ប្រពន្ធ​ប្តឹង​ឲ្យ​កម្លាំង​អាវុធហត្ថ ចាប់ខ្លួន​ប្តី​ពីបទ​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ

បន្ទាយមានជ័យ:
 ស្ត្រី​ជា​ប្រពន្ធ បាន​ប្តឹង​ថា បុរស​ជា​ប្តី​បាន​ប្រើ​អំពើ​ហឹ​ង្សា​និង​បង្ក​របួសស្នាម​លើ​ខ្លួន​កាលពី​យប់​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​មុន​កន្លងមក បន្ទាប់ពី​មានទំនាស់​ពាក្យសម្តី​គ្នា​ក្នុង​គ្រួសារ​។​
     កម្លាំង​អាវុធហត្ថ ចាប់ខ្លួន​បុរស​ជា​ប្តី​នោះ​បញ្ជូនទៅ​តុលាការ កាលពី​រសៀល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦​នេះ ។
    លោក ជា ដា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា :​ស្ត្រី​អះអាងថា​រងគ្រោះ​ឈ្មោះ​វ៉ា ស៊ីនួន ភេទ​ស្រី អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ក្បាលស្ពាន​២​សង្កាត់​/​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​
    ស្ត្រី​បាន​បាន​ប្ដឹង​ទៅលើ​ប្តី​ឈ្មោះ សិន ហេង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ពីបទ​បាន​ប្រើ​អំពើហិង្សា​មកលើ​រូប​ខ្លួន​អោយមាន​របួស​លើ​ផ្ទៃមុខ​កាលពី​វេលា​ម៉ោង​១០​ថ្ងៃទី​៧​ខែឧសភា ឆ្នាំ​២០១៦​កន្លងមក​។​
  លោក​បន្តថា​: ក្រោយ​ស្រាវជ្រាវ ទើប​កម្លាំង​ឈានដល់​នៅវេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៩ ខែឧសភា សមត្ថកិច្ច​បាន​ឃាត់​បុរស​ជា​ប្តី ហើយ​បញ្ជូន​យកមក​កាន់​បញ្ជា​ការមូល​ដ្ឋា​ន​អាវុធហត្ថ​ក្រុង​ដើម្បី​ធ្វើការ​សាកសួរ​
  លោក​វរសេនីយ៍  ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ទទួល​លើ​ការងារ​យុត្តិធម៌​បានអោយដឹងថា :​ជនសង្ស័យ​បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​ប្រើ​អំពើហិង្សា​មកលើ​ប្រពន្ធ​ពិតប្រាកដ​មែន ប៉ុន្តែ​មិនបាន​ប្រើ​កណ្ដាប់ដៃ​ដាល់​ទេ គឺ​យកដៃ​ច្រាន​ទៅលើ​ផ្ទៃមុខ​របស់​ប្រពន្ធ​ពេញទំហឹង​ផ្ទប់​ទៅនឹង​ជញ្ជាំង​បណ្ដាលអោយ​រងរបួស​តែប៉ុណ្ណោះ​។​
   ផ្អែក​បណ្តឹង​ជនរងគ្រោះ​និង​ចម្លើយ​របស់​ជនដៃដល់​ជា​ប្តី ក្រោយ​សួរនាំ​ការិយាល័យ​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ 

ប្រពន្ធ​ប្តឹង​ឲ្យ​កម្លាំង​អាវុធហត្ថ ចាប់ខ្លួន​ប្តី​ពីបទ​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ

ប្រពន្ធ​ប្តឹង​ឲ្យ​កម្លាំង​អាវុធហត្ថ ចាប់ខ្លួន​ប្តី​ពីបទ​ប្រើ​ហឹ​ង្សា​ក្នុង​គ្រួសារ