រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

ក្រុម Manchester United បានស៊ូទ្រាំនឹងការវាយប្រហារទៅលើរថយន្តក្រុងរបស់ខ្លួននៅមុនពេលការប្រកួត និងបញ្ហានៃការខកចិត្តបន្ទាប់ពីបញ្ចប់ការប្រកួត ខណៈដែលក្តីសង្ឃឹមរបស់ពួកគេក្នុងក្របខ័ណ្ឌ Champions League ត្រូវបានកម្ទេចស្ទើរតែទាំងស្រុងដោយសារតែការបរាជ័យក្នុងលទ្ធផល ៣-២ នៅលើទឹកដីក្រុម West Ham United កាលពីថ្ងៃអង្គារ។
រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២
ក្រោយពីរថយន្តរបស់ក្រុម Man United ត្រូវបានគប់ដោយកាំជ្រួចក្នុងពេលធ្វើដំណើរទៅកាន់ទីលាន ពួកគេបានធ្វើការវាយបកដេញតាមពីក្រោយដើម្បីធ្វើការនាំមុខ ២-១ ខណៈដែលការរកគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់របស់ខ្សែប្រយុទ្ធ Anthony Martial បានលុបចោលគ្រាប់បាល់បើកឆាករបស់កីឡាករ Diafra Sakho សម្រាប់ក្រុម West Ham។ ប៉ុន្តែ ខ្សែបម្រើ Michail Antonio បានរកគ្រាប់បាល់តាមស្មើវិញនៅមុនពេលខ្សែការពារកណ្តាល Winston Reid បានតែតបាល់ផុតដៃអ្នកចាំទីរបស់ក្រុមភ្ញៀវ David de Gea នៅនាទី ទី៨០ដើម្បីធ្វើឲ្យការប្រកួតលើកទី២៣៩៨ និងជាលើកចុងក្រោយនៅកីឡដ្ឋាន Boleyn Ground របស់ក្រុម West Ham មានការអបអរយ៉ាងខ្លាំងក្លា។

លោក Louis van Gaal អ្នកចាត់ការទូទៅរបស់ក្រុម Man United បានឲ្យដឹងថា ហេតុការណ៍នៅមុនពេលការប្រកួតបានជះឥទ្ធិពលអាក្រក់ដល់កីឡាករវ័យក្មេងរបស់គាត់ តាមរយៈការបញ្ជាក់ថា៖ «វាមិនមែនជាលើកទីមួយដែលវាកើតឡើង ប៉ុន្តែ ខ្ញុំមានបទពិសសោធជាច្រើនក្នុងបាល់ទាត់។ មានកីឡាករជាច្រើនដែលមិនមានបទពិសោធ។ វាគួរតែមានឥទ្ធិពលមួយ ប៉ុន្តែ ខ្ញុំគិតថា យើងមិនត្រូវស្វែងរកលេសឡើយ»។

ការបរាជ័យនេះបានធ្វើឲ្យ Man United នៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខ៥ ដោយដេញតាមពីក្រោយក្រុមឈរលេខ៤ ចំនួន២ពិន្ទុ ខណៈដែលនៅសល់ការប្រកួតត្រឹមតែ១លើកទៀតប៉ុណ្ណោះ ខណៈដែល West Ham បានឡើងទៅឈរក្នុងចំណាត់ថ្នាក់លេខ៦ ដោយដេញតាមពីក្រុមបិសាចក្រហមមួយពិន្ទុ៕
រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២

រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២
West Ham បង្អាក់​ដំណើរ​ Man Utd ឡើង Top 4 ក្រោយ​លត់​ ៣-២​យប់មិញ

Credit: Cambosport
ប្រភពព័ត៌មាន៖ Channel News Asia

អ្នកនឹងចូលចិត្ត

  • រថយន្តរបស់ Man United រងការវាយប្រហារមុននិងចាញ់ លើទឹកដី West Ham ៣-២已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: