Hun Sen Cup ល្ងាច​នេះ មាន​តែ២គូនៅ​ភ្នំពេញ​ខណៈ​ព្រះវិហារ​ដក​ខ្លួន

ការ​ប្រកួត​ពាន​រង្វាន់​ Hun Sen Cup 2016 វគ្គ​ជម្រុះ​ដំណាក់​កាល​ផ្ដាច់ព្រ័ត្រ​នៅ​ល្ងាច​នេះ មាន​៥​​គូ​ ខណៈ​​​មាន​​តែ ២គូ​ប៉ុណ្ណោះ​ប្រកួត​នៅ​ភ្នំពេញ​ ស្រប​ពេល​ដែល​ក្រុម​បាល់​ទាត់​ខេត្ត ព្រះវិហារ​សម្រេច​ដក​ខ្លួន​ពី​ការ​ប្រកួត។

 

Hun Sen Cup ល្ងាច​នេះ មាន​តែ២គូនៅ​ភ្នំពេញ​ខណៈ​ព្រះវិហារ​ដក​ខ្លួន

 

៥គូ​ដែល​នឹង​ត្រូវ​ប្រកួត​នោះ​មាន​៣គូ​មក​ពី​ពូល​C គឺ​ក្រុម​ខេត្ត​ប៉ៃលិន ត្រូវ​ស្វាគមន៍ ​ក្រុម​វេស្ទើន​ភ្នំពេញ នៅ​កីឡដ្ឋាន​ខេត្ត​ប៉ៃលិន វេលា​ម៉ោង​៣:៣០រសៀល ឯ​ក្រុម​ខេត្ត​កំពត​ ត្រូវ​ស្វាគមន៍​ក្រុម​មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា នៅ​កីឡ​ដ្ឋាន​ខេត្ត​កំពត វេលា​ម៉ោង ៣:៣០រសៀល និង​ក្រុម​ខ្លាំង​​ភ្នំពេញ​ក្រោន ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ RSN ស្វាគមន៍​ក្រុម​ខេត្ត​កំពង់ស្ពឺ វេលា​ម៉ោង ​៦ល្ងាច ។

 

ចំណែក​ឯ​២​គូ​ទៀត នៅ​ពូល D ក្រុម​បាល់ទាត់​ខេត្ត​សៀមរាប ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន​ខេត្ត​សៀមរាប​ ស្វាគមន៍​ក្រុម​ខ្លាំង ណាហ្គាវើល វេលា​ម៉ោង៣:៣០រសៀល។ ក្រុម​អគ្គស្នងការ​ដ្ឋាន​នគរ​បាលជាតិ ត្រូវ​ប៉ះ​ក្រុម​ខេត្ត​ក្រចេះ វេលា​ម៉ោង៦ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

ស្រប​ពេល​ដែល​ការ​ប្រកួត​រវាង​ខេត្ត​ស្វាយរៀង និង​ខេត្ត​ព្រះ​វិហារ ត្រូវ​បាន​លុប​ចោល ​ក្រុម​​ខេត្ត​ព្រះ​វិហារ​​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​ក្រោយ​ហេតុផល​មិន​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ចាយវាយ៕

 

អត្ថបទ៖ មួន សុគន្ធតារា

​​​