Sony ផលិត​កញ្ចក់​ពាក់​ភ្នែក​វ័យឆ្លាត​អាច​ថតរូប​ និង​ វីដេអូ​បាន​តាមរយៈ​ការញាក់​ភ្នែក ​(មានវីដេអូ)

បើទោះជាឧបករណ៍អេឡិចត្រូចនិករីកចម្រើនយ៉ាងណាក្តី វានៅតែបន្តការអភិវឌ្បទៅមុខជាលំដាប់ ។ ជាក់ស្តែងសព្វថ្ងៃនេះក្រុមហ៊ុន Sony បានច្នៃបង្កើត និងសុំសិទ្ធិធ្វើអាជីវកម្មទៅលើឧបករណ៍កញ្ចក់ការពារភ្នែកវ័យឆ្លាតមួយ ។

ដោយឡែកក្រុមហ៊ុនធំៗមួយចំនួនដូចជា Samsung និង Google ក៏កំពុងដើរតាមជំហាននេះផងដែរ ។

Sony ផលិត​កញ្ចក់​ពាក់​ភ្នែក​វ័យឆ្លាត​អាច​ថតរូប​ និង​ វីដេអូ​បាន​តាមរយៈ​ការញាក់​ភ្នែក ​(មានវីដេអូ)

បើតាមក្រុមហ៊ុន Sony បានឲ្យដឹងថាឧបករណ៍ ខនថេកឡេន សម្រាប់ពាក់ជំនួនកញ្ចក់វែនតាថ្មីមួយនឹងបំពាក់នូវបច្ចេកវិជ្ជាអាចថតរូបភាពវីដេអូនិងរូបភាពបានដោយគ្រាន់តែអ្នកប្រើប្រាស់ធ្វើការញាក់ភ្នែកបន្តិចប៉ុណ្ណោះ។ទិន្នន័យនៃរូបភាពទាំងនោះអាចរក្សាទុកនៅក្នុងកញ្ចក់កែវភ្នែកនោះបាន ។ អ្នកជំនាញបានសិក្សាទៅលើកម្រិតជាតិគ្លុយកូស (glucose) នៅលើកញ្ចក់ភ្នែកនិងបង្កើនសមត្ថភាពធ្វើឲ្យភ្នែកមើលឃើញច្បាស់ជាងមុននៅពេលពាក់កញ្ចក់ភ្នែកវ័យឆ្លាតនេះ ។គេបានបង្កើតកញ្ចក់គំរូរួចហើយនិងកំពុងសិក្សាបន្ថែមនូវប្រព័ន្ធបញ្ជា បង្គុំរក្សាផ្ទុកទិន្នន័យ អង់តែន និង សេនស័រអេឡិចត្រូម៉ាញ៉េទិក ។

Sony ផលិត​កញ្ចក់​ពាក់​ភ្នែក​វ័យឆ្លាត​អាច​ថតរូប​ និង​ វីដេអូ​បាន​តាមរយៈ​ការញាក់​ភ្នែក ​(មានវីដេអូ)

អ្នកប្រើប្រាស់អាចញាក់ភ្នែកចន្លោះពី ០,២ ទៅ ០,៤ វិនាទី ដើម្បីធ្វើការថតរូបភាពវាត្រូវបានកំណត់ឥរិយាបថញាក់ភ្នែកបែបណាមួយខុសពីការញាក់ភ្នែកបែបធម្មជាតិជាទូទៅនោះ ។

ចំពោះថាមពលសាកថ្មគឺធ្វើតាមរយៈតំណឥតខ្សែជាមួយទូរស័ព្ទដៃ ថេប្លេត ឫកំព្យូទ័រ តាមរយៈរលកម៉ាញ៉េទិក រលកវិទ្យុ និងរលកសំឡេង ។ កញ្ចក់ពាក់ភ្នែកនេះក៏អាចធ្វើការពង្រីកនិងបង្រួមរូបភាពបានផងដែរ ៕

ប្រភព៖ pmhotnews

អ្នកនឹងចូលចិត្ត

  • Sony ផលិត​កញ្ចក់​ពាក់​ភ្នែក​វ័យឆ្លាត​អាច​ថតរូប​ និង​ វីដេអូ​បាន​តាមរយៈ​ការញាក់​ភ្នែក ​(មានវីដេអូ)已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/11  Category:កំសាន្ត
Tags: