបាល​ជំងឺ​សហរដ្ឋអាមេរិក (CDC) បាន​ផ្តល់​ដំបូន្មាន​ដូចតទៅ ៖

  • ​តាមដាន​សម្ពាធ​ឈាម​អ្នក​រាល់ថ្ងៃ​
  • ​តាមដាន និង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យបាន​ល្អ បើសិន​ជា​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ព្រោះ​វា​ជា​កត្តា​ប្រឈមមុខ​មួយ ដែល​នាំឲ្យ​លើស​សម្ពាធ​ឈាមដែរ​
  • ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម សម្ពាធ​ឈាម និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត ទៅ​តាម​វេជ្ជបញ្ជា​ត្រឹមត្រូវ​
  • ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ រាល់​បញ្ហា​សុខភាព​នានា ដែល​នាំ​ឲ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។