​អាកា​រៈស​ក់​របស់អ្នក ក៏​បង្ហាញ​អំពី​បញ្ហា​សុខភាព​អ្នក​បាន​ដែរ​

​អាកា​រៈស​ក់​របស់អ្នក ក៏​បង្ហាញ​អំពី​បញ្ហា​សុខភាព​អ្នក​បាន​ដែរ​

​សក់ អាច​បង្ហាញ​អំពី​រឿង​ជាច្រើន ទាក់ទង​នឹង​សុខភាព​របស់​អ្នក ដូចគ្នា​នឹង​ការ​ទៅ​ជួប​គ្រូពេទ្យ​អញ្ជឹង​។ ការ​ជ្រុះ​សក់ សក់​ស្តើង និង​ឡើង​អង្គែរ​ស្បែកក្បាល សុទ្ធ​តែ​កើត​ឡើង​ដោយសារ មូលហេតុ​សុខភាព នៅ​ពីក្រោយ​ទាំងអស់​។ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី បញ្ហា​សុខភាព​សក់​មួយចំនួន ដែល​អាច​ទាក់ទង​នឹង សុខភាព​ក្នុង​ខ្លួន​របស់​អ្នក​ដែរ​។

ជ្រុះ​សក់​
បើសិន​ជា​អ្នក​ជ្រុះ​សក់ ច្រើនជាង ៨០ ទៅ ១០០ សរសៃ​ក្នុង​មួយ​ថ្ងៃ​នោះ មានន័យថា​ជា​ការ​ជ្រុះ​សក់ លើស​ពី​ធម្មតា​ហើយ​។ វា​អាច​ជា​សញ្ញា​មួយ នៃ​ការស្ត្រេស​ច្រើន​។ បើសិន​ជា​អ្នក​ជ្រុះ​សក់​ច្រើនៗ​បែបនេះ វា​ក៏​អាច​បញ្ហា​ថា អ្នក​មិន​ញ៉ាំ​ជាតិ​ដែក ពី​របប​អាហារ​មិន​បាន​គ្រប់គ្រាន់​ដែរ​។ ជំងឺ​ទឹកនោម​ផ្អែម ក៏​បណ្តាល​ឲ្យ​សក់​ស្តើង និង​ជ្រុះ​ច្រើន​បែប​នេះ​ដែរ​។​

សក់​ស្តើង ស្ងួត និង​ផុយ​
បើសិនជា​សក់​អ្នក​ទៅ​ជា​ស្ងួត និង​ស្តើង វា​អាច​ជា​អា​ការៈឞញ្ជាក់​ថា ក្រពេញ​ទី​រ៉ូ​អ៊ីត​អ្នក​ធ្វើការ​ច្រើន​ជ្រុល​ហើយ​។ ការឡើង​ទម្ងន់ មាន​អារម្មណ៍​ថា​ត្រជាក់​គ្រប់ពេល និង​អស់កម្លាំង​ទៀត​នោះ គឺជា​សញ្ញា​ផ្សេង​មួយចំនួនទៀត នៃ​ជំងឺ​ក្រពេញ​ទី​រ៉ូ​អ៊ីត ធ្វើការ​ច្រើន​ជ្រុល​ដែរ​។ ដូច្នេះ ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាម បើសិនជា​អាការៈ​ទាំងនេះ កើត​ឡើង​ជាមួយ​នឹង សក់​កាន់តែ​ស្តើងៗ​ទៅ​។

សក់​ស្តើង​
ប្រូតេអ៊ីន គឺជា​សមាសធាតុ​ដ៏​សំខាន់ ក្នុង​ការបង្កើត​ជា​សរសៃសក់ ហើយ​បើសិនជា​អ្នក​មិន​ទទួលបាន ប្រូទេអ៊ីន​គ្រប់គ្រាន់​ទេ​នោះ អ្នក​នឹង​អាច​សម្គាល់​ឃើញថា សក់​កាន់តែ​ស្តើង​ទៅៗ​ជាមិនខាន​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ គឺ​ធ្វើ​យ៉ាងណា​ញ៉ាំ​អាហារ មាន​ប្រូតេអ៊ីន​ខ្ពស់ ម្តង​ក្នុង​មួយថ្ងៃ​។

សក់ស្កូវ​
ខណៈពេល​ដែល​កត្តា​ហ្សែ​ន ជា​ឥទ្ធិពល​ដំបូង​ដែល​នាំឲ្យ ចេញ​ជា​សក់ស្កូវ​នោះ តែ​ការស្ត្រេស ក៏​ដើរ​តួនាទី​នាំ​ឲ្យ​សក់ ទៅ​ជា​ស្កូវ​បានដែរ តាមរយៈ​បំលែង​សារធា​តុ​បំពាក់​ពណ៌​ខ្មៅ​ទៅ​ជា​ពណ៌​ស​វិញ​។

អង្គែរ​ស្បែកក្បាល​
អ្វី​ដែល​អ្នក​អាច​គិត​នោះ​គឺថា អង្គែរ​ស្បែកក្បាល អាច​ជា​សញ្ញា​មួយ​នៃ​បញ្ហា​សុខភាព​មួយ​ឈ្មោះថា Seborrheic Dermatitis​។ វា​គឺជា​ជំងឺ​រលាក​រ៉ាំរ៉ៃ​មួយ ដែល​នាំឲ្យ​កើត​ជា​អង្គែ​រ ឬ​របបៗ​នៅលើ​ស្បែកក្បាល​បាន​។

សក់​ជ្រុះ​កោង​មូលៗ​

បើសិនជា​សក់​អ្នក​ជ្រុះ​តិច ហើយ​កោង​មូលៗ មានន័យ​ថា អ្នក​អាច​នឹង​មាន​ជំងឺ​មួយ​ឈ្មោះថា Alopecia Areata ដែល​វា​ក៏​អាច​ធ្វើឲ្យ​រោមភ្នែក ឬ​ចិញ្ចើម​ជ្រុះ​បានដែរ​។ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម ក៏​អាច​ធ្វើឲ្យ​ជ្រុះស​ក់រ​បៀបនេះ​ដែរ​។

ជ្រុះ​សក់ រហូត​ដល់​ទំពែក​ក្បាល​
បើសិន​ជា​អ្នក​សម្គាល់​ឃើញថា សក់​អ្នក​ជ្រុះ​រហូត​ដល់​ទំពែក​ក្បាល​ហើយ​នោះ វា​អាច​ជា​សញ្ញា​មួយ​ដែល​បញ្ជាក់ថា អ្នក​កំពុងតែ​មាន​អ័រម៉ូន​ភេទ តេស្តូ​ស្តេ​រ៉ុន​ច្រើន​ពេក​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។