ក្លឹប​ Real Madrid យក​ឈ្នះ​៤​ទល់​នឹង​១​លើ​ Man City

ក្នុង​ការ​ប្រកួត​ជើង​ទី២​នៃ​ពាន​រង្វាន់​ International Chapion Cup ក្លឹប​ស្ដេច​ស​ Real Madrid បាន​យក​ឈ្នះ​ដោយ​លទ្ធផល​៤ទល់នឹង១​លើ​ក្លឹប​ Manchester City ។

ដោយ​ក្នុង​ការ​ប្រកួត​នេះ​ក្លឹប​ Real Madrid បាន​បើក​ការ​នាំ​មុខ​ដោយ​ការ​ស៊ុត​បញ្ចូល​ទី​របស់​កីឡាករ​ Karim Benzema នៅ​នាទី​២១​ ខណៈ​៤នាទី​បន្ទាប់​ខ្សែ​ប្រយុទ្ធ​ឆ្នើម​កីឡាករ​ Cristiano Ronaldo បាន​បន្ថែម​ការ​នាំមុខ​អោយ​ Real Madrid ចូល​ដល់​នាទី​៤៤​ខ្សែ​ការពារ​សញ្ជាតិ​ព័រទុយហ្គាល់​កីឡាករ​ Pepe បាន​តែត​បញ្ចូល​ទី​គ្រាប់​ទី៣​ឲ្យ​ Real Madrid ដោយ​ឡែក​ជិត​ចប់​ការ​ប្រកួត​តង់ទី១​ទៅ​ហើយ​ខ្សែ​ការពារ​មួយ​រូប​របស់​ Real Madrid បាន​ធ្វើ​ឲ្យ​មាន​កំហុស​ដោយ​បាល់​ប៉ះ​ដៃ​នៅ​តំបន់​គ្រោះ​ថ្នាក់​ ហើយ​ខ្សែ​បម្រើ​របស់​ក្លឹប​ Man City កីឡាករ​ Yaya Toure ជា​អ្នក​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​បាន​សម្រេច​ ។

ចូល​តង់​ទី២​ក្លឹប​ទាំងពីរ​បាន​ធ្វើ​វាយសម្រុក​គ្នា​ទៅ​វិញ​យ៉ាង​ខ្លាំង​ក្លា​រហូត​ដល់​នាទី​៧២​ខ្សែ​បម្រើ​វ័យ​ក្មេង​មួយ​រូប​របស់​ក្លឹប​ Real Madrid គឺ​កីឡាករ​ Denis Cherysev ជា​អ្នក​រក​គ្រាប់​ទី៤​ឲ​ក្លឹប​បាន​សម្រេច​ ៕

អត្ថបទ ៖ វិចទ័រ

 

 


  • ក្លឹប​ Real Madrid យក​ឈ្នះ​៤​ទល់​នឹង​១​លើ​ Man City已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:វីដេអូ
Tags: