ផលវិបាក​ដែល​អាច​កើតមាន នៅ​ពេល​អ្នក​គេង​មិន​លក់​ជា​ប្រចាំ​

ផលវិបាក​ដែល​អាច​កើតមាន នៅ​ពេល​អ្នក​គេង​មិន​លក់​ជា​ប្រចាំ​

​ការ​គេង​មិន​លក់​មានន័យថា អ្នក​ច្រើន​តែ​មាន​អារម្មណ៍​ភ្ញាក់​ពី​គេង មិន​មាន​ភាព​ស្រស់ស្រាយ ក្នុង​ការបំពេញ​ការងា​រ​នៅពេល​ថ្ងៃ​។ ការ​គេង​មិន​លក់​បែបនេះ មិន​គ្រាន់តែ​ធ្វើឲ្យ​អស់កម្លាំង និង​មិន​មាន​អារម្មណ៍ល្អ​ទេ តែ​ក៏​ប៉ះពាល់​ដល់​សុខភាព និង​គុណភាព​រស់នៅក្នុង​ជីវិត​ផង​ដែរ​។ សម្រាប់​មនុស្សពេញវ័យ ភាគច្រើន គឺ​ត្រូវកា​រគេង​ពី ៥ ទៅ ៨ ម៉ោង​ក្នុង​មួយ​យប់​។

​សម្រាប់​មនុស្សពេញវ័យ ដែល​ធ្លាប់​មាន​អាកា​រៈគេង​មិន​លក់ ដោយសារ​ហេតុផល​មួយចំនួន​នោះ តែ​ក៏​មាន​មនុស្ស​ខ្លះ មាន​អាកា​រៈគេង​មិន​លក់​ជា​លក្ខណៈ​រ៉ាំរ៉ៃ តែម្តង​ក៏មានដែរ​។ ការ​គេង​មិន​លក់ ប្រហែល​ជា​បញ្ហា​ដំបូង ឬ​អាច​បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​ទៀត ដូចជា មាន​ជំងឺ​ជាប់​ខ្លួន ឬ​ការប្រើ​ថ្នាំ​។

ការ​គេង គឺជា​រឿង​សំខាន់​ណាស់ ចំពោះ​សុខភាព​ដូចគ្នា នឹង​ការ​ញ៉ាំ​អាហារ​ផ្តល់​សុខភាព និង​ហាត់ប្រាណ​ទៀងទាត់​ដែរ​។ មិន​ខ្វល់​ថា​អ្នក គេង​មិន​លក់​ដោយ​សារ​អ្វី​ទេ តែ​វា​ពិតជា​ប៉ះពាល់​ដល់​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នក​ទាំងអស់​។

ចំពោះ​ផលវិបាក នៃ​ការ​គេង​មិន​លក់​មាន​ដូចជា ៖

  • ​មិន​អាច​ធ្វើ​ការងារ​បា​ន​យ៉ាង​ល្អ ឬ​រៀនសូត្រ​បានល្អ​ឡើយ​
  • ​មានប្រតិកម្ម​យឺត ខណៈពេល​កំពុង​តែ​បើក​បរ និង​ប្រឈម​ខ្ពស់ នឹង​គ្រោះថ្នាក់​ចរាចរណ៍​
  • ​មាន​បញ្ហា​ចិត្តសាស្ត្រ​ដូចជា ការបាក់​ទឹកចិត្ត ឬ​ថប់​អារម្មណ៍​ខុស​ធម្មតា​
  • ​ធាត់​លើស​ទម្ងន់​ធម្មតា ឬ​ធាត់​ជ្រុល​
  • ​ឆេវឆាវ​
  • ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​បេះដូង និង​ជំងឺ​ទឹកនោម​ផ្អែម​
  • ​ប្រើ​ថ្នាំញៀន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី11 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។