រកឃើញ​សត្វល្អិត​វែង​ជាងគេ​លើ​លោក ​

6 Videos


កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសចិនបានរកឃើញសត្វល្អិតមួយប្រភេទដែលមានប្រវែងខ្លួនវែងជាងគេលើពិភពលោក ។  យោងតាមសារព័ត៌មានរបស់ចិន គេបានដឹងថាក្រុមអ្នកវិទ្យាសាស្ត្រមកពីសារមន្ទីរសត្វល្អិតនៅទីក្រុង Chengdu បានរកឃើញសត្វល្អិតម្យ៉ាងដែលមានប្រវែងជាង ៦០ សង់ទីម៉ែត្រ ហើយបានដាក់ឈ្មោះថា Phryganistria Chinensis Zhao ។ អ្នកវិទ្យាសាស្ត្រដែលបានរកឃើញវាមានឈ្មោះថា Zhao Li បានប្រាប់ថា លោករកឃើញសត្វល្អិតប្រភេទនេះនៅភាគអាគ្នេយ៍ប្រទេសតាំងតែពីឆ្នាំ ២០១៤ តែខាងសារមន្ទីរទើបតែប្រកាសពីរឿងនេះ ។

សត្វល្អិតប្រភេទនេះអាចបំភាន់ភ្នែកមនុស្សបានយ៉ាងងាយស្រួល ព្រោះតែរូបរាងវាស្រដៀងនឹងមែកឈើ ។ លោក Zhao បានប្រាប់ទៀតដែរថា ពេលដែលលោកយកសត្វនេះមកទុកនៅសារមន្ទីរ វាមានពង៦ ក្នុងពោះ ហើយពេលកូនៗវាកើតមកភ្លាមមានប្រវែងដល់ទៅ ២៥ សង់ទីម៉ែត្រ សឹងតែមិនគួរឲ្យជឿ ៕ ថាវរិទ្ធ (ប្រភព ៖ មែនថល ហ្វ្លស)

រកឃើញ​សត្វល្អិត​វែង​ជាងគេ​លើ​លោក ​
  • រកឃើញ​សត្វល្អិត​វែង​ជាងគេ​លើ​លោក ​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:​អន្តរជាតិ
Tags: