Bayern បំពេញការផ្ទេរ Hummels និង Sahches ក្នុងតម្លៃខ្លួនសរុប៧៣លានអឺរ៉ូ

ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់ Bayern Munich កាលពីថ្ងៃអង្គារ បានចំណាយទឹកប្រាក់ចំនួន៧៣លានអឺរ៉ូ (ស្មើនឹង៨៣លានដុល្លារអាមេរិក) ដើម្បីចាប់ផ្តើមធ្វើការប្រជែងក្នុងយុទ្ធនាការក្របខ័ណ្ឌ Champions League របស់ពួកគេសម្រាប់រដូវក្រោយ តាមរយៈការចុះហត្ថលេខាជាមួយនឹងខ្សែការពារអន្តរជាតិអាល្លឺម៉ង់ Mats Hummels និងខ្សែបម្រើយុវជនរបស់ព័រទុយហ្គាល់ Renato Sanches។
hummel&sanchez
ខ្សែការពារកណ្តាល Hummels អាយុ២៧ឆ្នាំ ក្លាយជាតារាឆ្នើមទី៣របស់ក្លិប Dortmund ក្នុងការចូលរួមជាមួយនឹងក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះ ក្នុងរយៈពេលបីឆ្នាំ ក្រោយពីខ្សែបម្រើដ៏ឆ្នើម Mario Goetze ចូលរួមកាលពីឆ្នាំ២០១៣ មុននឹងខ្សែប្រយុទ្ធ Robert Lewandowski ទៅតាមក្រោយកាលពីឆ្នាំ២០១៤។ Sanches និង Hummels ត្រូវបានផ្តល់ឲ្យនូវការចុះកុងត្រារយៈពេល៥ឆ្នាំនៅឯ Bayern ដែលត្រូវបានគេប្រកាសថា ជាម្ចាស់ជើងឯករបស់អាល្លឺម៉ង់ក្នុងរដូវកាលជាលើកទី៤ជាប់ៗគ្នាកាលពីថ្ងៃសៅរ៍មុន។ ក្រុមនេះកំពុងតែធ្វើការពង្រឹងក្រុមរបស់ខ្លួន ក្រោយពីបានរងបរាជ័យក្រោមស្នាដៃក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
hummelsHummels
sanchezSanches
ទាំងក្លិប Dortmund និង Bayern មិនបានបញ្ជាក់ពីតម្លៃខ្លួនរបស់ Hummels ឡើយ ប៉ុន្តែ បណ្តាញសារព័ត៌មានរបស់អាល្លឺម៉ង់ បានដាក់តម្លៃខ្លួនចំនួន៣៨លានអឺរ៉ូ។ ក្លិបយក្សមានមូលដ្ឋាននៅ Bavaria មួយនេះ បានប្រកាសថា ពួកគេបានចំណាយប្រាក់៣៥លានអឺរ៉ូ បូករួមទាំងប្រាក់ឧបត្ថម្ភផ្សេងៗបន្ថែមទៀតសម្រាប់ Sanches អាយុ១៨ឆ្នាំ។ ក្លិប Benfica បានបញ្ជាក់ថា តម្លៃខ្លួននេះអាចនឹងកើនដល់៤៥លានអឺរ៉ូ។ Hummels និង Sanches នឹងចូលរួមជាមួយនឹងក្រុម Bayern នៅពេលដែលលោក Carlo Ancelotti ចូលជំនួសលោក Pep Guardiola ដែលចូលរួមជាមួយនឹងក្លិប Manchester City សម្រាប់យុទ្ធនាការឆ្នាំ២០១៦-២០១៧៕

ប្រភពព័ត៌មាន៖ Channel News Asia